ក្រុងឡុងដ៍: ការសិក្សា​មួយ​បាន​បង្ហាញថា កុមារ ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​ការ​ណែនាំ​រៀងរាល់​រាត្រី ប្រឈម​នឹង​ឱកាស​ធាត់​លើស​ទម្ងន់។

កុមារ​ងាយ​នឹង​កើន​ទម្ងន់​លើស​រាង​កាយ​ចំនួន ៥៨ ភាគរយ បើ​ពួកគេ​ខកខាន​ដំណេក​យ៉ាង​តិច ៨ ម៉ោង​ក្នុង ១ រាត្រី។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សាកលវិទ្យាល័យ វ៉ារ​វិក ដែល​បាន​ដឹកនាំ​ការសិក្សា​ចុះផ្សាយ​ក្នុង​ខែ​មេសា បាន​ឲ្យ​ដឹង​ថា វា​មាន​ទំនាក់​ទំនង​បេះដូង​​មិន​ដាច់​រវាង​កង្វះ​ដំណេក និង​បញ្ហា​ទម្ងន់។

តួលេខ បាន​បង្ហាញថា កុមារ​បឋមសិក្សា​ចំនួន​ជិត​ពាក់កណ្ដាល ប្រឈម​នឹង​បញ្ហា​ធាត់​លើស​ទម្ងន់​នៅ​តាម​តំបន់​ខ្លះៗ​នៃ​ប្រទេស​អង់គ្លេស។

គោលការណ៍​ណែនាំ​ផ្លូវការ​គឺ​កុមារ​អាយុ​ចាប់ពី ៦ ទៅ ១៣ ឆ្នាំ ទទួលទាន​ដំណេក ៩ ម៉ោង ទៅ ១១ ម៉ោង​នា​ពេល​រាត្រី និង​ក្មេង​ជំទង់​គេង​ចន្លោះ ៨ ទៅ ១០ ម៉ោង៕HR