ក្រុងតូក្យូ: ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ជំនួស​វគ្គ​សិក្សា​យោគៈ​ក្ដៅ​ប្រចាំ​សប្ដាហ៍​មក​ជា​ការ​ហែល​ទឹក​ត្រជាក់ៗ​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ងាយ។

ការសិក្សា​ថ្មី​មកពី​សាកលវិទ្យាល័យ​ក្រុង​តូ​ក្យូ បាន​បង្ហាញថា ស្ថិតក្នុង​បរិយាកាស​សីតុណ្ហភាព​ត្រជាក់​រយៈ​ពេល​យូរ​អាច​បង្កើន​សមត្ថភាព​រាងកាយ​គ្រប់គ្រង​ស្ករ​ក្នុង​ឈាម និង​បង្កើន​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ។

សហគមន៍​លំ​ហាត់ប្រាណ​ធ្លាប់មាន​ការខ្វែងគំនិត​គ្នា​លើ​ចម្ងល់​សីតុណ្ហភាព​កម្រិតណា​ស័ក្ដិសម​សម្រាប់​ការ​ហាត់​ប្រាណ។ មនុស្ស​ជា​ច្រើន​បាន​គាំទ្រ​ដល់​វិធីសាស្ដ្រ​នានា ដែល​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​បង្ខំ​ញើស​ឲ្យ​ចេញ​ពី​រាងកាយ ខណៈ​អ្នក​ខ្លះ​ទៀត ដូចជា អគ្តពលិក​ម្ចាស់​ពាន​អូឡាំពិក Michael Phelps បាន​អះអាង​ថា បរិស្ថាន​ត្រជាក់​ជំរុញ​ឲ្យ​រាងកាយ​ងាយ​បំផ្លាញ​កាឡូរី​កាន់​តែ​រហ័ស។

ការស្រាវជ្រាវ​កន្លងមក បានកំណត់​ខ្លាញ់​រាងកាយ ២ ប្រភេទ គឺ​ត្នោត និង​ស។ ខ្លាញ់​ពណ៌​ត្នោត ត្រូវ​បាន​រក​ឃើញ​ច្រើន​ក្នុង​ទារក​ទើប​ប្រសូត ដែល​ប្រើ​វា​ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ។ ខ្លាញ់​ប្រភេទ​នេះ មាន​ភារៈ​ដុត​បំផ្លាញ​កាឡូរី​ដើម្បី​បង្កើត​កម្ដៅ និង​មិន​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​ឡើយ។ ពេល​ដល់​ពេញ​វ័យ ខ្លាញ់​ត្នោត​ត្រូវ​បាន​ជំនួស​ដោយ​ខ្លាញ់​ស ដែល​រុំ​រឹត​សរីរាង្គ​ផ្សេង។

តែ​បច្ចុប្បន្ន មនុស្សពេញវ័យ​ផ្ទុក​ខ្លាញ់​ស ទាំង​មិនចាំបាច់​ប្រើ​កម្លាំង​រុករក​អាហារ។ ការផ្ទុក​ខ្លាញ់​ស​ច្រើន​លើស​កំណត់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ធាត់​ជ្រូក​ដែល​អាច​បង្ក​ជា​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម និង​មហារីក​ដទៃ​ទៀត៕ HR''