ក្រុងញូវយ៉ក: ដោយហៅថា «អ្នកឯកទេសលើទ្វារមាស» វេជ្ជបណ្ឌិត អាមី ម៉ារ៉ាស៊ី អង្គុយលើកៅអីរំលេចរូបភាពប្រដាប់ភេទគំរូពុម្ពពរ្សឺឡែនពណ៌សនៅផ្ទៃក្រោយ។
សម្រាប់អតិថិជនដែលមកកាន់គ្លីនិកតូច តែល្បីឈ្មោះ Brooklyn Heights ខាងជំនាញផ្ដល់ការប្រឹក្សារូបម៉ូដែលប្រដាប់ភេទនារីលើជញ្ជាំង ហាក់បីម៉ូដសម្រាប់ធ្វើការកុម្ម៉ង់។
យោងតាមតួលេខចុងក្រោយនៅលើអង្គការសង្គមអាមេរិកដើម្បីការវះកាត់កែសម្ផស្សបានឲ្យដឹងថា ចំនួនស្ដ្រីអាមេរិកវះកាត់កែកុនប្រដាប់ភេទ ជាពិសេសអ្នកខ្វះខ្លែបបបូរប្រដាប់ភេទបានកើនឡើង ២១៧ ភាគរយលើរយៈពេល ៥ ឆ្នាំចុងក្រោយ។
ក្នុងឆ្នាំ ២០១២ ស្ដ្រី ៣ ៤០០ នាក់បានសម្រេចធ្វើការវះកាត់កែប្រដាប់ភេទ។ នៅឆ្នាំ ២០១៧ ទិន្នន័យចុងក្រោយតួលេខបានបន្ដកើនឡើងដល់ជាង ១០ ៧០០ នាក់។
វេជ្ជបណ្ឌិត អាមី ម៉ារ៉ាស៊ី ឯកទេសវេជ្ជសាស្ដ្រសរីរស្ដ្រី និងជាគ្រូពេទ្យវះកាត់មកពីអ៊ីរ៉ង់បានកើនប្រជាប្រិយភាពចំពោះជំនាញជួសជុល និងកែកុនទ្វារមាសអំឡុងពេលធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសហៃទី ឆ្នាំ ២០១០។
ពេលនេះវិលមកកាន់ក្រុងញូវយ៉ក លោកបានជួយអ្នកជំងឺរាប់រយនាក់សម្រាប់ស្ដ្រីគ្រប់វ័យ ដោយខ្លះកែកុនទ្រង់ទ្រាយ ឬកាត់ថែមថយ ខ្លះវះកាត់បន្ដឹង ហើយខ្លះទៀតកែកុនទំហំដែលធំជ្រុល និងតុបតែងក្លែបបបូរ។
ប៉ុន្ដែក្នុងឆ្នាំ ២០១៣ មានកត្ដាប្រែប្រួលយ៉ាងខ្លាំងក្នុងនីតិវិធីវះកាត់ទ្វារមាស ដោយវេជ្ជបណ្ឌិត ម៉ារ៉ាស៊ី បាននិយាយថាជាអ្វីដែលលោកបានបែងចែកជា ៣ ប្រភេទ។
លោកនិយាយថា៖ «ដំបូងរឿងផ្លូវភេទនារីមិនសូវរងនូវការរើសអើងដូចមុន និងមានការជជែកគ្នាច្រើន។ ទី ២ វិធីសម្អិតសម្អាងទ្វារមាស។ ស្ដ្រីចន្លោះពី ៨០ ទៅ ៨៥ ភាគរយប្រើវិធីសម្អាតនានាដើម្បីកម្ចាត់រោម។ ដូច្នេះពួកគេអាចមើលឃើញក្លែបទ្វារមាសច្បាស់។ ទី ៣ ស្ដ្រីឆ្លុះកញ្ចក់មើលរាងកាយអាក្រាតខ្លួនឯង រួចប្រៀបធៀបជាមួយតួកុនសិច»។
ពេលនេះលោកវេជ្ជបណ្ឌិតបានធ្វើការវះកាត់ប្រមាណ ២០០ នាក់ក្នុង ១ ឆ្នាំ។ លោកបានបន្ដថា៖ «ការវះកាត់កែកុនទ្វារមាសនេះពេញនិយមនៅអាមេរិកខាងត្បូងក្នុងតំបន់សមុទ្រការ៉ាអ៊ីបនៅសាធារណរដ្ឋដូមីនិកដែលមានតម្លៃ ៧០០ ដុល្លារ។ ពួកគេត្រូវកាត់សាច់ខ្លាំងពេកជាអ្វីដែលខ្ញុំបានហៅថា កាត់ឲ្យកំបុតតែម្ដង»។
អំឡុងពេលវះកាត់ក្លែបទ្វារមាស វេជ្ជបណ្ឌិតម៉ារ៉ាស៊ីនឹងគូសប៊ិកខៀវមុនពេលវះកាត់តាមគំនូស។ បន្ទាប់មកលោកច្រឹបស្បែក និងមុនពេលដេរភ្ជិតដោយចេសលាយជាមួយតម្លៃសេវាពី ៦៥០០ ទៅ ១ ម៉ឺនដុល្លារ។
អ្នកជំងឺអាចទៅផ្ទះវិញបាននៅថ្ងៃដដែល ហើយអំឡុងរយៈពេលពី ៤ ទៅ ៦ សប្ដាហ៍ពួកគេមិនអាចស្លៀកខោរឹបប៉ះពាល់របួស និងពិសេសតមសិចតែម្ដង។ ក្រោយពី ៣ ខែអាការហើមប្រាកដជាស្រកដូចដើម វាជាវេលាត្រូវថតរូបភាពដើម្បីធ្វើការប្រៀបធៀបមុន និងក្រោយកែកុន។
តាមរយៈចម្លាក់ប្រដាប់ភេទនារីលើជញ្ជាំងជាស្នាដៃវិចិត្រករអាល្លឺម៉ង់ វេជ្ជបណ្ឌិត ម៉ារ៉ាស៊ី ចង់បង្ហាញថាទ្វារមាសទាំងអស់សុទ្ធតែមានលក្ខណៈខុសប្លែកៗគ្នា។ វេជ្ជបណ្ឌិតបាននិយាយថាលោកមានការពេញចិត្ដនឹងលទ្ធផល និងរំភើបក្នុងការតាំងរូបភាពដ៏វិសេសនេះនៅលើជញ្ជាំងគ្លីនិក។ វាជានីតិវិធីដ៏ស្មុគស្មាញ តែគួរឲ្យមានមោទនភាព៕ HR