សត្វក្អែបដ៏គួរឲ្យខ្លាចប្រវែង៥សង់ទីម៉ែត្រត្រូវបានគេទាញចេញពីបំពង់កស្រ្តីម្នាក់ ខណៈនាងតែងរអ៊ូថាដូចជាមានឆ្អឹងមាន់មួយដុំនៅស្ទះក្នុងបំពង់កនាងអស់៧ថ្ងៃមកហើយនោះ។
ស្ត្រីនោះមានវ័យ៥៥ឆ្នាំរស់នៅក្នុងតំបន់កាតាផាន់ណា ស្រុកអ៊ីដូគីនៃប្រទេសឥណ្ឌា។ គាត់ត្រូវបានគេបញ្ចូនទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ Devamatha បន្ទាប់ពីគាត់រអ៊ូថាមានអ្វីជាប់ស្ទះនៅក្នុងបំពង់ក របស់គាត់ជាហេតុធ្វើឲ្យពិបាកដកដង្ហើម។
ដំបូងឡើយគាត់សង្ស័យខ្លួនឯងថាទំនងជាមានឆ្អឹងមាន់នៅជាប់ក្នុងបំពង់ករបស់គាត់ដោយវាមានរយៈពេល៧ថ្ងៃមកហើយ។ លុះគេយកទៅពិនិត្យនឹងម៉ាស៊ីនថតអេកូសាស្រ្តនោះស្រាប់តែលេចចេញរូបរាងសត្វក្អែបប្រវែងណាណី។ ក្រោយមកវេជ្ជបណ្ឌិតបានប្រើបច្ចេកទេសចាប់និងយកវាចេញមកក្រៅ។
ក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលមែនទែនដែលបានឃើញសត្វក្អែបមួយក្បាលដ៏វែងនៅមានជីវិតក្នុងបំពង់កស្រ្តីចំណាស់ម្នាក់នេះនៅឡើយរហូតដល់ពេលមួយអាទិត្យបាន៕ PR