ក្រុង​តែលអាវីវ៖ ក្រឡេក​មួយ​ភ្លែត ហាង​នៅ​កណ្ដាល​ក្រុង​តែលអាវីវ អាច​ជា​ប៊ូទិក​ទំនើប​មួយ តែ​ដល់​ពេល​ទ្វារ​បើក​ឡើង​មក​ វា​ស្រាប់​តែ​បង្ហាញ​វត្ដមាន​ឧបករណ៍​រំញ័រ​សិច និង​លិង្គ​សិប្បនិម្មិត​ទៅ​វិញ​។

ម្ចាស់​ហាង «​Kosher Sex» កញ្ញា ឆាណា បូទៀច កូន​ស្រី​ប្រមុខ​ដឹក​នាំ​សាសនា​អាមេរិក​ដ៏​ចម្រូង​ចម្រាស និង​​ល្បីល្បាញ​ម្នាក់ បាន​លើក​បង្ហាញ​ឧបករណ៍​សិច​ជា​ច្រើន​សណ្ឋាន​ដែល​តាំង​នៅ​តាម​ជញ្ជាំង​ហាង​។

បូទៀច ​និយាយ​ថា សម្ភារ​ទាំង​អស់​ក្នុង​​ហាង​សិច​នេះ​សុទ្ធ​តែ​ស្រប​តាម​ច្បាប់​ជ្វីហ្វ​​ ចាប់​ពី​ផលិតផល​ដាក់​លក់​ និង​ការ​ផ្ដល់​ការ​ណែនាំ​នានា​រហូត​ដល់​​ទស្សនៈ​ទូទៅ​ស្ដីពី​បញ្ហា​ផ្លូវ​ភេទ​។

ស្ថិត​នៅ​ចុង​ម្ខាង​​​នៃ​បន្ទប់ សហការី និង​ជា​មិត្ដភក្ដិ​ស្និទ្ធស្នាល​ អ្នក​ស្លៀក​ពាក់​បែប​អ្នក​លេង​ខ្លួន​ ដែល​អាច​ទាក់ទាញ​អតិថិជន​ចូលចិត្ដ​ភាព​ទាន់​សម័យ​​ ដែល​មិន​សូវ​ហ៊ាន​​ចូល​ហាង​សិច​ឆៅៗ​។

កញ្ញា បូទៀច ដែល​មាន​សក់​វែង​ និង​ពាក់​អាវ​យឺត​ពណ៌​ស​ ថ្ពាល់​​​នាង​ចាប់​ផ្ដើម​ឡើង​ពណ៌​ក្រហម​ព្រឿងៗ​ ពេល​នាង​ចាប់​កាន់​យក​ឧបករណ៍​រំញ័រ​​សិច «​អេវ៉ា​» សម្រាប់​ប្រើប្រាស់​ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​ដៃ​​បាន​​បន្ដ​ថា ឧបករណ៍​សិច​ត្រូវ​បាន​អនុញ្ញាត​​​​ដោយ​​សាសនា​ជ្វីហ្វ​។

ក្នុង​ចំណោម​ប្រេង​រំអិល​ បម្រើ​កាម​គុណ ទៀន និង​ហ្គេម​ស្រើប​ស្រាល ឧបករណ៍​សិច​​​សម្រាប់​អ្នក​រៀបការ និង​​​អ្នក​មាន​ដៃគូ​រួម​គ្រែ​ អាច​មិន​ចាប់​អារម្មណ៍​ចំពោះ​ហាង​មួយ​នេះ ។

បូទៀច បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​កាន់​ឧបករណ៍​អ្វី​ដែល​មើល​ទៅ​មិន​សម​ទំនង ឬ​រាង​ដូច​លិង្គ​នោះ​ទេ​»។

​កញ្ញា ឆាណា បូទៀច កូន​ស្រី​បព្វ​ជិត​សាសនា​ជ្វីហ្វ​ល្បី​នៅ​អាមេរិក​លើក​បង្ហាញ​ឧបករណ៍​សិច​ក្នុង​ហាង​របស់​នាង​។ រូបថត AFP

ស្ដ្រី​អាយុ ២៨ ឆ្នាំ ដែល​អត់​ទាន់​រៀប​ការ​ផង​នោះ ​បាន​ប្រសូត​មក​ក្នុង​គ្រួសារ​ដែល​មិន​ញញើត​ក្នុង​ការ​ជជែក​ពី​បញ្ហា​ផ្លូវ​ភេទ​។ ឪពុក​របស់​កញ្ញា លោក Shmuley Boteach បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​និយាយ​ពី ​«​សិច​ស្រប​តាម​ច្បាប់​ជ្វីហ្វ​: ជា​រូបមន្ដ​សម្រាប់​អ្នក​មាន​ចំណង់​ផ្លូវ​ភេទ និង​បង្កើន​ភាព​ស្និទ្ធស្នាល​» និង​ជា​អ្នក​និពន្ធ​សៀវភៅ ២០ ក្បាល​ផ្សេង​ទៀត​ រួម​ទាំង​សៀវ​ភៅ​ចុង​ក្រោយ​ជាមួយ Pamela Anderson​។

ឪពុក​ដែល​មាន​កូន ៩ នាក់​ ដែល​គ្រង​ឈុត​ពណ៌​ខៀវ​ទោះ​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ​ លោក​បាន​និយាយ​ថា​៖ «អ្នក​កាន់​​សាសនា​ជ្វីស​តែងតែ​ជឿ​ថា សិច​គឺ​ជា​ឱកាស​បង្ហាញ​ភាព​ផ្អែមល្ហែម និង​សេចក្ដី​សប្បាយ​។ វា​មិន​ត្រូវ​បាន​ជឿ​ថា សិច​គ្រាន់​តែ​ជា​ការ​បន្ដ​ពូជ​ និង​ការ​បង្កើត​កូន​នោះ​ទេ​»។

កញ្ញា​និយាយ​ថា កូន​ស្រី​របស់​លោក​នឹង​សម្លឹង​ទីផ្សារ​អាមេរិក​ និង​អាច​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម​ថែម​ទៀត​ ជា​ទីក្រុង​ពិសិដ្ឋ​សម្រាប់​ជនជាតិ​ជ្វីហ្វ អ៊ិស្លាម និង​គ្រិស្ដ​។

កញ្ញា​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​បើក​ហាង​នៅ​ទី​នោះ​ថ្ងៃ​ណា​មួយ​។ តែ​ខ្ញុំ​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​អំពី​ហ្ស៊េរុយសាឡិម​ជា​មុន​សិន​»។

នៅ​ក្នុង​ហាង​ កញ្ញា ឆាណា បូទៀច បាន​និយាយ​បែង​ចែក​រវាង​ការ​វាយ​តម្លៃ​សម្បក​ក្រៅ និង​ការ​មាក់​ងាយ​ ដូចជា បម្រាម​ដែល​ត្រូវ​បាន​ដាក់​ឡើង​ដោយ​បព្វជិត​សាសនា​ខ្លះ​លើ​សិច​ប្រើ​មាត់​៕ AFP/HR