ក្រុងញូវយ៉ក: តើអ្នកចង់គេងអាក្រាត ឬក៏អ្នកត្រូវពាក់ឈុតគេងយប់? ខណៈអ្នកនិពន្ធចង់សំដៅដល់សមត្ថភាពលើគ្រែនាពេលរាត្រី ការសិក្សាថ្មីមួយបានស្នើឲ្យទទួលទានដំណេកអាក្រាត ព្រោះការគេងឥតខោអាវបង្កើនសមត្ថភាពសិច ទំនាក់ទំនងស្នេហា និងសុខភាពទូទៅរបស់អ្នកផ្ទាល់។
តាមការវិភាគលើមនុស្ស ១០០០ នាក់ ដែលធ្វើឡើងដោយក្រុមហ៊ុន Mattress Advisor បានឲ្យដឹងថា មនុស្សជិត ៦០ ភាគរយបានសារភាពថា ខ្លួនគេងអាក្រាតកាយ។
អត្ថប្រយោជន៍នៃដំណេកអាក្រាតមានច្រើនលើសពីទំនាក់ទំនងស្នេហាស្អិតល្មួត ដោយភាពអាក្រាតជួយបង្កើនគុណភាពដំណេកជាទូទៅ។
សម្រាតសម្លៀកបំពាក់មុនពេលចូលគេងកាត់បន្ថយសីតុណ្ហភាពលើស្បែក កាត់បន្ថយឱកាសភ្ញាក់ពីដំណេកអំឡុងពេលរាត្រី អនុញ្ញាតគេងស្កប់ស្កល់។ ដំណេកអាក្រាតក៏ជួយកាត់បន្ថយស្ដ្រេស និងសាច់ដុំរឹងប៉ឹងថែមទៀត។
តាមការស្រាវជ្រាវ ៧០ ភាគរយនៃកំណើនអ័រម៉ូនបុរសរមែងកកើតឡើងអំឡុងពេលដេក។ ដូច្នេះ ការរំខានដំណេកអាចកំហិតការកកើតអ័រម៉ូន។
ក្រុមស្រាវជ្រាវមកពីសាលាវេជ្ជសាស្ដ្រ David Geffen ក្នុងក្រុងឡូសអេនជឺលេស ទើបបានធ្វើការសិក្សាមួយដែលភ្ជាប់ដំណេកទៅនឹងភាពរឹងមាំ សមត្ថភាពស្វាហាប់ និងការសម្រកទម្ងន់។
ការបង្កើនគុណភាពដំណេក ជួយដល់ប្រព័ន្ធរំលាយអាហាររហូតដល់ ២៩,៨ ភាគរយ ដុតបំផ្លាញខ្លាញ់អវិជ្ជមាន ១៧,២ ភាគរយលើរយៈពេលសិក្សា ១២ សប្ដាហ៍។
អ៊ីចឹង នៅចាំពេលណាទៀត! ចាប់ផ្ដើមគេងស្រាតនៅយប់នេះតែម្ដងទៅ៕HR