ទោះសិចជាទង្វើខ្វះមិនបានរបស់មនុស្សទូទៅ តែការប្រព្រឹត្ដិបេសកកម្មលើគ្រែនេះក៏ត្រូវធ្វើឡើងទៅតាមច្បាប់ទម្លាប់របស់ប្រទេសនីមួយៗដែរ។
ដើម្បីរក្សាសុវត្ថិភាពអំឡុងពេលធ្វើដំណើរទៅកាន់បរទេស លោកអ្នកគួរតែដឹងអំពីបញ្ញត្ដិច្បាប់ស្ដីពីសិចដ៏ចម្លែកបំផុតទាំង ១០ ដូចខាងក្រោមនេះ។
១. សិង្ហបុរី: សម្ញែញតាមបង្អួចជាទង្វើផ្ទុយច្បាប់
នៅប្រទេសសិង្ហបុរី ការសម្ញែងរាងអាក្រាតកាយក្បែរមាត់បង្អួចជាទង្វើខុសច្បាប់ បើស្ថិតក្នុងបន្ទប់ឯកជន ដែលបង្ហាញភ្នែកសាធារណជន។ ទាំងនេះ រួមមានការឈរមុខបង្អួចផងដែរ។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា៖ «បុគ្គលណាដែលបង្ហាញរូបអាក្រាត ក៏ដូចជាសម្ញែងឫកពារស្រើបស្រាល ចង់ទាក់ទាញក្រសែភ្នែកមហាជន ព្រមទាំងការស្លៀកពាក់ឈុតក្នុងក៏មិនត្រូវបានអនុញ្ញាតផងដែរ។
២. ជប៉ុន: ការបិទបាំងបរិវេណឯកជនភាព
ខណៈនៅក្នុងប្រទេសជប៉ុន មានសកម្មភាពសិចដ៏សម្បូរ បើធៀបនឹងបណ្ដាលប្រទេសអភិវឌ្ឍដទៃ ប្រទេសនេះនៅតែស្ថិតក្រោមតារាងចំពោះរឿងកុនអាកាសអាភាស។
ការបញ្ចេញកេរ្ដិ៍ភេទនៅតែត្រូវបានបិទបាំង ទោះជាភាពយន្ដតុក្កតាសិច ភាពយន្ដកំប្លែង ឬហ្គេមក៏ដោយ។ គួរឱ្យចាប់អារម្មណ៍ កំណើនប្រជាប្រិយភាពនៃកុនសិច មានការពេញនិយមដោយសារច្បាប់បិទបាំងនេះ។
ក្នុងបទសម្ភាសជាមួយ AAN អ្នកគំនូរជីវចល និងជាគ្រូដៃមឹក តូស៊ីអុ ម៉ាអេដា បាននិយាយថា លោកប្រើដៃមឹកជាវិធីបិទបាំងកន្លែងសម្ងាត់។
៣. អ៊ូហ្គង់ដា: ហាមតន្ដ្រីសិចស៊ី
សភាអ៊ូហ្គង់ដា បានអនុម័តច្បាប់ប្រឆាំងរូបភាពអាសអាភាសក្នុងឆ្នាំ ២០១៤ និងវិនិយោគជិត ៣០ ម៉ឺនដុល្លារក្នុងការផលិត «ម៉ាស៊ីនស្វែងរករូបភាពអាសអាភាស» ដោយកូរ៉េខាងត្បូង បំណងរុករកអ្នកល្មើសច្បាប់។
អ្នកត្រូវបានចាប់ និងផ្ដន្ទាទោស នឹងអាចជាប់គុករហូតដល់ ១០ ឆ្នាំ។ កុនសិចមិនមែនជាភាពយន្ដ និងរូបភាពឡើយ។ វាក៏ត្រូវបានបញ្ចូលការថតសំឡេង បទនិពន្ធ និងតន្ដ្រីស្រើបស្រាល។
ដូច្នេះ ត្រូវឱ្យដឹងថា អ្នកមិនបញ្ចូលបម្រាមទាំងនេះក្នុងទូរស័ព្ទមុនទៅលេងអ៊ូហ្គង់ដា។
៤. អូស្ដ្រាលី: មានតែសុដន់ធំប៉ុណ្ណោះ
មានពាក្យចចាមអារាមចេចចូចថា គណកម្មការចាត់ចំណាត់ថ្នាក់របស់អូស្ដ្រាលី បានដាក់វេបសាយកុនសិចក្នុងបញ្ជីខ្មៅ ដែលបង្ហាញរូបភាពស្ដ្រីសុដន់តូចៗ ដោយបារម្ភថា វាបង្កជាទង្វើផ្សព្វផ្សាយសិចលើកុមារ។
របាយការណ៍ដំបូងបានបង្ហាញថា រូបភាពស្ដ្រីសុដន់តូចៗត្រូវបានហាមឃាត់។ អ្នកនាំពាក្យគណកម្មការ បានសង្កត់ធ្ងន់ថា បទបញ្ញបត្ដិនេះ ត្រូវបានអនុម័តឡើងសម្រាប់តែការចុះផ្សាយ ដែលរំលេចនូវរូបភាពមិនសមរម្យ ឬសំណេររៀបរាប់អំពីបុគ្គល ដែលទំនងស្ថិតក្រោមអាយុ ១៨ ឆ្នាំប៉ុណ្ណោះ។
៥. ប៉ូឡូញ: មរណភាពក្រោមកាំភ្លើង ដើម្បីប្រព្រឹត្ដិសិចជាមួយសត្វ
យោងតាមសៀវភៅ Useless Sexual Trivia អ្នកអាចត្រូវបានប្រហារជីវិតដោយការបាញ់បំបែកក្បាល ចំពោះបទល្មើសរួមភេទជាមួយសត្វនៅទីក្រុងក្រាកូវ តែលុះត្រាអ្នកបានប្រព្រឹត្ដិចំនួន ៣ ដង។
ទ័ណ្ឌកម្មផ្លូវការនៅប្រទេសប៉ូឡូញ ពេលនេះ ជនល្មើសអាចជាប់គុក ៣ ឆ្នាំ និងបរិច្ចាគសត្វទៅឱ្យសួនសត្វ។ ក្នុងឆ្នាំ ២០១៥ ហុងគ្រី ហ្វាំងឡង់ និងរ៉ូមានី គឺជាប្រទេសនៅតំបន់អឺរ៉ុប ដែលសកម្មភាពតិច្ចានភាព ឬការរួមភេទជាមួយសត្វជាទង្វើខុសច្បាប់។
៦. រដ្ឋអុីលីណូសយ៍ សហរដ្ឋអាមេរិក: ញុលសត្វល្មូនជាទង្វើខុសច្បាប់
ពេលបុគ្គលណាម្នាក់លក់សត្វល្មូននៅរដ្ឋអុីលីណូស ពួកគេតម្រូវឱ្យអ្នកទិញស្នើសុំច្បាប់ធានាថា មិននែបនិត្យជាមួយសត្វឡើយ។ យោងតាមបទបញ្ញត្ដិផ្លូវការអ្នកទិញមិនត្រូវ «ញុល ឬថើបល្មូនចិញ្ចឹមឡើយ»។
៧. ឥណ្ឌូនេស៊ី: ហាមសម្រេចកាមខ្លួនឯង
ពាក្យចចាមអារាមលើអនឡាញបានបង្កការភ្ញាក់ផ្អើលចំពោះទោសទ័ណ្ឌលើសកម្មភាពសម្រចកាមខ្លួនឯងនៅឥណ្ឌូនេស៊ី។ តាមពិត វាមិនមែនជារឿងពិតឡើយ។
យោងតាមសម្ដីផ្លូវការពីរដ្ឋលេខាធិការព័ត៌មានប្រចាំស្ថានទូតឥណ្ឌូនេស៊ីបានឱ្យដឹងថា អ្នកល្មើសនឹងជាប់គុករហូតដល់ ៣២ ខែ។
៨. រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក: ខុសច្បាប់ បើជាប្លាស្ទីក
ក្នុងឆ្នាំ ១៩៩៨ តុលាការកំពូលរដ្ឋអាឡាបាម៉ា បានអនុម័តការលក់ឧបករណ៍បម្រើកាមគុណក្រៅច្បាប់។
ឧបករណ៍សិចក៏ជាការជួញដូរខុសច្បាប់នៅម៉ាល់ឌីវ ថៃ ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ីជាដើម។
បើត្រូវចាប់បានជាមួយឧបករណ៍បម្រើកាមតម្រេកប្លាស្ទីកក្នុងសម្ពាយដោយឆ្លងកាត់មន្ដ្រីគយវៀតណាម អ្នកនឹងត្រូវបញ្ជាឱ្យទម្លាក់ទុក តែអាចទាមទារវិញពេលចាកចេញពីប្រទេស។
៩. រដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក: ហាមបង្ហាញខ្នើយសុដន់តាមដងហាយវ៉េ
សម្ភារញាត់សំឡី ឬរបស់របរនានាដែលរចនាឡើងស្រដៀងនឹងសុដន់ ឬហៅថា «ខ្នើយសុដន់» មិនត្រូវបានដាក់លក់នៅតាមដងវិថីហាយរ៉េឡើយ។
យោងតាមមាត្រាទី៩ ពលរដ្ឋត្រូវដាក់ញ្ញត្ដិដើម្បី «រារ៉ាំងបុគ្គលណាដែលតាំងបង្ហាញលក់ ឬសម្រួលដល់ការលក់ដូរសម្ភារញាត់របស់របរសណ្ឋានស្រដៀងនឹងដើមទ្រូងស្ដ្រី»។
របាយការណ៍បានបន្ថែមការលក់ដូរសម្ភារប្រើប្រាស់ «ខ្នើយសុដន់» តាមដងវិថីហាយវ៉េជាទង្វើមិនសមរម្យ និងថោកទាប ដែលធ្វើឱ្យទាក់ទាញក្រសែភ្នែកអ្នកបើកបរកំពុងតែផ្ចង់អារម្មណ៍លើយានយន្ដ។
១០. ក្រុងឡុងដ៍: ហាមសិចលើម៉ូតូ
ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស សិចលើម៉ូតូគឺជាទង្វើខុសច្បាប់ ដោយផ្ដោតលើតែម៉ូតូចតនៅមួយកន្លែងប៉ុណ្ណោះ។
ច្បាប់នេះមិនបានចែងអំពីពេលកំពុងបើកបរឡើយ។ ដូច្នេះ តើអាចមានអ្នកសាកល្បងអំឡុងពេលម៉ូតូធ្វើដំណើរលើដងផ្លូវឬទេ? កុំសាកល្បងអី៕