ចម្លើយយ៉ាងសាមញ្ញបំផុត គឺប្រាកដណាស់។ វាពិតជាល្អនៅពេលអ្នករក្សាអនាម័យ និងរមែងលាងសម្អាតគ្រប់កន្លុកគន្លៀតក្រោយពីក្អែពិសរួច។ អ្នកប្រហែលជាមិនចង់ក្រោកពីគ្រែដោយសារតែអស់កម្លាំងពេក ឬចង់សំកុកបន្ដិចទៀត។ វាមិនអីទេ សូមកុំបារម្ភពេក។
មានរឿងខ្លះដែលអ្នកគួរចងចាំ គឺភាពស្អាត និងការលាងសម្អាតជានិច្ចក្រោយពីបញ្ចេញទឹកអសុចិរួច។ គ្មានអ្វីខុសប្លែកពីធម្មតាឡើយ គ្រាន់តែ២-៣នាទីក្នុងមួយថ្ងៃ វាមិនរំខាន និងប៉ះពាល់ដល់អាច្រមក់ទៅថ្ងៃខាងមុខឡើយ។
ក្លិនផ្អួរ
មិនខុសពីផ្នែកផ្សេងទៀតនៃរាងកាយនោះទេ។ កុំភ្លេចដុសសម្អាតវាផងនៅពេលងូតទឹក។ បើមិនបានកាត់ចុងទេ អ្នកគួរតែពន្លាត់ស្បែកស្រោបក្បាល និងសម្អាតវាថ្មមៗ តែលាងឲ្យសព្វ ចៀសវាងមេរោគផង។
ជាក់ស្ដែង បើសិនមិនលាងសម្អាតក្រោមស្បែកស្រោបក្បាលលិង្គនោះទេ សារធាតុផ្អាប់ដូចឈីស «smegma» អាចកើនឡើង។ បើមិនសម្អាតឲ្យបានត្រឹមត្រូវទេ វាអាចបង្កឲ្យឡើងកន្ទួលក្រហម ឬមានក្លិនអសោចលើប្រដាប់ភេទ។ មែនហើយ វាមានក្លិនផ្អួរ។
បញ្ហាគួរឲ្យយកចិត្ដទុកដាក់មួយទៀត គឺជាពងស្វាសរបស់អ្នក។ ពេលពួកវាខំប្រឹងត្បៀតគ្នាដែលធ្វើឲ្យបែកញើស ហើយខណៈពេលទីតាំងរបស់ពួកវានៅមិនឆ្ងាយពីល្អាងលូ ពួកវាងាយនឹងកើតជាក្លិនអសោច។
ស្បែកងាយរងគ្រោះ
ចូរចងចាំថា ប្រដាប់ភេទរបស់អ្នកងាយនឹងប្រតិបត្ដិណាស់។ វាមិនល្អទេដែលគិតចង់ប្រើសាប៊ូលាងសម្អាតត្រង់ស្បែកដ៏ខ្ចី ប៉ះសង្កៀរ បើមិនទាន់កាត់ចុងនោះ។
ស្បែកក្បាលស្រោបប្រដាប់ភេទដែលងាយរងគ្រោះគឺជាភ្នាសស្បែកស្ដើងរអិល ហើយសាប៊ូអាចរំខានដល់តុល្យភាពនៃបាក់តេរីធម្មជាតិ។ វាអាចធ្វើឲ្យអ្នកងាយឆ្លងជំងឺផ្សិត។
ដូច្នេះ ការសម្អាតជាប្រចាំជាមួយទឹកគឺជាមធ្យោបាយល្អបំផុត។ កុំប្រើថ្នាំបំបាត់ក្លិន ឬក៏សារធាតុគីមីដទៃទៀតនៅម្ដុំបរិវេណឯកជននោះដែលធ្វើឲ្យវាក្ដៅក្រហាយ។
ក្រោយពីបាញ់ទឹកកាម
ក្រោយពីបាញ់ទឹកកាម ឬក៏ដល់ចំណុចកំពូល គួរតែលាងសម្អាតអាប្អូនតូចជាមួយទឹក បើទោះបីជាអ្នកបានប្រើប្រាស់ស្រោមអនាម័យក៏ដោយ។ នៅពេលវត្ថុរាវចេញពីរាងកាយណាមួយគួរតែសម្អាតឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។
ជាថ្មីម្ដងទៀត កុំភ្លេចពន្លាត់ស្រោមកាណុង រួចលាងសម្អាតវាឲ្យស្អាតផង។ បើសិនជាលាងមិនស្អាត វានឹងផ្អាប់ក្លិន និងអាចឈានដល់ការរលាក ឬក៏ឆ្លងមេរោគទៀតផង។
មែនហើយ អាប្អូនតូចរបស់អ្នកពិតជាអវយវៈសំខាន់បំផុតនៃរាងកាយ ឬក៏យ៉ាងហោចណាស់ វាជាអវយវៈដែលអ្នកចូលចិត្ដបំផុត។ ដូច្នេះអ្នកគួរតែចំណាយពេលយូរបន្ដិចផ្ដោតលើវា។ ប៉ុន្ដែកុំជ្រុលហួសហេតុពេក។ ថែទាំអាច្រមក់តូច ហើយវាប្រាកដជាថែទាំអ្នកវិញ។
ផ្ទុយទៅវិញ ការសិក្សាថ្មីបានរកឃើញថា ការលាងសម្អាតប្រដាប់ភេទក្រោយរួមភេទអាចបង្កើនឱកាសឆ្លងជំងឺអេដស៍។ ការលាងសម្អាតប្រដាប់ភេទភ្លាមៗក្រោយពីប្រតិបត្ដិការរួច មិនអាចការពារសុភាពបុរសពីជំងឺអេដស៍ឡើយ។ វាពិតជាធ្វើឲ្យអ្នកជួបហានិភ័យខ្ពស់។
ក្រុមអ្នកស្រាវជ្រាវ PhD មកពីសាកលវិទ្យាល័យម៉ាកេរ៉េរ៉េនៃវិទ្យាស្ថានសុខភាពសាធារណៈ បានធ្វើតេស្ដបុរសអត់កាត់ចុង២៥៥២នាក់ ហើយបានរកឃើញថា ជំងឺឆ្លងមានកម្រិតខ្ពស់ជាងអ្នកដែលលាងសម្អាតអាប្អូនតូចភ្លាមៗក្រោយរួមភេទជាងបុរសដែលដំអក់យ៉ាងតិច១០នាទីទើបទៅលាងជម្រះឲ្យស្អាត។
ក្រុមស្រាវជ្រាវ បានសម្គាល់ថា ការរង់ចាំពេល ១០នាទីមុនពេលលាងសម្អាត បានកាត់បន្ថយហានិភ័យជំងឺហ៊ីវ ទាបជាង ២០ភាគរយក្នុងចំណោមបុរសដែលបានសម្អាតក្បាលបរមាណូភ្លាមៗ។
អ្នកស្រី ម៉ាគុមប៊ី មានមន្ទិលសង្ស័យថា នេះអាចមកពីការលាងសម្អាតជាមួយសាប៊ូ និងមិនបានសម្ងួតកន្លែងសើម អាចបង្កើនឱកាសឲ្យកោសិការលាក និងងាយកើតជំងឺឆ្លង។ ការលាងជម្រះភ្លាមៗក្រោយពីបានរួមភេទ អាចសម្អាតទាំងអង់ហ្ស៊ីមក្នុងទឹករំអិលចេញពីយោនីដែលជួយទប់ទល់នឹងជំងឺហ៊ីវផងដែរ៕ HR