The Phnom Penh Post Search

Search form

គន្លឹះ ៥ យ៉ាង​កែកុន​ការរំខាន​ពីស្រោម​អនាម័យ

Content image - Phnom Penh Post
ការ​រួមភទ​ដោយ​ប្រើ​ស្រោម​អនាម័យ​មិនមែន​ជាឧបសគ្គ​ទេ ប្រសិន​បើ​ភាគីទាំង​ពីរ​ដឹង​ពីគន្លឹះ​ទាំង ៥ ចំណុច។

គន្លឹះ ៥ យ៉ាង​កែកុន​ការរំខាន​ពីស្រោម​អនាម័យ

ក្រុងញូវយ៉ក: មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បុរសនារី​មិន​ចូលចិត្ដ​ប្រើ​ស្រោមជ័រ​ស្រោប​ដោយ​សារ​ពួកគេ​គិតថា សិច​កាន់តែ​រំជើប​រំជួល​បើ​គ្មានវា។

នេះ​គឺជា​យុទ្ធសាស្ដ្រ ៥ ក្នុង​ការប្រើ​ស្រោម​អនាម័យ​ឲ្យមាន​ប្រយោជន៍​ក្នុងពេល​រួមភេទ​ដែល​ណែនាំ​ដោយ​សិចវិទូ​វេជ្ជបណ្ឌិត Michael Aaron នៅ​ក្រុង​ញូវយ៉ក។

១. ទឹករំអិល

សំណាង​ណាស់! នៅមាន​វិធី​ងាយៗ​សម្រាប់​ជួសជុល​បញ្ហា​នេះគឺ ទឹក​រំអិល។ Aaron និយាយ​ថា៖ «ថ្វីដ្បិតតែ​ស្រោម​អនាម័យ​ភ្ជាប់​មកជា​មួយនូវ​ភ្នាស​ទឹករំអិល​ស្រាប់ ខ្ញុំសូម​ណែនាំ​ឲ្យបន្ថែម​ទឹករំអិល​ថែម​ទៀត។ វាកាត់​បន្ថយ​ការ​កកិត ធ្វើ​ឲ្យដាច់​រលាត់ ឬរលាក»។

ចូល​បន្ថែម​ពីរបី​តំណក់ នៅត្រង់​ក្បាល​លិង្គ។

លោក​បន្ដថា៖ «នេះ​គឺជា​ដំណោះ​ស្រាយ​បឋម និង​សកម្មភាព​វាយ​សម្រុក​សន្ធាប់​រុញចូល​ទាញចេញ​ញឹកញយ​ធ្វើឲ្យ​ស្ងួត»។

២. អូសបន្លាយ​ពេលវេលា

ចំណុច​វិជ្ជមាន​ចំពោះ​ប្រដាប់​ភេទ​ពីការ​ប្រើ​ស្រោម​គឺថា វាកាត់​បន្ថយ​ការរុញ​កកិត និង​អារម្មណ៍​ត្រេក​ត្រអា​សម្រាប់​បុរស​ឆាប់​ឈាន​ដល់​ទីជម្រៅ​ភ្លាមៗ ដែល​ជួយ​ពួកគេ​ពន្យារ​ពេលវេលា​កាន់តែ​យូរ។ នេះមាន​ន័យថា ភាគី​នារី​ក៏ទទួល​បាន​ប្រយោជន៍​សន្ធឹក​ដែរ»។

Content image - Phnom Penh Post
ស្រោមអនាម័យ​ម៉ូដ​ប្លែកៗ​អាច​ធ្វើឲ្យ​ការ​រួមភេទ​កើន​កម្ដៅ​មួយ​កម្រិត។

ចូរទទួល​ប្រយោជន៍​ដោយ​ការប្រើ​ក្បាច់​ត្រដុស​ខ្លាំងៗ ដូចជា ក្បាល​ឆ្កែ និង​ក្បាច់​ចំណិត​ត្រសក់ ដែល​ការ​ស្រាវជ្រាវ​បាន​បង្ហាញថា ជាក្បាច់​រំជើប​រំជួល​សម្រាប់​បុរស។

៣. បន្ថែម​រសជាតិ

នេះ​ផ្ដោតលើ​ស្រោម​អនាម័យ​មាន​សភាព​គ្រើមៗ​ស្ដើង​សម្រាប់​ជួយ​ទប់ទឹក​រំអិល ស្រោម​ក្ដៅ ស្កៀប រលុង​ក្បាល និងរ​មិចរមួល ព្រមទាំង ភ្លឺ​ក្នុង​ទីងងឹត។

Aaron បាន​បន្ដថា៖ «ស្រោម​គ្រើម​អាចធ្វើ​ឲ្យនារី​កាន់តែ​រោលរាល​ពីព្រោះ​ពួកវា​អាច​ត្រដុស​នឹង​គែម​ក្លែប​ទ្វារមាស​ស្រណុក​ស្រួល»។

៤. ជិត​ដៃ​ងាយស្រួល​ប្រើ

ចូរ​ទុកដាក់​ស្រោម​ក្បែរ​ក្បាល​ដំណេក​ដែល​ងាយស្រួល​ទាញ​យកមក​ប្រើ។

វេជ្ជបណ្ឌិត បាន​បន្ថែមថា៖ «ដោយ​ប្រើ​ស្រោម​ក្នុង​ដំណាក់កាល​កម្ដៅ​សាច់ដុំ ដើម្បី​ឲ្យ​ការរួម​មេត្រី​ដំណើរការ​យ៉ាងរលូន ជាង​បង្អាក់​ពាក់​កណ្ដាលទី​ដើម្បីរ​ត់រក​ស្រោម​មកពាក់​មុន​សមរភូមិ»។

៥. ផ្ចង់​ឲ្យចំ​ចំណុច និង​ជ្រៀត​ឲ្យតឹង

លោកបាន​ណែនាំ​ឲ្យប្រើ​ក្បាច់​កេរម៉ែ​ដោយ​ទ្រោប​លើគ្នា​ត្រដុស​ជើង​ទាំងបួន​ចូលគ្នា ក្បាច់​លើកជើង​ទាក់ក (G-Whiz) ឬក្បាច់​ហែក​កន្ធែក (Seashell) ដែល​ជួយ​ផ្លាស់ប្ដូរ​ទំហំ​ទ្វារមាស​អំឡុង​ពេល​រួមភេទ ដោយ​ធ្វើឲ្យ​រន្ធ​កាន់តែ​រួម​តូច ឬខ្លី​ជាង​មុន។

ជា​លទ្ធផល លិង្គ​របស់​ដៃគូ​ហាក់ដូច​ជាមាន​សភាព​ធំជាង​មុន និងតឹង​ជាងមុន ដែល​វាជួយ​បង្កើន​សេចក្ដី​ស្រណុក​ស្រួល»៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។