អ្នកជំនាញសុខភាព និង​អប់រំ​ផ្លូវភេទ បាន​ប្រើវេទិការ​អ៊ីនធឺណិត​បង្ហាញ​ពី​អត្ថប្រយោន៍​នៃ​សិច​ប្រកប​ដោយ​សុខភាព ដូចជា​បញ្ហា​ដំណេក ភាព​ស៊ាំង​នឹង​មេរោគ និង​ជំងឺ​ប្រកាំង​ជា​ដើម។

អ្នក​អប់រំ​ផ្លូវភេទ ហានណា ដេ ព្រីអើស បាន​និយាយ​ថា​៖ «​សិច​ផ្ដល់​សេចក្ដី​សុខ ហើយ​សិច​ផ្ដល់​ភាព​ស្និទ្ធ​ស្នាល។ សិច​បញ្ចេញ​ញើស​ ក្លិន ក៏​ដូចជា​សំណើច និង​សំឡេង​ពីភាព​ស្រណុក​ស្រួល។ ទាំង​នេះ​គឺជា​វីតាមីន។ បើ​ដាក់​ផែន​ការ​សុខភាព ចូរ​រៀបចំ​របប​អាហារ​ ឬ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​យោគៈ​​»។

ដូច្នេះ ជាមួយ​ចំនួន​របស់ អ្នកស្រី ដេ ព្រីអើស និងអ្នកស្រី រ៉ូសា សៀរ៉ា គូស្នេហ៍​គ្រប់​រូប​នឹង​បាន​ដឹង​មូលហេតុ​ថា សិច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ហើយ​ពួកគេ​បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​ប្រណិបតន៍​សិច​ប្រកបដោយ​សុខុមាលភាព។

ប្រាថ្នា​សិច​ប្រកប​ដោយ​សុខភាព​ជា​ជាង​សិច​ជោគជាំ​

គំនិត​នេះ​ចង់​មាន​ន័យ​ថា សិ​ច​​​ញឹក​ញយ​ ជា​ឫស​គល់​នៃ​សុខភាព​រឹង​មាំ​ ដែល​សិច​គ្រប់​ប្រភេទ​ផ្ដល់​ឱ្យ។ ប៉ុន្ដែ​បើ​សិច​បង្ក​ភាព​ស្មុគ​ស្មាញ ឬ​វិបត្ដិ​ផ្លុវ​ចិត្ដ វា​នឹង​មិន​ផ្ដល់​ប្រយោជន៍​ដល់​រាង​កាយ​ឡើយ​ ហើយ​វា​ថែមទាំង​បង្ក​គ្រោះថ្នាក់​វិញ។

គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ ដែល​ប្រព្រឹត្ដិ​សិច​យ៉ាង​តិច​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ មាន​ប្រ៉ូតេអ៊ីន​សំខាន់​សម្រាប់​មុខងារ​នៃភាព​ស៊ាំង​ជំងឺ។

មូលហេតុ​គឺ​បញ្ហា​ស្ដ្រេស​ ពីព្រោះ​ស្ដ្រេស​គឺជា​សត្រូវ​ចម្បង​របស់​បុគ្គល​ម្នាក់​ៗ​ ដែល​វា​ប៉ះពាល់​ដល់​ដំណេក សុខភាព​បេះដូង សមត្ថភាព​នៃការ​គិត​ពិចារណា និង​បញ្ហា​ផ្សេង​ៗ​ទៀត។

ចូរ​ស្វែង​យល់ពីការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​​ ២០១៤ ដែល​បាន​បង្ហាញ​ថា សិច​ញឹក​ញយ​ជួយ​ដល់​ភាព​ស៊ាំង​ជំងឺ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ ដែល​ប្រព្រឹត្ដិ​សិច​យ៉ាង​តិច​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ មាន​ប្រ៉ូតេអ៊ីន​សំខាន់​សម្រាប់​មុខងារ​នៃភាព​ស៊ាំង​ជំងឺ ឬ (IgA) នៅ​ក្នុង​ទឹក​មាត់​ជាង​គូស្នេហ៍​ដែល​សិច​ត្រឹម​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

ប៉ុន្ដែ​គូស្នេហ៍​រួម​ភេទ​លើស ៣ ​ដង​ក្នុង​មួយ​សប្ដាហ៍ បែរ​ជា​ខ្សោយ​ (IgA) ទៅវិញ។ អ្នក​និពន្ធ​ការ​សិក្សា បាន​លើក​ឡើង​ថា ទោះបីជា​រួម​ភេទ​ញឹក​រហូត​គ្មាន​លស់​ពេល គូស្នេហ៍​ទាំង​នោះ​ក៏​ប្រឈម​នឹង​ស្ដ្រេស​ខ្លាំង​ ដែល​បង្ក​ឱ្យ​ប្រព័ន្ធ ការពារ​ជំងឺ​ចុះ​ខ្សោយ។

យ៉ាងណាមិញ ការ​សិក្សា​ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា សិច​ដ៏​ស្រើប​ស្រាល​គឺជា​គន្លឹះ​សុភមង្គល​នៃ​ចំណង​អាពាហ៍​ពិពាហ៍។ ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​តាមដាន​ពី​ទំនាក់​ទំនងរវាង​សិច​ និង​អាពាហ៍ពិពាហ៍​ចំពោះ​ប្ដីប្រពន្ធ ១០៥​ គូ លើ​រយៈ​ពេល ១៤​ ឆ្នាំ។

លទ្ធផល​បង្ហាញ​ថា ការពេញ​ចិត្ដ​ពេញ​ថ្លើម​ចំពោះ​ជីវិត​ផ្លូវភេទ​ និង​ភាព​កក់​ក្ដៅ​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ប្រព្រឹត្ដិ​សិច​ញឹក​ញយ។

ការពេញ​ចិត្ដ​ពេញ​ថ្លើម​ចំពោះ​ជីវិត​ផ្លូវភេទ​ និង​ភាព​កក់​ក្ដៅ​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ប្រព្រឹត្ដិ​សិច​ញឹក​ញយ។

ចូរ​ឱ្យ​ប្រាកដ​ថា សិច​ជា​យានចម្លង​ជាងជា​យាន​ពន្លិច​

អ្ន​កស្រី សៀរ៉ា បាន​និយាយថា​៖ «​ពេល​យើង​ជជែក​អំពី​អត្ថប្រយោជន៍​សិច​ចំពោះ​សុខភាព យើង​ក៏​វែកញែក​អំពី​អត្ថប្រយោជន៍​នៃការ​សម្រេច​កាម​ ឬ​ការ​ថើប​ តែ​យើង​មិន​សំដៅ​លើ​កត្ដា​ផ្សេង​ៗ ដែល​ភាព​ស្និទ្ធ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​ដៃគូ​ដោយ​គ្រាន់តែ​មាន​បំណង​ចង់​ស្រួល​មួយគ្រា​ៗ​ប៉ុណ្ណោះ​នោះទេ​»។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​សិច​ប្រកប​ដោយ​សុខភាព​

ថ្លាថ្លែង​ពី​ចំណង់ និង​ចំណូល​ចិត្ដ​

-ដំបូង​បំផុត ចេះ​យល់​ដឹង​ពី​​ខ្លួន​ឯង។ ព្យាយាម​ស្វែង​រក​មូល​ហេតុ​ដែល​ចង់​រួមភេទ​ជាមួយ​អ្នក​ដទៃ។ វា​អាច​ជួយ​អ្នក​ឈ្នះ​ចិត្ដ​ខ្លួន​ឯង ដែល​ចង់​សម្រេច​គោល​ដៅ។

-ប្រាប់​ដៃគូ​នូវ​អ្វីដែល​ខ្លួន​ចង់​បាន​ ដូចជា ការ​ថើប ការ​សម្រេច​កាម ឬ​ភាពស្និទ្ធ​ស្នាល​នៃរាងកាយ។

-បើ​ទំនាក់ទំនង​វា​លំបាក​ខ្លាំង​សម្រាប់​អ្នក ចឹង​ឱ្យ​ដទៃ​បាន​ដឹងផង។ ការ​ជែក​អំពី​បញ្ហា​សិច​វា​ពិត​ជា​លំបាក​សម្រាប់​មនុស្ស​ភាគ​ច្រើន។ ឱកាស​គឺថា ដៃគូ​មាន​អារម្មណ៍​ចឹង​ដូច​គ្នា។ ភាព​ស្មោះ​ត្រង់​ជាមួយ​នរណា​ម្នាក់​ធ្វើ​​ឱ្យ​កាន់តែ​ស្និទ្ធ​ស្នាល។

សិច​ច្រើន​ៗ​ជាមួយ​ខ្លួន​ឯង​

សិច​តែម្នាក់​ឯង​ពិត​ជា​មធ្យោបាយ​អស្ចារ្យ​ក្នុង​ការ​ទាក់​ទង​ជាមួយ​តម្រូវការ​ផ្លូវចិត្ដ​ដ៏​ចម្លែក​របស់​ខ្លួន​ឯង។

អ្នកជំនាញ​ណែនាំ​ឲ្យ​ចេះ​ប្រាប់​ដៃគូ​នូវ​អ្វីដែល​ខ្លួន​ចង់​បាន​ ដូចជា ការ​ថើប ការ​សម្រេច​កាម ឬ​ភាពស្និទ្ធ​ស្នាល​នៃរាងកាយ។

អ្នកស្រី ដេ ព្រីអើស បាន​ឱ្យ​ដឹងថា​៖ «​ស្វែង​រក​ការ​សម្រេច​កាម​ដ៏​អស្ចារ្យ​ ឬ​ទទួល​បាន​នូវ​បទពិសោធ​ថ្មី​ៗ​ ដែល​ខ្ញុំ​ស្នើ​ឱ្យ​បន្ថែម​ឧបករណ៍​ថ្មី​ៗ ឬ​តាម​សរីរៈ​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​អ្នក​តែងតែ​មើល​រំលង​។ បើ​ទ្រលាន់​នឹង​ឧបករណ៍​រំញ័រ ចូរ​សាក​ឧបករណ៍​ជញ្ជក់​ម្ដង​»។

កុំ​គិត​តែរឿង​សម្រេច​កាមពេក​

គិត​តែរឿង​ដល់​ត្រើយ​ពេក​អាច​បង្ក​ជា​វិបត្ដិ​ស្ដ្រេស ហើយ​ការ​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា ស្ដ្រេស​រ៉ាំ​រ៉ៃ​​ចូល​មក​បន្សាប​​ភាព​ស្រើប​ស្រាល​នៃ​រាងកាយ​ចំពោះ​ប្រដាប់​ភេទ​ស្ដ្រី។

អ្នកស្រី​ ដេ ព្រីអើស បាន​បន្ដ​ថា​៖ «​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​អសសង្ឃឹម​ពេល​ពួកគេ​មិន​អាច​សម្រេច​កាម​ ឬ​ជួយ​ដៃ​គូ​ឱ្យ​ដល់​ត្រើយ​សុខ​ពី​ការ​រួមភេទ​ធម្មតា​ៗ​»។

អូសបន្លាយ​ពេល​បន្ដិច​ក្រោយ​ការ​បង្ហើយ​ចុង​ក្រោយ​

ក្រោយ​ដល់​ត្រើយ​ហើយ ការ​ផ្ដល់​ភាព​កក់​ក្ដៅ​គឺជា​សកម្មភាព​ជួយ​ដៃគូ​ឱ្យ​ទទួល​បាន​នូវ​ការ​យក​ចិត្ដ​ទុ​កដាក់​ ក្រោយ​ពីអ្នក​សម្រេច​គោល​ដៅ។

ក្រោយ​ដល់​ត្រើយ​ហើយ ការ​ផ្ដល់​ភាព​កក់​ក្ដៅ​គឺជា​សកម្មភាព​ជួយ​ដៃគូ​ឱ្យ​ទទួល​បាន​នូវ​ការ​យក​ចិត្ដ​ទុ​កដាក់​។

វា​អាច​ជា​ការ​បបោស​អង្អែល ជជែក​ពី​នេះ​ពី​នោះ ការ​ទស្សនាភាពយន្ដ ឬ​ចម្អិន​ម្ហូប​ឱ្យ​ដៃ​គូ​ជាដើម។ វា​ជួយ​បង្កើន​ភាព​ស្និទ្ធិស្នាល​ និង​ជំនឿ​ចិត្ដ​ឱ្យ​ដៃគូ។

ប្រើ​វិធី​សាស្ដ្រ​ការពារ​

សិច​ជា​ល្បែង​បញ្ឆោត។ វា​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍ស្រណុក​ស្រួល ពេល​ប្រតិបត្ដិការ​លាត​ៗ​ តែ​អាចបង្ក​ក្ដី​កង្វល់​ពេល​ក្រោយ។ វិធី​ល្អ​ដើម្បី​កាត់​បន្ថយ​ក្ដី​បារម្ភ​ក្រោយ​សិច គឺ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ឬ​វិធី​ការពារ​ផ្សេង​ៗ។

ផ្ដល់​អាទិភាពដល់​សុខភាព​ផ្លូវ​ចិត្ដ​ជាង​ផ្លូវ​កាយ​

សុខភាព​ផ្លុវ​ចិត្ដ និង​សុខភាព​ផ្លូវ​ភេទ​គឺជា​ផ្នែក​ទីទៃ​នៃ​កាក់​តែមួយ។ សិច​ងាយ​រង​គ្រោះ​តាម​បែប​ផែន​ធម្មជាតិ​ធ្វើ​ឱ្យ​​អ្នក​ខ្លះ​​បារម្ភ​ខ្លាំង​ដែរ​ ជាពិសេស​អ្នក​ដែល​មាន​ប្រវត្ដិ​កើត​បញ្ហា​ផ្លូវចិត្ដ។ សិច​អាច​គាស់​កកាយ​វិបត្ដិ​នោះ​ឱ្យ​ងើប​ឡើង​វិញ។

សិចអាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍ស្រណុក​ស្រួល ពេល​ប្រតិបត្ដិការ​លាត​ៗ​ តែ​អាចបង្ក​ក្ដី​កង្វល់​ពេល​ក្រោយ។

សិច​ប្រកប​ដោយ​សុខុមាលភាព​ល្អ​បំផុត​គឺជា​សិច​ដែល​ធ្វើ​ឱ្យ​អ្នក​មានអារម្មណ៍​បែប​ធម្មជាតិ​បំផុត​

ពេល​បណ្ដាញផ្សព្វ​ផ្សាយ​ផ្ដោត​លើ «​សិច​ល្អ» វា​រមែង​ទាក់ទង​នឹង​ការ​រួម​ភេទ​តាម​ប្រដាប់​ភេទ​ សម្រេច​កាម សំឡេងថ្ងូរ​ស្ទើរ​តែ​ផុត​ៗ​ដង្ហើម និង​ការ​សម្រក់​ញើស​ជោក​កាយ​ជាដើម។ ប៉ុន្ដែ​សិច​អស្ចារ្យ វា​ទាក់ទង​នឹង​សិច​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ។

អ្នកស្រី សៀរ៉ា លើក​ឡើងថា​៖ «​យើង​មើល​កុន​សិច ឃើញថា គូស្នេហ៍​គ្រាន់តែ​នាំគ្នា​ឡើង​គ្រែ​ ឬ​ពួកគេត្រូវ​ការ​សិច​ស្រប​ពេល​គ្នា។ ប៉ុន្ដែ​ច្បាស់​ថា ទំនាក់ទំនង​ពិត​ប្រាកដ​ មនុស្ស​មាន​ភាព​ខុស​គ្នា​ចំពោះ​ចំណង់​ចង់​រួម​ភេទ​»។

សិច​ល្អ​ប្រសើរ​ស្រេច​លើ​ការ​បកស្រាយ​របស់​បុគ្គល​ម្នាក់​ៗ​ ហើយ​និយម​ន័យ​របស់​វា​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ថ្ងៃ​នីមួយៗ។ ជួន​កាល សិច​អស្ចារ្យ​បំផុត​គឺ​បែប​ឆក់​កន្ដៀត​ ខណៈ​ពេល​ខ្លះ​ទៀត អ្នក​ត្រូវ​ការ​ពេល​វេលា​ច្រើន​ម៉ោង​បន្ដ​ថើប​អង្អែល និង​ដុត​កម្ដៅ។

គន្លឹះ​គឺ​ស្មោះត្រង់​នឹង​ខ្លួន​ឯង។ ពេល​ណា​ដែល​អ្នក​កំពុង​តែរួមភេទ ចូរ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ត្រូវ​ការ​អ្វី​នា​ពេល​នោះ​ដើម្បី​​ឱ្យ​ធានា​ពី​សុវត្ថិភាព​ យល់​ពី​គ្នា និង​សម្រេច​គោល​ដៅ៕ HR

ជួន​កាល សិច​អស្ចារ្យ​បំផុត​គឺ​បែប​ឆក់​កន្ដៀត​ ខណៈ​ពេល​ខ្លះ​ទៀត អ្នក​ត្រូវ​ការ​ពេល​វេលា​ច្រើន​ម៉ោង​បន្ដ​ថើប​អង្អែល និង​ដុត​កម្ដៅ។