The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បញ្ឈប់​គ្រឿង​ស្រវឹង​អាច​ការពារ​ការ​បាត់បង់​កំហាប់​ឆ្អឹង

ការ​បញ្ឈប់​គ្រឿង​ស្រវឹង​អាច​ការពារ​ការ​បាត់បង់​កំហាប់​ឆ្អឹង

ការ​បញ្ឈប់​គ្រឿង​ស្រវឹង​អាច​ការពារ​ការ​បាត់បង់​កំហាប់​ឆ្អឹង

120919_20c
120919_20c

ក្រុង ​ញូវយ៉ក : អ្នក​ញៀន​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ឆ្អឹង​មិនសូវ​វិវឌ្ឍ និង​បាត់បង់​កំហាប់​ដែល​នាំ​ឲ្យ​វា​លែង​រឹង​មាំ។ ប៉ុន្តែ​ការ​ឈប់​សេព​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​លែង​បាត់បង់​ដូច​មុន។

យោង​តាម​ការ​ស្រាវជ្រាវ ឆ្អឹង​របស់​មនុស្ស​យើង​តែង​តែ​ដុះ​ថ្មី ជំនួស​សរីរាង្គ​ចាស់ ហើយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បង្អាក់​ដំណើរ​នេះ​បាន។

ក្រុម​អ្នក​ស្រាវជ្រាវ ​អូទ្រីស​បាន​រក​ឃើញ​ថា ការ​ឈប់​ផឹក​គ្រឿង​ស្រវឹង​រយៈ​ពេល​៨​សប្ដាហ៍ អាច​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​មនុស្ស​មាន​តុល្យភាព​ឡើង​វិញ។ ទន្ទឹម​នឹង​នោះ លំហាត់ប្រាណ​ក៏​អាច​ការ​ពារ​ឆ្អឹង​កុំ​ឲ្យ​បាត់បង់​កំហាត់​ជាតិ​រ៉ែ​ផង​ដែរ។

ការ​សិក្សា​នេះ​ត្រូវ​បាន​បោះពុម្ព​ថ្ងៃ​១៤ ខែ​កញ្ញា ក្នុង​ព្រឹត្តិបត្រ Alcoholism: Clinical & Experimental Research។

លោក សឺជី មិកឆឺរ៉ាខូវ ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ​Innsbruck បាន​ថ្លែង​ថា៖ «ការ​សិក្សា​នេះ​បាន​ពន្យល់​យើង​ពី​គ្រោះថ្នាក់​នៃ​ការ​ទទួល​ទាន​គ្រឿង​ ស្រវឹង​លើស​ចំណុះ​ជា​ប្រចាំ»។

លោក​បាន​បន្ត​ទៀ​ថា ជាលិកា​ឆ្អឹង​អាច​រង​ផល​ប៉ះពាល់​ដោយ​សារ​ទទួល​ទាន​គ្រឿង​ស្រវឹង​នេះ។ សារធាតុ​ផ្ទុក​ក្នុង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ រលាយ​អាហារ និង​ដំណើរ​ផលិត​ជាលិកា​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង​ឲ្យ​រឹង​មាំ។ លោក​ក៏​បាន​ណែនាំ​ថា ក្រៅ​ពី​ការ​ផ្ដាច់​គ្រឿង​ស្រវឹង សកម្មភាព​លំហាត់​ប្រាណ​ជា​ប្រចាំ​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ឲ្យ​ ឆ្អឹង​មាន​តុល្យភាព​កំហាប់រ៉ែ ហើយ​រឹងមាំ​ថែម​ទៀត​ផង៕

អត្ថបទគួរចាប់អារម្មណ៍