ភ្នំពេញ ប៉ុស្ដិ៍ | ​ស៊ុយអែត​ប្រើ​កាំរស្មី UV បញ្ចាំង​អ្នក​ជិះ​ឡាន​ក្រុង

ស៊ុយអែត​ប្រើ​កាំរស្មី UV បញ្ចាំង​អ្នក​ជិះ​ឡាន​ក្រុង

សិល្បៈនិងសង្គម

កាលបរិច្ឆេទផ្សាយ:
២៩ វិច្ឆិកា ២០១២ | ១៤:០០

អ្នកយកព័ត៌មាន:
ភ្នំំពេញ ប៉ុស្តិ៍

ប្រធានបទផ្សេងៗ

ក្រុង ស្តុកខុលៈ ក្រុម​អ្នក​ដំណើរ​មួយ​ចំនួន​នៅ​ក្រុង​យូមា ភាគ​ខាង​ជើង​ប្រទេស​ស៊ុយអែត​កំពុង​ត្រូវ​បាន​គេ​ប្រើ​កាំ​រស្មី​ អ៊ុលត្រាវីយូលែត បញ្ចាំង​ដាក់​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​នានា​ដោយ​សារ​តែ​ពួក​គេ​ទទួល​រង ​នូវ​សម្ពាធ​​គ្មាន​ពន្លឺ​ថ្ងៃ​យូរ​ពេក​នា​រដូវ​រងា​ដែល​មាន​មេឃ​​ងងឹត​ឈឹង។ ក្រុមហ៊ុន​UE របស់​ប្រទេស​ស៊ុយអែត​បាន​សម្រេច​ចិត្ត​ថា ត្រូវ​តែ​បង្កើត​នូវ​ប្រព័ន្ធ​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូលែត​នៅ​តាម​រថយន្ត​ក្រុង​ចំនួន​៣០​ទាំង​នោះ​នា​រយៈ​ពេល​បី​សប្តាហ៍​ទៀត​ដោយ​សារ​អ្នក ដំណើរ​ទទួល​បាន​ពន្លឺ​តិច​ណាស់​នា​រដូវ​កាល​នេះ។ គេ​សង្កេត​ឃើញ​កម្តៅ​ថ្ងៃ​មាន​តិច​តួច​ណាស់​នៅ​ខែ​ធ្នូ ដោយ​ព្រះអាទិត្យ​រះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពោល​គឺ​ត្រឹម​ម៉ោង​ប្រហែល​ជា​ម៉ោង​១០​ព្រឹក​ប៉ុណ្ណោះ​ ហើយ​វា​នឹង​លិច​ទៅ​វិញ ២:៣០​រសៀល​ ធ្វើ​ឲ្យ​ទីក្រុង​កៀក​តំបន់​ប៉ូល​ខាង​ជើង​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត៕ PR

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com