The Phnom Penh Post Search

Search form

ងាយៗ​ចង់​គេង​លក់​ស្កប់​ស្កល់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​បបួល​គ្នា​ឡើង​គ្រែ

Content image - Phnom Penh Post
ការ​រួមភេទ​ដោយ​ពេញចិត្ត​ពេញថ្លើម​នាំ​មក​នូវ​គុណភាព​ដំណេក​ដ៏​ស្កប់ស្កល់។

ងាយៗ​ចង់​គេង​លក់​ស្កប់​ស្កល់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​បបួល​គ្នា​ឡើង​គ្រែ

ក្រុងអាដេឡៃដ៍: គួរតែ​រួមភេទ​ហើយ​សិន​ទើប​ឡើង​គ្រែ​ដេក បើ​ចង់​បាន​ដំណេក​ដ៏​ស្កប់​ស្កល់! នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​កំពូល​ម្នាក់ គឺ​អ្នក​ស្រាវជ្រាវ​ផ្នែក​ដំណេក​នៃ​ក្រុង​អាដេឡៃដ៍ ប្រទេស​អូស្ដ្រាលី។

វេជ្ជបណ្ឌិត មីឆែល ឡាស្ដេលឡា បាន​និយាយ​ថា សិច​មុន​ពេល​ចូល​ដេក​អាច​ជា​គន្លឹះ​ទទួល​បាន​ដំណេក​រាត្រី​ដ៏​ល្អ​បំផុត។

ប៉ុន្ដែ​វេជ្ជបណ្ឌិត ឡាស្ដេលឡា បាន​បង្ហាញ​ថា គុណភាព​ដំណេក​ស្ថិត​នៅ​លើ​ភាព​ពេញចិត្ដ​ពេញ​ថ្លើម​របស់​គូស្នេហ៍​ទាំង ២។

លោក​បាន​ប្រាប់ Adelaide Now ថា៖ «អ្វីដែល​យើង​បាន​រក​ឃើញ​គឺ អ្នក​ឆ្លើយតប ៦៤ ភាគរយ​និយាយ​ថា ពួកគេ​ដេក​ស្រួល​ខ្លួន​នៅ​ពេល​សិច​ជាមួយ​ដៃគូ​រួច ហើយ​វាជា​សិច​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល»។

ពីការ​ស្ទង់មតិ​លើ​មនុស្ស​ពេញ​វ័យ ៤៦០ នាក់ អាយុ​ចន្លោះ​ពី ១៨ ទៅ ៧០ ឆ្នាំ លោក​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា ពួកគេ​ពិបាក​នឹង​ធ្មេច​ភ្នែក​ដេក​ណាស់។ លោក​ថា៖ «មាន​ភ័ស្ដុតាង​ជាក់​លាក់​បង្ហាញថា សិច​ជំនួស​វេលា​នៅ​មុខ​អេក្រង់​ទូរស័ព្ទ»។

លោក​បន្ដថា៖ «នៅ​ពេល​អ្នក​រួមភេទ អ្នក​អត់​គិត​អំពី​អ្វីដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ឡើយ។ អ្នក​នឹង​មិន​កាន់​ទូរស័ព្ទ​ដៃ ដែល​រំខាន​ដល់​សេចក្ដីសុខ​អ្នក​ឡើយ»។

ការសិក្សា​ស្រដៀង​គ្នា​មួយ​របស់ Oxford Economics និង​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​សង្គម បាន​រក​ឃើញ​ថា ដំណេក ដ៏​ស្កប់​ស្កល់ និង​ការ​រួមភេទ​ពិតជា​ប្រពៃ​ចំពោះ​សុខុមាលភាព៕HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។