ក្រុង​ញូវយ៉ក: ការសិក្សា​មួយ​បាន​បង្ហាញថា ទទួលទាន​ទឹក​ក្រូច ១ កែវ​រៀង​រាល់​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​វង្វេង​វង្វាន់​តាម​វ័យ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​តាម​ដាន​មនុស្ស​ប្រុស​ជិត ២៨ ០០០ នាក់​រយៈពេល ២ ទសវត្សរ៍ ដើម្បី​សិក្សា​ពី​ប្រសិទ្ធភាព​នៃ​ការ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ចំពោះ​ថាមពល​ខួរក្បាល។

ពួកគេ​បាន​រកឃើញថា បុរស​ដែល​ទទួលទាន​ទឹកក្រូច ១ កែវ​តូច កាត់​បន្ថយ​បញ្ហា​នៃ​ការ​ចង​ចាំ ៤៧ ភាគរយ ដោយ​អនុវត្ដ​តាម​ការ​ណែនាំ ឬ​គោរព​តាម​គោល​ការណ៍​ស្រដៀង​គ្នា​នេះ។

ជំងឺ​ភ្លេចភ្លាំង និង​វង្វេងវង្វាន់​អាចជា​សញ្ញាណ​នៃ​ការធ្លាក់ចុះ​សមត្ថភាព​ខួរក្បាល ដែល​អាច​ឈាន​ដល់​បញ្ហា​បាត់​ការ​ចង​ចាំ​ទាំង​ស្រុង។

មនុស្ស​ប្រមាណ ៤៦,៨ លាន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំងឺ​វង្វែង​ក្នុង​ទូទាំង​ពិភពលោក។ គ្មាន​វិធី​ព្យាបាល​ជំងឺ​បញ្ហា​នេះ​ឡើយ តែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ បាន​និង​កំពុង​ព្យាយាម​ស្វែងរក​លទ្ធភាព​ព្យាបាល​អ្នក​ជំងឺ​បាត់​ការ​ចង​ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ភ័ស្ដុតាង​ថ្មី​នេះ​បានបង្ហាញ​ពីសា​រៈ- សំខាន់​នៃ​របប​អាហារ​សុខភាព ដែល​អាច​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​សមត្ថភាព​ខួរក្បាល ពេល​ឈាន​ដល់​វ័យ​ចាស់។

វេជ្ជបណ្ឌិត ហា​ណា ហ្គា​ឌេ​ន័​រ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ ម៉ៃអាមី បាន​និយាយ​ថា៖ «ផ្លែឈើ និង​បន្លែ​សម្បូរ​វីតាមីន និង​ជីវជាតិ​អាហារ រួម​ទាំង សារធាតុ​ប្រឆាំង​ជំងឺ ដែល​អាច​ជួយ​ការពារ​ខួរក្បាល»។

អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំងនេះ អាច​ការពារ​ខួរក្បាល​ពី​ការ​កកើត​ម៉ូលេគុល​អវិជ្ជមាន និង​រក្សា​ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​កាន់​ខួរក្បាល៕HR