The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កាហ្វេ​ខ្មៅ​​ ជួយ​បង្ក្រាប​អាការ​សាច់ដុំ​កន្ដ្រាក់​កុមារា​កើត​ជំងឺ​ហ្ស៊ែន​កម្រ

កាហ្វេ​ខ្មៅ​​ ជួយ​បង្ក្រាប​អាការ​សាច់ដុំ​កន្ដ្រាក់​កុមារា​កើត​ជំងឺ​ហ្ស៊ែន​កម្រ

Content image - Phnom Penh Post
កុមារា​អាយុ ១១ ​ឆ្នាំ​មាន​ជំងឺ​ហ្ស៊ែន​កម្រ​ពឹង​ផ្អែក​លើ​កាហ្វេ​ខ្មៅ​ ២ ​ពែង​រាល់​ថ្ងៃ​។

កាហ្វេ​ខ្មៅ​​ ជួយ​បង្ក្រាប​អាការ​សាច់ដុំ​កន្ដ្រាក់​កុមារា​កើត​ជំងឺ​ហ្ស៊ែន​កម្រ

ក្រុងប៉ារីស: មនុស្ស​ជាច្រើន​និយាយ​ថា ពួកគេ​មិន​អាច​រស់​ដោយ​គ្មាន​កាហ្វេ តែ​សម្រាប់​កុមារា​អាយុ ១១ ​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​បារាំង​អាច​ជា​រឿង​ពិត​។

ជំងឺ​ហ្ស៊ែន​សាច់ដុំ​ដ៏កម្រ​អាច​ត្រូវ​បាន​បង្ក្រាប​ឥទ្ធិពល​ដោយ​ការទទួលទាន​កាហ្វេ​ខ្លាំង ឬ espresso ២ ​កែវ​តូច​រៀងរាល់​ថ្ងៃ​។ ពេល​ដែល​កុមារា​រូប​នេះ​ចាប់ផ្ដើម​ទទួលទាន​កាហ្វេអ៊ីន​ម្ដងទៀត អាការរោគ​ក៏​បាន​ថមថយ​វិញ​។

លោក Emmanuel Flamand-Roze វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ Pitie-Salpetriere ក្នុង​ក្រុង​ប៉ារីស និង​ដឹកនាំ​ការសិក្សា​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​អំពី​ជំងឺ​ជះឥទ្ធិពល​ដល់​អ្នកជំងឺ​បាន​និយាយ​ថា​៖ «​វា​ពិតជា​ករណី​កម្រ​ដ៏អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ឱសថ​បុរាណ​»​។

ក្នុង​ព្រឹត្តិបត្រ Annals of Internal Medicine ការធ្វើ​តេស្ដ​ដោយ​ចៃដន្យ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​សារធាតុ​កាហ្វេអ៊ីន​ជួយ​ព្យាបាល​អប្រក្រតីភាព​ស្ថិត​ក្នុង​ក្រុម​ជំងឺ​បង្ក​ឡើង​ដោយ​ចលនា​សាច់ដុំ​កន្ដ្រាក់ ប្រកាច់​រមួល​ដែល​មាន​ដើមចម​ពី​បម្រែបម្រួល​ហ្ស៊ែន ADCY5​។

អប្រក្រតីភាព​សាច់ដុំ​ទាក់ទង​នឹង​ហ្ស៊ែន ADCY5 ពិតជា​កម្រ​ឡើង​ណាស់​ដោយ​វា​បាន​ប៉ះពាល់​ដល់​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១ ​លាន​នាក់ ហើយ​វា​ក៏​គ្មាន​វិធី​ព្យាបាល​ផង​ដែរ​។

ហ្ស៊ែន​ដែល​ស្ថិត​ក្នុង​សភាព​ប្រក្រតី​បង្កើត​សមាសភាព​អង់ហ្ស៊ីម​ដែល​ជួយ​គ្រប់គ្រង​ចលនា​កន្ដ្រាក់​សាច់​ដុំ​។ បម្រែបម្រួល​ហ្ស៊ែន​រំខាន​ដល់​ដំណើរការ​ទាំងនេះ ហើយ​សារធាតុ​កាហ្វេអ៊ីន​បាន​ជួយ​សម្រួល​ដល់​ដំណើរការ​រាងកាយ​ឡើង​វិញ​៕ HR

អត្ថបទគួរចាប់អារម្មណ៍