The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឡេឌី ហ្គាហ្គា បរិច្ចាគ​មួយ​លាន​ដុល្លារ​ជួយ​ព្យុះ​សែនឌី

ឡេឌី ហ្គាហ្គា បរិច្ចាគ​មួយ​លាន​ដុល្លារ​ជួយ​ព្យុះ​សែនឌី

ឡេឌី ហ្គាហ្គា បរិច្ចាគ​មួយ​លាន​ដុល្លារ​ជួយ​ព្យុះ​សែនឌី

121109_20d
121109_20d

ក្រុងឡូសអេនជឺលេសៈ ពេល​នេះ​នាង ឡេឌី ហ្គាហ្គា បាន​ធ្វើ​បុណ្យ​ដ៏​ធំ​មួយ​នៅ​លើ​ទឹក​ដី​ទី​ក្រុង​ញូវយ៉ក! តារា​ចម្រៀង​និយម​ស្ទីល​តែង​ខ្លួន​ប្លែកៗ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​ផ្តល់ ​អំណោយ​ដ៏​ច្រើន​មួយ​តាម​រយៈ​កាក​បាទ​ក្រហម​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​ព្យុះ​កំណាច​សែនឌី។ នាង ហ្គាហ្គា​ ត្រូវ​បាន​គេ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធ្វីតធើរ​ថា​ នាង​បាន​ផ្ញើ​សារ​លិខិត​រំលែក​ទុក្ខ​ និង​អំណោយ​ទៅ​កាន់​អាជ្ញា​ធរ និង​កាក​បាទ​ក្រហម​អាមេរិក​នៅ​ថ្ងៃ​ពុធ​នោះ​តែ​ម្តង។ អំណោយ​របស់​នាង​ ហ្គាហ្គា​ នោះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ​សម្រាប់​ផ្តល់​ជូន​ដល់​ កាក​បាទ​ក្រហម​អាមេរិក​ ដោយ​នាង​ថ្លែង​ថា បើ​គ្មាន​ប្រជាជន​ក្រុង​ញូវយ៉កគាំទ្រ​នាង​ទេ នាង​ក៏​គ្មាន​ថ្ងៃ​ក្លាយជា​កំពូល​តារា​ចម្រៀង​ដូច​សព្វ​ថ្ងៃ​នេះដែរ​៕ PR

អត្ថបទគួរចាប់អារម្មណ៍