The Phnom Penh Post Search

Search form

គន្លឹះ ៨ យ៉ាង​បុរស​បរិសុទ្ធ​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ គួរតែ​ដឹង​អំពី​បញ្ហា​សិច

Content image - Phnom Penh Post
រូបតំណាង៖ បុរស​អត់ធ្លាប់​ឆ្លងកាត់​សិច អាចយល់​ថា បុរស​ៗ​អាច​រួមភេទ​ឥតឈប់​ដល់ ៤០ នាទី​ដូចក្នុង​កុន​។

គន្លឹះ ៨ យ៉ាង​បុរស​បរិសុទ្ធ​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ គួរតែ​ដឹង​អំពី​បញ្ហា​សិច

សិច​គឺជា​សកម្មភាព​ដ៏មាន​សារៈសំខាន់​បំផុត​មួយ​របស់​មនុស្ស​លោក ហើយ​ជីវិត​សិច​ប្រកប​ដោយ​សុខុមាលភាព​គឺជា​គន្លឹះ​បង្ហាញ​ពី​សុខភាព​រឹងមាំ។

យ៉ាងណា​មិញ មាន​អព្ភូតហេតុ​ជាច្រើន​ជុំវិញ​បញ្ហា​នេះ ហើយ​បុរសៗ​ដែល​មិន​ធ្លាប់​ជួប​បទពិសោធ​លើ​គ្រែ​ជាមួយ​នារី​ណា​ម្នាក់​កាន់តែ​ចង់ដឹង និង​ចង់​យល់។ បើអ្នក​ជាបុរស​បរិសុទ្ធ អ៊ីចឹង​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដែល​គួរតែ​ដឹង។

១. ការដំឡើង​លិង្គ​ឲ្យរឹង​នឹង​មិនមាន​អានុភាព​លើសពី ៣ ទៅ ៥ នាទី​ឡើយ

អ្នកអាច​សង្កេត​ឃើញ​បុរសៗ​សម្ដែង​កុនសិច​ដោយ​រួមភេទ​ឥតឈប់​ឈរ​រយៈពេល ៤០ នាទី ប៉ុន្ដែ​វានឹង​មិន​កើត​ឡើង​ចំពោះ​បុរស​ក្នុង​ជីវិត​ពិត​ទេ។ យោង​ទៅតាម​ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា បុរស​ភាគច្រើន​នឹង​បាញ់​ទឹកកាម​ក្រោយ​ចាប់ផ្ដើម​រួមភេទ​ចន្លោះ​ពី ៣ ទៅ ៥ នាទី។

២. វគ្គ​កម្ដៅ​សាច់ដុំ ពិត​ជាមាន​សារៈសំខាន់

ជាទូទៅ ការ​ស៊ក​បញ្ចូល​លិង្គ​ទៅ​ក្នុង​ទ្វារមាស​ភ្លាមៗ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ជូន​ដៃគូ​ឡើង​ឋានសួគ៌​ទេ។ បើអ្នក​ចង់​ក្លាយជា ដៃគូ​លើ​គ្រែ​ដែល​បាត់មុខ​មិនបាន អ្នក​ត្រូវតែ​ដឹងពី​គន្លឹះ​មូលដ្ឋាន​ទាំងអស់ នោះ​រួមទាំង​ទិចនិក​បបោស​អង្អែល ដូចជា ថើប និង​ដាស់​អារម្មណ៍​លើ​ដើម​ទ្រូង​ជាដើម។

៣. លើកដំបូង​នឹងមិន​ដូច​បំណង​ប្រាថ្នា​ទេ

អ្នក​ប្រហែលជា​នឹក​ស្រមៃ​ចង់ធ្វើ​បែប​នេះ តែ​ពេលវេលា​មកដល់ ការ​អនុវត្ដ​ហាក់​នៅ​រដិបរដុប មិន​រលូន។ សូមកុំ​ទាន់​អាល​អស់​សង្ឃឹម។ ដូចជា​ការងារ​អ៊ីចឹង ត្រូវតែមាន​បទពិសោធ​សិន សិច​ក៏ដូច្នោះ​ដែរ។

៤. ទំហំ​មិនមែន​ជាបញ្ហា​ចោទ​នោះទេ

បើអ្នក​បារម្ភ​ថា អាវុធ​របស់ខ្លួន​មិនទាន់​ធំ​ថ្លោស​ដូច​តារា​កុនសិច ហើយ​មាន​អារម្មណ៍មួហ្មង។ តាមពិត ទំហំ​មិនមាន​សារៈសំខាន់​ស្មើ​នឹង​សមត្ថភាព​នោះ​ទេ។ លុះ​ត្រាតែ​អ្នកមាន​លិង្គ​តូច​បំផុត (ជាបញ្ហា​ដែល​លិង្គ​របស់​អ្នកមាន​ទំហំ​តិចជាង ៨ សង់​ទីម៉ែត្រ​ពេល​ឡើង​រឹង) អ្នក​នៅតែ​អាច​បង្កើត​ភាព​អស្ចារ្យ។

៥. ពាក់​ស្រោម​ពីរជាន់​មិនអាច​ជួយ​ឲ្យមាន​សុវត្ថិភាព​បានទេ

បើ​អ្នក​មិនចង់​មាន​កូន ចូរ​ពាក់​ស្រោម​អនាម័យ។ ប៉ុន្ដែ​មិន​ចាំបាច់​ពាក់​ដល់​ទៅ​ពីរជាន់​ទេ។ វាកាន់តែ​បង្កើន​ឱកាស​ឲ្យស្រោម​របូត ហើយ​ធ្វើឲ្យ​សិច​កាន់តែ​ប្រឈម​ហានិភ័យ​ជាជាង​សុវត្ថិភាព។

៦. ការសម្រេច​កាម​ដោយ​ខ្លួនឯង​មិន​សុទ្ធតែ​ជាទង្វើ​ប៉ះពាល់​សុខភាព

ការសម្រេច​កាម​ដោយ​ខ្លួនឯង​មិនមាន​បញ្ហា​ប្រឈម​អ្វី​ឡើយ តែវា​បែរជា​មធ្យោបាយ​ល្អ​ដើម្បី​រំដោះ​ភាព​តានតឹង​នៃ​សិច។ វាជួយ​លាង​សម្អាត​មេជីវិត​ចាស់ៗ កាត់បន្ថយ​ស្រេ្តស ហើយ​យោង​ទៅតាម​ការសិក្សា​មួយ ក៏បាន​បង្ហាញ​ថា វាថែម​ទាំង​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​ផងដែរ។

៧. គ្មាន​វិធី​ស្រោចស្រង់​ក្នុងករណី​អ្នក​រួមភេទ​ដោយ​មិនចេះ​ការពារ​ខ្លួន​ពីបញ្ហា​មានកូន

អ្នកខ្លះ​អាច​និយាយថា ការរួម​ភេទ​ដោយ​មិន​ការពារ​អំឡុង​ពេល​មាន​រដូវ ហ៊ាន​សន្មត​ថា នាង​នឹង​មិនអាច​មាន​កូន​នោះទេ។ ទោះបី​ជាឱកាស​មាន​តិច​មែន ប៉ុន្ដែ​អ្នក​នៅតែ​ចៀស​ពីការ​ពាក់​ស្រោម​មិនបាន​ដើម្បី​ឲ្យ​កាន់តែ​ប្រាកដ​ចំពោះ​សុវត្ថិភាព និង​ទប់ទល់​ជំងឺឆ្លង​ដែល​អាច​វាយឆ្មក់​គ្រប់ពេល។

៨. អ្នក​អាចមាន​អារម្មណ៍​ជ្រួលច្រាល់​នៅពេល​ដែល​ជួប​បទពិសោធ​សិច​ដំបូង

ចំពោះ​បញ្ហា​សិច ប្រដាប់​ភេទ​មិនមែន​ជាសរីរៈ​តែមួយ​ដែល​ចូលរួម​ចំណែក​ឡើយ។ គ្មានអ្វី​ត្រូវ​បារម្ភ ហើយ​ចូរ​ចងចាំ​ថា អ្នក​មិនត្រូវ​លាតត្រដាង​ភាព​ក្មេងខ្ចី​របស់ខ្លួន​ដល់​នរណាម្នាក់​ឡើយ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។