The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ពន្យារ​កំណើត​ដោយ​ប្រើ​វិធី ចាក់​ទឹក​ក្រៅ​ពាង

ការ​ពន្យារ​កំណើត​ដោយ​ប្រើ​វិធី ចាក់​ទឹក​ក្រៅ​ពាង

ការ​ពន្យារ​កំណើត​ដោយ​ប្រើ​វិធី ចាក់​ទឹក​ក្រៅ​ពាង

120919_23
វិធីសាស្ត្រចាក់ទឹកក្រៅពាងមិនសមស្របចំពោះក្បាច់ដែលមានមនុស្សស្រីនៅពីលើទេ

វិធី​ពន្យារ កំណើត​ដោយ​ដក​លិង្គ​ចេញ​ដើម្បី​បាញ់​ទឹក​កាម​ក្រៅ​ទ្វារ​មាស​ គឺជា​វិធីសាស្ត្រ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ដៃ​គូ​ដែល​មិន​ចង់​បាន​កូន។

បើ​ទោះ​ជា វា​មិន​អាច​ការពារ​ដៃ​គូ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​ក្ដី ក៏​ការ​ចាក់​ទឹក​ក្រៅ​ពាង​នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល​ ដោយ​សារ​តែ​វា​ផ្ដល់​នូវ​ភាព​ស្និទ្ធស្នាល ជា​ជាង​ការ​ប្រើ​ស្រោម​អនាម័យ និង​ឱសថ​ពន្យារ​កំណើត​ដទៃ​ទៀត។

បច្ចេកទេស​ចាក់​ទឹក​ក្រៅ​ពាង​នេះ​ ទាមទារ​ការ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ និង​ការ​ជ្រើសរើស​ក្បាច់​សម​ស្រប​សម្រាប់​បុរស​ងាយ​ស្រួល​ក្នុង​ការ​ទាញ​អង្រែ​ចេញ​ពីត្បាល់​ភ្លាមៗ​ទាន់​ពេលវេលា។

ក្បាច់​សមស្រប​សម្រាប់​ចាក់​ទឹក​ក្រៅ​ពាង ក្បាច់​ឆ្កែ : ក្បាច់​ដែល​តម្រូវ​ឲ្យ​ស្រី​ឈរ​ជើង​បួន​នេះ មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​លើ​ការ​ដក​លិង្គ​ចេញ​ពី​ទ្វារ​មាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាច​បាញ់​ទឹក​កាម​នៅ​លើ​កំប៉េះ​គូទ ឬ​ខ្នង​របស់​នាង​ដែរ (​ប្រសិន​បើ​នាង​យល់​ព្រម​)។

ក្បាច់​បុរាណ : ក្បាច់​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្បាច់​ម៉ែ​ចែក​ឲ្យ ដោយ​មនុស្ស​ប្រុស​រួម​ភេទ​នៅ​ពី​លើ​មនុស្ស​ស្រី ហើយ​អ្នក​អាច​ដក​លិង្គ​ចេញ​បាន​យ៉ាង​រហ័ស​មុន​ពេល​ចេញ​ទឹក​កាម​។ ស្ថិត​ក្នុង​ក្បាច់​មួយ​នេះ អ្នក​អាច​ដក​លិង្គ​ចេញ​បាន​មុន​ពេល​ដល់​ចំណុច​កំពូល​តាម​រយៈ​ការ​ប្រើ​ដៃ​របស់​ អ្នក​ចាប់​ទាញ​លិង្គ​ចេញ បន្ទាប់​មក​ចាំបាញ់​ទឹកកាម​នៅ​ពី​លើ​ពោះ​ សុដន់ ឬ​មាត់​របស់​នាង​ជា​កិច្ច​បង្ហើយ​។​

ក្បាច់ឈរ : ក្បាច់​នេះ​តម្រូវ​ឲ្យ​អ្នក​ឈរ ហើយ​ដៃគូ​ខាង​ស្រី​ក៏​ឈរ​ដែរ​។ នាង​ត្រូវ​ឈរ​នៅ​ពី​មុខ​អ្នក​តែ​ជើង​ម្ខាង ហើយ​អ្នក​ត្រូវ​ប្រើ​ដៃ​ម្ខាង​ទ្រ​ជើង​នាង​ម្ខាង​ទៀត បន្ទាប់​មក​ត្រូវ​ស៊ក​បញ្ចូល​លិង្គ​នៅ​ក្រោយ​នាង​។ ទោះបីជា​អ្នក​ត្រូវ​ធ្វើ​តាម​របៀប​ណា​ក៏​ដោយ ជា​ចុង​ក្រោយ​អ្នក​គង់តែ​អាច​ចេញ​ទឹក​កាម​បាន​ដដែល​។ ការ​ដក​លិង្គ​ចេញ​ក៏​ជា​រឿង​មួយ​ងាយស្រួល​ដែរ​សម្រាប់​ក្បាច់​មួយ​នេះ​។

ក្បាច់​មិន​អំណោយ​ផល​នឹង​ចាក់​ទឹក​ក្រៅ​ពាង ក្បាច់​ជិះសេះ : ​ក្បាច់​រួម​ភេទ​នេះ​តម្រូវ​មនុស្ស​ស្រី​អង្គុយ​នៅ​ពី​លើ​មនុស្ស​ប្រុស ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មធ្យោបាយ​រួម​ភេទ​ដ៏​មិន​ល្អ​មួយ​ដែរ​ក្នុង ការ​ដក​លិង្គ​ចេញ​ដើម្បី​បាញ់​ទឹកកាម​ក្រៅ​ទ្វារ​មាស​។ កាល​ណា​នាង​អង្គុយ​ពីលើ​អ្នក ​មាន​ន័យ​ថា​ នាង​គឺ​ជា​អ្នក​បញ្ចេញ​សកម្មភាព ដូច្នេះ​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ទេ​ក្នុង​ការ​ចេញ​ទឹក​កាម។

ក្បាច់ ​នាង​អង្គុយ​លើ​អ្នក : ស្រដៀង​នឹង​ក្បាច់​ខាង​លើ​ដែរ ដរាប​ណា​ស្រី​នៅ​ពី​លើ អ្នក​ពិបាក​នឹង​ទប់​ស្កាត់​ការ​បាញ់​ទឹក​កាម​ណាស់ ដោយ​សារ​តែ​ចលនា​លឿន ឬ​យឺត​របស់​នាង​បាន​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ស្រើប​ស្រាល​របស់​អ្នក រហូត​ដល់​ពិបាក​ម្ចាស់​ការ​លើ​អាវុធ​ខ្លួន​ឯង។​

ផល​អវិជ្ជមាន វិធីចាក់ ទឹក​ក្រៅ​ពាង​មិន​បាន​ផ្ដល់​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សុខ​ភាព​ នោះ​ឡើយ ព្រោះ​វា​មិន​មែន​ជា​បញ្ហា​ប៉ះ​ទង្គិច​ទៅ​លើ​រាង​កាយ ឬ​ទៅ​លើ​កម្លាំង​ថាមពល​ផ្សេងៗ​នោះ​ទេ​។ ​ជាធម្មតា​ការ​រួម​ភេទ​តែង​តែ​ប្រាថ្នា​ចង់​បាន​នូវ​ការ​បញ្ចេញ​ទឹក​កាម ដូច្នេះ​ហើយ​ការ​បញ្ចេញ​ទឹក​កាម​នៅ​កន្លែង​ណា​ក៏ដោយ​ ​វា​មិន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ផ្សេងៗ​ឡើយ​។ ​តួយ៉ាង​ដូច​ ​យុវវ័យ​មួយ​ចំនួន​ដែល​ទើប​នឹង​ធំ ពួក​គេ​តែង​តែ​ប្រើ​ប្រាស់​ការ​រួម​ភេទ​ដោយ​ដៃ​ ដូច្នេះ​ហើយ​ទឹក​កាម​របស់​គាត់​បញ្ចេញ​នៅ​ទីណា​ក៏​បាន​ដែរ​។

ប៉ុន្តែ​ វិធី​ដក​លិង្គ​ចេញ​ដើម្បី​បាញ់​ទឹក​កាម​ក្រៅ​ទ្វារ​មាស​មិន​អាច​ការពារ​ ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​បាន​ទេ ហើយ​វា​ក៏​មិនមែន​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់ ការ​ពន្យារ​កំណើត​ដែរ​។ ប្រសិន​បើ​អ្នក​មិន​ទាន់​ដឹង​ពី​របៀប​គ្រប់គ្រង​ខ្លួន​ឯង​នៅ​ឡើយ​ទេ ចូរ​កុំ​ព្យាយាម​ធ្វើ​វា​អី​។ វេជ្ជបណ្ឌិត​ផ្នែក​បន្ត​ពូជ​ក៏​មិន​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា​អនុវត្ត វិធីសាស្ត្រ​នេះ​ដែរ ព្រោះ​បុរស​មួយ​ចំនួន​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ផ្លូវ​ភេទ និង​ទប់ស្កាត់​ការ​បាញ់​ទឹក​កាម​របស់​ខ្លួន​បាន​ទេ ដោយ​សារ​តែ​កង្វះ​បទ​ពិសោធ ឬ​បញ្ហា​សុខភាព​ប្រដាប់​ភេទ​តែ​ម្ដង។ ម៉្យាង​វិញ​ទៀត វិធីសាស្ត្រ​នេះ​ក៏​មិន​គួរ​អនុវត្ត​ចំពោះ​ដៃ​គូ​ថ្មី ឬ​អ្នក​មិន​ស្គាល់​ប្រវត្តិ​ដែរ ដោយ​សារ​វា​អាច​នាំ​ជំងឺ​ឆ្លង ឬ​ភាព​ស្រពេច​ស្រពិល​ខ្វល់ខ្វាយ​ដែល​កើត​ឡើង​ពី​លទ្ធភាព​ក្នុង​ការ​មាន​កូន ដោយ​សារ​តំណក់​មេជីវិត​នៅ​សេសសល់​រួច​ដក​ចេញ​មិន​ទាន់​ជាដើម។

អត្រា​ប្រសិទ្ធភាព​ក្នុង​ការ​ពន្យារ​កំណើត ការ ​ជ្រើសរើស​យក​វិធីសាស្ត្រ​ពន្យារ​កំណើត​ដោយ​ចាក់​ទឹក​ក្រៅ​ពាង​វា​មាន​ភាគ​រយ តិច​តួច​បំផុត​ដែល​អាច​ឲ្យ​ដៃ​គូ​មាន​កូន​ ​ដែល​ភាគរយ​នោះ​ស្ថិត​នៅ​ចន្លោះ​​ត្រឹម​តែ​១​ឬ​២​ភាគរយ​តែ​ប៉ុណ្ណោះ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ទឹក​រងៃ​របស់​បុរស​ដែល​មាន​នៅ​ក្នុង​​សកម្ម​ភាព​កំពុង​រួម​ភេទ​នោះ មិន​អាច​ទៅ​បង្ក​កំណើត​បាន​ឡើយ លុះត្រា​តែ​ទឹក​កាម​ទើប​វា​អាច​បង្ក​កំណើត​បាន៕

អត្ថបទគួរចាប់អារម្មណ៍