ក្រុង​ញូវយ៉ក: សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​ហា​វើដ ម្នាក់​បាន​ប្រកាស​ថា ការ​ទទួល​ទាន​ដំឡូង​បំពង គួរ​តែ​មាន​បរិមាណ​ត្រឹម​តែ ៦ សរសៃ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ទាំង​ស្រួយ​ផង ទន់​ផង និង​ស្រោប​ប្រេង​អំបិល​ប្រៃតិចៗ សរសៃ​ដំឡូងបារាំង​បំពង​ធ្លាប់​ជា​អាហារ​សម្រន់​យ៉ាង​ឆ្ងាញ់​ពិសា​តាំង​ពី​អំឡុង​ឆ្នាំ ១៧០០។

ចំពោះ​មនុស្ស​ជាច្រើន ដំឡូងបារាំង​បំពង​តែ ៦ សរសៃ គ្រាន់តែ​ដាក់ ១ ម៉ាត់​មិន​ស្កៀប​មាត់​ផង។ ប៉ុន្ដែ​សាស្ដ្រាចារ្យ អេរីក រីម មក​ពី​ផ្នែក​ជីវជាតិ​អាហារ​នៃ​សាកល​វិទ្យាល័យ​ហាវើដ បាន​ក្រើន​រំឭក​ថា ដំឡូង​បារាំង​សម្បូរ​ជាតិ​ម្សៅ ហើយ​សរសៃ​ដំឡូង​កន្លះ​គីឡូ​ត្រឹម​កម្រិត​កំណត់​របស់​បុគ្គល​ម្នាក់។ បន្ទាប់​មក យើង​គួរ​តែ​បន្ថែម​សាលាដ បើ​ចង់​គេច​ផុត​ពី​ស្ថានភាព​គំរាម​កំហែង​ដល់​សុខភាព​បេះដូង។

ការណែនាំ​របស់​វេជ្ជបណ្ឌិត រី​ម ក្នុង​អត្ថបទ​កាសែត New York Times នា​សប្ដាហ៍​នេះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​អនឡាញ តែ​សហគមន៍​បណ្ដាញ​ផ្សព្វផ្សាយ​បាន​ព្រមាន​ថា ការ​ណែនាំ​របស់​សាស្ដ្រាចារ្យ​អាច​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ។

បរិមាណ​ដំឡូងបារាំង​មួយពេល ពីមុន​បានកំណត់​ត្រឹម ១៥ សរសៃ តែ​បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្ដា​ភោជនីយដ្ឋាន​នានា ការ​បម្រើ​ជូន​ភ្ញៀវ​ម្ដង​អាច ៥៥ សរសៃ​ឯណោះ។

ការស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ទទួលទាន​ដំឡូងបារាំង​ពី ២ ទៅ ៣ ដង​ក្នុង ១ សប្ដាហ៍ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះដូង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ផ្ទុយ​ទៅ​វិញ វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​អ្នក​ញ៉ាំ​រំលែក​ដំឡូង​បំពង​នេះ​ជាមួយ​មិត្ដភក្ដិ រួច​បំពេញ​ដោយ​ការ​ញ៉ាំ​អាហារ​សុខភាព ដូចជា សាលាដ និង​មាន់​ចៀន​ផង​ដែរ៕ HR