ក្រុងប៉េកាំង៖ ជីវិតនៅលីវ និងអត់ឱកាសណាត់ជួបស្នេហ៍ក្រៅក្រុងប៉េកាំង ដោយសារតែវិបត្ដិកូវីដ អាម៊ី ត្រូវបានលើកទឹកចិត្តដោយមិត្ដនារីៗដទៃក្នុងក្រុមឆាតនារីលើអនឡាញ ឲ្យស្វែងរកដំណោះស្រាយចំពោះ ភាពស្រេកឃ្លាននៃចំណង់ជាមួយនឹងការប្រើប្រាស់ឧបករណ៍សិច។
ស្ដ្រីវ័យ ២៧ ឆ្នាំ ដែលសុំមិនបង្ហាញអត្ដសញ្ញាណនិយាយថា៖ «ដំបូងខ្ញុំមានអារម្មណ៍ខ្លាច និងខ្មាសអៀននឹងប្រើវា។ ឥឡូវនេះ ខ្ញុំរកឃើញពិភពថ្មីសម្រាប់ខ្លួនឯងហើយ»។
អាម៊ី គ្រោងបន្ថែមឧបករណ៍ ដើម្បីបង្កើនភាពស្រស់បំព្រង។ តម្រូវការឧបករណ៍សិច កំពុងតែកើនឡើងក្នុងប្រទេសចិន ដែលជាទីផ្សារនាំចេញឧបករណ៍កំដរកាមគុណដ៏ធំបំផុតក្នុងពិភពលោក។
ទាំងនេះ មួយផ្នែកត្រូវអរគុណដល់ជំងឺរាតត្បាត ដែលបង្កឲ្យមានការខណ្ឌចែករវាងដៃគូស្នេហា និងការបិទទីតាំងកម្សាន្ដរយៈពេលយូរ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង។
ប៉ុន្ដែវាក៏ជាផលិតផលផ្លាស់ប្ដូរវប្បធម៌ចំពោះការយល់ឃើញថា ឧបករណ៍សិចសម្រាប់តែយុវវ័យ និងកាន់តែបើកទូលាយ ផ្នែកប្រជាសាស្ដ្រផងដែរ។
យី ហេង អ្នកធ្វើប្លុកណែនាំអំពីសម្ព័ន្ធភាពផ្លូវភេទ និងទំនាក់ទំនងស្នេហាបានប្រាប់ AFP ថា៖ «សម្បូរនារីៗ ដែលសកម្មរឿងសិច រមែងមានទស្សនៈបើកចំហចំពោះការប្រើប្រាស់ឧបករណ៍សិច»។
ឧបករណ៍សិច ជាផលិតផលក្នុងស្រុករបស់ចិនមិនទាន់អាចប្រកួតប្រជែងជាមួយផលិតផលបស្ចិមប្រទេស ឬជប៉ុនឡើយ។ ប៉ុន្ដែដោយសារពេញនិយមសម្រាប់នារីៗ និងសេដ្ឋី ទីផ្សារឧបករណ៍សិចកំពុងរីកចម្រើនរបស់ប្រទេសនេះមានតម្លៃរហូតដល់ ១៤,៧ ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវចិន iiMedia។
ស្របពេលនេះ តម្រូវការពីបរទេសក៏កំពុងតែហក់ឡើងខ្លាំងផងដែរ។
ក្រុមហ៊ុនយក្សចិន AliExpress បានឲ្យដឹងថា ពាក់កណ្ដាលឆ្នាំ ២០២០ ការនាំចេញបានកើនដល់ ៥០ ភាគរយ ខណៈរោងចក្រនានាប្រកួតប្រជែងផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងកន្លែងដែលមនុស្សពិបាកធ្វើការដំណើរដោយសារតែមានវិបត្តិកូវីដ។
នាយកគ្រប់គ្រងក្រុមហ៊ុន Shengyi Adult Products Co. ដែលមានត្រកូល ហ្វេង បានប្រាប់ AFP ថា៖ «យើងនាំចេញតុក្កតាសិចជាង ១ ពាន់ឈុត ក្នុង ១ ខែ។ យើងបានបង្កើនសមត្ថភាពផលិតពេញលេញតែម្ដង»។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន គឺជាគោលដៅចម្បងសម្រាប់តុក្កតាសិច ដែលក្នុង ១ ឈុត មានតម្លៃជិត ៣០០ ដុល្លារ។
លោកបានបន្តទៀតថា៖ «ពេលនេះ មនុស្សកាន់តែបើកទូលាយ ហើយពួកគេមិនគិតថា ឧបករណ៍ទាំងនេះជាវត្ថុចម្លែកទៀតឡើយ»។
អាម៊ី និយាយថា នាងរំពឹងថា សង្គមចិនដែលធ្លាប់តែអភិរក្សនិយមខ្លាំងនឹងកាន់តែទទួលយកនូវវប្បធម៌នៃការប្រើប្រាស់ឧបករណ៍សិច ហើយក្លាយជារឿងធម្មតាបំផុត។
នាងបន្ដថា៖ «ខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូបអាចទទួលបានបទពិសោធស្រណុកសុខស្រួលក្នុងជីវិត»៕ AFP/HR