The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​សមាធិ​អាច​ពន្យឺត​ភាព​សឹក​រេចរឹល​នៃ​កោសិកា​ខួរ​ក្បាល

ការ​សមាធិ​អាច​ពន្យឺត​ភាព​សឹក​រេចរឹល​នៃ​កោសិកា​ខួរ​ក្បាល

ការ​សមាធិ​អាច​ពន្យឺត​ភាព​សឹក​រេចរឹល​នៃ​កោសិកា​ខួរ​ក្បាល

121004_21c
ការហាត់ធ្វើសមាធិទៀងទាត់អាចកាត់បន្ថយការវិវឌ្ឍទៅរកភាពចាស់របស់ខួរក្បាល

ក្រុង ញូវយ៉កៈ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ដែល​បាន​ប្រណិប័តន៍​ការ​ធ្វើ​សមាធិ​ជា​យូរ​យា​រមក​នោះ​អាច​កាត់​ បន្ថយ​ការ​រួម​តូច​នៃ​ទំហំ​ខួរ​ក្បាល​នៅ​ពេល​ដែល​ពួក​គេ​ចាស់​ទៅ។

ក្រុម​ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​មក​ស្កេន​ មើល​សំណុំ​ខួរ​របស់​អ្នក​ចូល​រួម​ ដែល​ក្នុង​នោះ​មាន​អ្នក​ធ្វើ​សមាធិ​ជា​ប្រចាំ និង​អ្នក​មិន​ធ្លាប់​ធ្វើ​សមាធិ​។ ការ​សិក្សា​បាន​ស្រង់​ស្ថិតិ​លើ​មនុស្ស​ចំនួន​២៧​នាក់​ ដែល​បាន​ប្រណិប័តន៍​ការ​ធ្វើ​សមាធិ​នៅ​ចន្លោះ​អាយុ​ ពី​៥ឆ្នាំ​ទៅ​ដល់​៤៦​ឆ្នាំ​ និង​ចំនួន​មនុស្ស​ ២៧​នាក់ ​ទៀត​ពួក​គេ​មិន​មាន​សកម្មភាព​សមាធិ​សូម្បី​តែ​ម្ដង​ណា​ឡើយ។​

ក្រុម​ អ្នក​សង្កេត​បាន​រក​ឃើញ​ថា ទាំង​ពីរ​ក្រុម​បាន​ផ្តល់​លទ្ធផល​ផ្សេង​គ្នា​តាម​រយៈ​លទ្ធផល​នៃ​ការ​ប៉ះពាល់​លើ​សំណុំ​ខួរ​ក្បាល​នេះ​តែ​ម្តង។

អ្នក​ស្រី អេលីន លូឌើរ សហ​ប្រធាន​ផ្នែក​និពន្ធ​នៃ​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ កាលីហ្វ័រនីញ៉ា​បាន​និយាយ​ថា៖ «លទ្ធផល​ទាំង​នេះ​បាន្យ​ឲ្យ​យើង​ដឹង​ថា អ្នក​ប្រតិបត្តិ​សកម្ម​ភាព​សមាធិ​ភាគ​ច្រើន​គឺ​ក្នុង​កោសិកា​សំណុំ​ខួរ​ ក្បាល​ពួក​គេ​មាន​លក្ខណៈ​ពណ៌​ស»។

អ្នក​ស្រី​បន្ត​ថា៖ «នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ចាស់ មនុស្ស​យើង​តែង​តែ​បាត់​បង់​កោសិកា​សំណុំ​ខួរ​ក្បាល​ពណ៌ស ប៉ុន្តែ​អ្នក​ដែល​ធ្វើ​សមាធិ​អាច​កាត់​បន្ថយ​ចំនួន​កោសិកា​ពី​ការ​រេចរឹល ៕ PR

អត្ថបទគួរចាប់អារម្មណ៍