វ៉ាស៊ីនតោន: យោងតាមការសិក្សាថ្មីមួយចុះផ្សាយកាលពីថ្ងៃចន្ទថា ស្ដ្រីដែលគេងមុខកញ្ចក់ទូរទស្សន៍ ឬពន្លឺពេញបន្ទប់ទំនងជាអាចឡើងគីឡូច្រើន។ ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយក្នុងព្រឹត្ដិបត្រសមាគមឱសថវេជ្ជសាស្ដ្រអាមេរិក (JAMA) បានផ្ដោតលើការសិក្សារយៈពេល ៥ ឆ្នាំពីស្ដ្រីអាមេរិកជិត ៤៤០០០ នាក់។
ស្ដ្រីត្រូវបានបែងចែកទៅតាមកម្រិតនៃការទទួលពន្លឺនាពេលរាត្រីដែលមកពីប្រភពភ្លើងជាច្រើនចាប់ពីពន្លឺភ្លើងរាត្រីតូចៗ (ALAN) ឬពន្លឺភ្លើងនាឡិកា រហូតដល់ពន្លឺជះខ្លាំងពីដងវិថី ទូរទស្សន៍ ឬអំពូលភ្លើងក្នុងបន្ទប់។
លទ្ធផលគួរឲ្យជឿជាក់មួយគឺថា ស្ដ្រីដែលគេងមុខកញ្ចក់កំពុងបើក ឬពន្លឺអំពូលក្នុងបន្ទប់បានកើនទម្ងន់ខ្លួន ៥ គីឡូក្រាមចំនួន ១៧ ភាគរយ ឬច្រើនជាងនេះអំឡុងពេលសិក្សា។
លទ្ធផលបានបន្ថែមភ័ស្ដុតាងដែលគាំទ្រដល់ដំណេកក្នុងស្ថានភាពងងឹត។
Dale Sandler និង Yong-Moon Mark Park មកពីវិទ្យាស្ថានជាតិវិទ្យាសាស្ដ្រសុខភាពបរិស្ថាននៅ ណត ការ៉ូលីណា និងសហអ្នកនិពន្ធបានសរសេរថា៖ «យុទ្ធសាស្ដ្រសុខាភិបាលសាធារណៈដើម្បីកាត់បន្ថយការឡើងទម្ងន់អាចគិតពីអន្ដរាគមន៍បំណងកាត់បន្ថយពន្លឺភ្លើងរាត្រីពេលកំពុងគេង»។
ពួកគេបានលើកឡើងថាពន្លឺអាចបង្កើនអ័រម៉ូនគ្រប់គ្រងដំណេក និងទទួលទាន ម៉េឡាតូនីន។ វាអាចរំខានដល់ការបញ្ចេញអ័រម៉ូនស្ដ្រេសដូចជា អ័រម៉ូន glucocorticoids ដែលមានតួនាទីក្នុងការគ្រប់គ្រងលទ្ធភាពទទួលទានអាហារ ឬអាចជាយុទ្ធនាការផ្សេងទៀតដែលប៉ះពាល់ដល់ការរំលាយអាហារផ្ទាល់៕ HR