The Phnom Penh Post Search

Search form

ការ​ស្ទាបអង្អែល​បែប​ចំណង់ អាច​នាំ​ឲ្យ​ក្មេងស្រី​ឆាប់​ពេញវ័យ

Content image - Phnom Penh Post
ការ​ស្ទាបអង្អែល​បែប​ផ្លូវ​ភេទ​ត្រូវ​បាន​គេ​រកឃើញ​ថា ​ធ្វើឲ្យ​ក្មេង​ស្រី​ឆាប់​ពេញវ័យ​។

ការ​ស្ទាបអង្អែល​បែប​ចំណង់ អាច​នាំ​ឲ្យ​ក្មេងស្រី​ឆាប់​ពេញវ័យ

ក្រុងប៊ែរឡាំង: ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ក្មេងស្រី​ចម្រើន​ពេញវ័យ និង​មាន​បម្រែ​បម្រួល​ខ្លាំង​ក្នុង​ខួរក្បាល បើ​ពួកគេ​ត្រូវបាន​ស្ទាបអង្អែល​បែប​កាមគុណ។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល Bernstein និង​សាកលវិទ្យាល័យ Humboldt ក្រុង​ប៊ែរឡាំង បាន​រាយការណ៍​ថា ការ​ស្ទាបអង្អែល​តាម​ចំណង់​ផ្លូវភេទ​អាច​ជះឥទ្ធិពល​ធំ​លើការ​ពេញវ័យ​ក្រមុំ​ជាង​ការគិត​កន្លង​មក។ វាត្រូវ​បាន​ដឹងថា បញ្ហា​សង្គម​អាច​ពន្លឿន ឬ​ពន្យារ​ការឡើង​ខ្លួន​ពេញ​ក្រមុំ។

ដំបូង​ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា សញ្ញា​ប្រសាទ​ប្រដាប់​ភេទ​ក្នុង​ខួរក្បាល​ថត​ខាងមុខ (ទទួល​បន្ទុក​ខាង​ភាសា ការគិត​ពិចារណា) បាន​ពង្រីក​អំឡុង​ពេល​ពេញវ័យ​ក្រមុំ។

ការសិក្សា​បាន​អះអាង​លើ​អ្វី ដែល​បាន​រំពឹងទុក​ពីមុន​ថា អ័រម៉ូន​ផ្លូវភេទ​បាន​ពន្លឿន​ការចម្រើន​វ័យ​ក្រមុំ និងការ​លូតលាស់​ស្រទាប់​ក្រៅ​នៃ​ប្រដាប់​ភេទ។ តែ​អ្វីដែល​ថ្មី​នោះ​គឺថា ពួកគេ​បាន​រកឃើញ​ថា ការ​ស្ទាបអង្អែល​បែប​ស្រើបស្រាល​ក៏​ចូលរួម​ចំណែក​ក្នុងការ​ពន្លឿន​ឲ្យ​ឆាប់​ពេញវ័យ​ផងដែរ។

អំឡុងពេល​សិក្សា ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ដាក់​កណ្ដុរ​ញី​ឲ្យ​នៅ​ជាមួយ​កណ្ដុរ​ឈ្មោល និង​បាន​រកឃើញ​ថា ស្រទាប់​ប្រដាប់​ភេទ​បាន​ឆាប់​ប៉ោង​រីក​ឡើង។

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា៖ «ឥទ្ធិពល​នៃការ​ស្ទាបអង្អែល​ចំណង់​ផ្លូវភេទ​លើការ​ពេញវ័យ​ក្រមុំ និង​ស្រទាប់​ប្រដាប់​ភេទ​ត្រូវបាន​សម្គាល់។ ដូច្នេះ ការពង្រីក​ស្រទាប់​ប្រដាប់​ភេទ​មិន​ត្រឹមតែ​កើត​ឡើង​ដោយសារ​អ័រម៉ូន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ការ​ស្ទាបអង្អែល​បែប​ស្រើបស្រាល​ផងដែរ»៕HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។