ថ្មីៗនេះគេឃើញមានព័ត៌មានផ្សព្វផ្សាយមួយស្តីពីសម្រស់រូបថតដ៏ស្រស់ស្អាតនិងស៊ីកាមេរ៉ាជាងគេរបស់និស្សិតស្រីពិការម្នាក់និងសត្វសុនខក្លាហានរបស់នាងនៅថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សាមហាវិទ្យាល័យ។
នោះគឺរូបថតរបស់ក្រុមនិស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៃសាកលវិទ្យាអ៊ីលីណយសហរដ្ឋអាមេរិកដែលថតដោយប្លុកមួយឈ្មោះថាReddit by user tcjones54។ តាមរយៈប្លុកខាងលើបានឲ្យដឹងថា៖«និស្សិតពិការស្រីនិងសត្វសុនខមួយក្បាល គឺវាទទួលបានសំឡេងអបអរសាទរឮជាងគេនាពេលថ្ងៃទទួលសញ្ញាបត្រ»។ ទោះបីជារូបថតរវាងនិស្សិតនិងសត្វឆ្កែទទួលសញ្ញាបត្រនោះមិនត្រូវបានគេស្គាល់ឈ្មោះក្តី ក៏គេបានដឹងថានាងបានបង្ហោះវាមួយថ្ងៃក្រោយការទទួលសញ្ញាបត្រ។
និស្សិតស្រីពិការបានសរសេរនៅលើប្លុកមួយឈ្មោះthis Imgur photoថា៖«នេះជារូបថតសត្វឆ្កែដ៏ក្លាហានរបស់នាងខ្ញុំដែលវាទទួលបានងារជាវីរជន បន្ទាប់ពីយើងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(ម៉ាស្ទ័រ)នៅឯសាកលវិទ្យាល័យអ៊ីលីណយ សហរដ្ឋអាមេរិក»។
តាមរយៈប្លុកReddit by user tcjones54ដែលចោទសួរនាងពីមូលហេតុសត្វឆ្កែនាងទទួលបានងារជាវីរជននោះ នាងពន្យល់ថា៖«វាជាសត្វស្រឡាញ់ការសិក្សា។ ពីព្រោះវាបានចូលរួមពេញម៉ោងនៅសាលារៀន។ ពេលចេញទៅក្រៅយើងតែងទៅជាមួយគ្នាដូចជាក្រុមគ្រួសារអ៊ីចឹង។ យើងត្រូវបានក្រុមមនុស្សបញ្ឈប់ដើម្បីថតរូប១០ប៉ុស្តិ៍ផងដែរនាពេលយើងស្លៀកសំលៀកបំពាក់ទទួលសញ្ញាបត្រនេះ។ សត្វឆ្កែដ៏ក្លាហាននេះ វាចូលចិត្តនូវកម្មវិធីសប្បាយដូចជាមនុស្សអ៊ីចឹង៕ PR