The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ណែនាំ​ពិសេស​​ សម្រាប់​បុរស​ចូលចិត្ត​​សម្រេច​កាម​ខ្លួន​ឯង​ជា​ញឹក​ញាប់​




ការ​ណែនាំ​ពិសេស​​ សម្រាប់​បុរស​ចូលចិត្ត​​សម្រេច​កាម​ខ្លួន​ឯង​ជា​ញឹក​ញាប់​

Content image - Phnom Penh Post

ការ​ណែនាំ​ពិសេស​​ សម្រាប់​បុរស​ចូលចិត្ត​​សម្រេច​កាម​ខ្លួន​ឯង​ជា​ញឹក​ញាប់​

ក្រុងឡុងដ៍: ​យើង​ដឹង​ហើយ​ថា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ពុំ​មាន​ក្តីបារម្ភ​រឿង​ឆ្លង​ជំងឺ​កាមរោគ​នានា​បាន ឬ​ពុំ​អាច​មាន​កូន។ វា​ក៏​ជួយ​រំសាយ​នូវ​អាការ​ស្រ្ដេស ​ជួយ​ឲ្យ​មនុស្ស​​យល់ដឹង​ពី​ចំណុចភ្ញោច​ឲ្យ​ដល់​ចំណុច​កំពូ​លរបស់​ខ្លួនឯង​ជា​ដើម។

ប៉ុន្តែ​ការសម្រេច​កាម​ដោយ​​ខ្លួនឯង​ជា​ញឹកញាប់​ឬ​ហួស​ប្រមាណ​ពេក​ក៏​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ដែរ។នេះ​គឺ​ជា​ដំណឹង​ដ៏​សោក​សៅ​ដែល​គួរ​តែ​រាយ​ការណ៍​ជូនដល់​សុភាព​បុរស​ឲ្យ​​បាន​ដឹង។​បើ​អ្នក ឬ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​តែង​តែ​​បំពេញ​ចំណង់​​ដោយ​ការ​ប្រើ​ម្រាម​ទាំង ៥ ញឹក​ញាប់​ ការ​សិក្សា​នេះ​​សូម​បង្ហាញ​ថា ពួក​គេ​អាច​ប្រឈម​នឹង​ឥទ្ធិពល​អវិជ្ជមាន​នៅ​ពេល​ណាមួយ​។

បោះពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ ចិត្ត​វិទ្យា​ជីវសាស្រ្ដ​ ក្រុមអ្នក​វិទ្យា​សាស្រ្ដ​ វេជ្ជបណ្ឌិត ស្ទួត​ ប្រូឌី និង​ ទីលមេន ក្រូហ្គ័រ​ បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ជួយ​បង្កើន​បរិមាណ​សារធាតុ​គីមី​មួយ​​ចំនួន​រហូត​ដល់ ៤០០ ភាគរយ​ ដូចជា អ័រម៉ូន​អុក​ស៊ីតូស៊ីន និង​ប្រូឡាកទីន ជាង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​។

ចុះ​វា​មាន​បញ្ហាអ្វី? ចម្លើយ​​គឺ​ថា ពេល​​ប្រើ​ដៃ​ជំនួស​ឧបករណ៍​មែន​ទែន​ អ្នក​នឹង​កាត់​បន្ថយ​អ័រម៉ូន​អុកស៊ី​តូស៊ីន​ក្នុង​ខ្លួន​កាន់តែ​តិច​ ស្រដៀង​នឹង​បរិមាណ​អ័រម៉ូន​ ដូផាមីន ផង​ដែរ​។

អុកស៊ីតូស៊ីន ​គឺ​ជា​អ័រម៉ូន​សេចក្ដី​ស្រឡាញ់​មាន​ទំនាក់​ទំនង​​នឹង​ចំណង់ផ្លូវភេទ ​មាន​ន័យថា​ ​ការ​សម្រេចកាម​ដោយ​ខ្លួន​ឯង​​គឺជា​ទង្វើ​បំពេញ​ចំណង់​ដែល​មិន​សូវ​ស្រណុក​ស្រួល និង​មិន​ស្រប​​តាម​ធម្មជាតិ។

ផល​អវិជ្ជមាន​ច្រើន​ជាង​នេះ​ទៀត​រួមមាន ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អាច​បង្ក​ឲ្យ​មាន​ស្នាម​រលាត់ ឬ​មានស្នាម​ជាំ​លើ​ស្បែក​លិង្គ។ ប្រសិន​បើមាន​ការ​ប្រើឧបក​រណ៍ ឬ​វត្ថុ​ភេទ​ដទៃ​ខ្លាំង​ដៃ​ពេក វា​ក៏​អាច​បង្ក​ឲ្យ​មាន​ស្នាម​របួស និង​មាន​ជំងឺ​ឆ្លង​នានាផង​ដែរ​។

ការ​ចំណាយ​សម្រេច​កាម​ដោយ​ខ្លួនឯង​ច្រើន​ពេក​អាចបង្កើត​ជា​ទម្លាប់​ងប់ងុល ដែល​ប៉ះពាល់​ឥរិយាបថ នាំ​ឲ្យមាន​ជំងឺ​មមើម​មាយ​ចិត្ត​ច្រើន។ អ្នកដែល​ងប់​នឹង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯងញឹក​ញយ​ ក៏អាច​ជា​អ្នក​ងប់​នឹង​វីដេអូសិច ហើយ​ពួកគេ​ងាយ​នឹង​​ភ្លេច​ពេលវេលា​សំខាន់​សម្រាប់​បង្កើត​សម្ព័ន្ធ​ភាពសិច​ជាក់​ស្តែង​ជាមួយ​ដៃគូ។

នៅមាន​ទៀត​! បើ​អ្នក​បាញ់​យន្ដ​ហោះ​កាន់​តែ​ញឹក​ ខួរក្បាល​របស់​អ្នក​​ជោរ​ជន់​នូវ​​អ័រម៉ូនដែល​ផ្ទុក​នូវអារម្មណ៍​ស្រណុកស្រួល​កាន់តែ​ច្រើន​ ដូច្នេះ​វា​ធ្វើ​ឲ្យអ្នក​ញៀន​ដក​ខ្លួន​មិន​រួច​។

ប៉ុន្ដែ​បើ​ការ​សម្រេច​កាម​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ មិន​បាន​បញ្ចេញ​សារធាតុ​គីមី​ច្រើន​នោះ​ទេ បញ្ហា​អាចលើស​ពី​កត្ដា​អ័រម៉ូន​ផ្ទុក​អារម្មណ៍​ត្រេក​ត្រអាល។

ក្នុង​អត្ថបទ​អំពី «​ស្ថានភាព​សម្រេច​កាម​ដោយ​ការ​ប្រើដៃ» (ជា​វិធី​ប្រើ​ដៃ​ដ៏​តឹង​ណែន​ដែល​អាចមាន​ផល​​ប៉ះពាល់​ដល់​ប្រដាប់​ភេទ)​។ វេជ្ជបណ្ឌិត មីឆែល អេ​ ភេរេល​មេន បាន​ណែនាំ​ដល់​អ្នក​អាន​ឲ្យ​ផ្លាស់​ប្ដូរ​ទម្លាប់នេះ​ថា​ «​យកល្អ​គួរ​សាក​ល្បង​ប្រើ​វិធី​ប្លែក​ៗ​ដើម្បីបំពេញ​ចំណង់​ខ្លួន​ឯង​។ ដូច្នេះ​អ្នក​អាច​បំពេញ​កាម​តម្រេក​បាន​យូរ​អង្វែង​»។

មាន​វិធី​ល្អ​ៗ​ជា​ច្រើន​ក្នុង​ការ​ប្រើ​ដៃ​ដោយ​សុវត្ថិភាព​ ដូចជា ការ​បញ្ចេញ​អ័រម៉ូន កាត់​បន្ថយ​ការ​ឈឺ​ចាប់​ អេនដូរភីន​ស៍ ដែល​ទាក់​ទង​នឹង​ការ​បំបាត់​ស្ដ្រេស និង​ជួយ​ជំរុញ​ប្រព័ន្ធ​ផ្សាំង​ជំងឺ​ តែ​គួរ​កុំប្រព្រឹត្ត​​ញឹក​ញាប់​ពេក​ និង​ប្ដូរ​ស្ទីល​ប្លែក​ៗ​ផង​។

ដូច្នេះគួរ​តែ​ទិញ​បំពង់​ពិល​អេប៉ុង ឬ​ម៉ាស៊ីន​ស្រូប​បឺត (Blowjob Machine) ​ឲ្យ​ដៃគូ​ជួយ​គ្នា សាក​ល្បង​ស្ថានភាព​ក្រោម​តំណក់​ទឹក​ផ្កា​ឈូក​ ឬ​ប្ដូរ​ដៃ​។ ធ្វើ​អ្វី​ក៏ដោយ​តាម​ចិត្ត​ឲ្យ​តែ​ថ្មីៗ​ជានិច្ច​៕

អត្ថបទគួរចាប់អារម្មណ៍