The Phnom Penh Post Search

Search form

ការដាក់ទោស ឬ​ស្ដីបន្ទោស​កូន​ មិនអាច​បញ្ឈប់​អត្ដចរិត​មិនល្អ​ពួកគេ​ទេ

Content image - Phnom Penh Post
រូបតំណាង៖ ការដាក់​ទោស​លើ​កុមារ​នៅ​តែធ្វើ​ឲ្យ​ពួកគេ​បន្ដ​ទម្លាប់​មិន​ល្អ​។

ការដាក់ទោស ឬ​ស្ដីបន្ទោស​កូន​ មិនអាច​បញ្ឈប់​អត្ដចរិត​មិនល្អ​ពួកគេ​ទេ

ក្រុងប៊ែរឡាំង: ឪពុក​ម្ដាយ​ដ៏​តឹងរ៊ឹង​ដែល​តែងតែ​ដាក់ទោស​កូន មិន​អាច​ជួយ​ពួកគេ​ឲ្យមាន​អត្ដ​ចរិតល្អ​ឡើយ។

ផ្ទុយ​ទៅវិញ ការស្ដីបន្ទោស ឬស្រែក​គំហក​ឲ្យក្មេង​គ្រាន់តែ​អាច​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​បន្ដ​ទម្លាប់​អាក្រក់​នេះ​បន្ថែម​ទៀត​ប៉ុណ្ណោះ។ នេះបើ​យោង​តាមការ​ស្រាវជ្រាវ​ថ្មី​មួយ។

លទ្ធផល​នៃការ​សិក្សា​ប្រែជា​ផ្ទុយ​ស្រឡះ​ពីសភាវ​ជាក់ស្ដែង។ ការសិក្សា​ចុងក្រោយ​របស់​អាល្លឺម៉ង់​បាន​បង្ហាញ​ថា កុមារ​អាច​រៀន​បញ្ឈប់​ទម្លាប់​មិនល្អ បើសិន​ជាពួកគេ​ត្រូវបាន​ឪពុកម្ដាយ​ផ្ដល់​ជម្រើស​ផ្សេង ដែល​មិនមែន​ជាការ​ស្ដីបន្ទោស។

ក្រុម​អ្នកវិទ្យាសាស្ដ្រ បាន​និយាយ​ថា ការដាក់​ទោស​ទណ្ឌ​ទៅលើ​កុមារ​ចំពោះ​ទង្វើ​មិនល្អ​បែរជា​លើក​ទឹកចិត្ដ​ពួកគេ​បន្ដធ្វើ​ទៅវិញ។

សាស្ដ្រាចារ្យ Andreas Eder នៅ​វិទ្យាស្ថាន​ចិត្ដវិទ្យា​ទូទៅ​នៃ​សាកលវិទ្យាល័យ Wurzburg ជាអ្នក​ដឹកនាំ​ការសិក្សា​នេះ បាន​និយាយ​ថា៖ «យើង​អាច​បង្ហាញ​ថា ការដាក់​ទោស​ទណ្ឌ​លើ​កុមារ​តែមួយ​មុខ​មិនអាច​គ្រប់គ្រង​លើ​អត្ដចរិត​មិនល្អ​របស់​ក្មេង​ឡើយ»។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្នើសុំ​អ្នកចូលរួម​ឆ្លើយ​សំណួរ​ងាយៗ​ដែល​ត្រូវបាន​បញ្ចាំង​លើ​អេក្រង់។ ពួកគេ​បានរក​ឃើញ​ថា ការដាក់ទោស​លើកូន​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​បញ្ឈប់​អត្ដចរិត​មិនល្អ​ឡើយ។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយ​ថា លទ្ធផល​ក៏បាន​បញ្ជាក់​ថា ការដាក់ទោស ឬ​ស្ដីបន្ទោស​មិន​ប្រាកដថា​អាច​គ្រប់គ្រង​លើ​អត្ដចរិត​អាក្រក់​នោះទេ បើទោះ​បីជា​ក្រុម​អ្នកចូលរួម​បាន​ដឹងពី​ហេតុការណ៍​មិន​គាប់ប្រសើរ​កើត​ឡើង​តាម​ក្រោយ​ក៏ដោយ។

លទ្ធផល​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ចិត្ដវិទ្យា​ពិសោធ​ទូទៅ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។