ភ្នែកគឺជាសរីរាង្គមួយដ៏សំខាន់បំផុត សម្រាប់ការសម្លឹងមើលនូវទេសភាពអ្វីៗគ្រប់ទីកន្លែងនិងសម្រាប់ប្រើប្រាស់ក្នុងជីវិតដ៏មានន័យ ខណៈពេលវាមានសុខភាពល្អដោយសារការទទួលទានចំណីអាហារមានជាតិវីតាមីននោះ។ តើជាធម្មតាលោកអ្នកគួរធ្វើការថែទាំយ៉ាងណាចំពោះសុខភាពភ្នែករបស់លោកអ្នក។
ការហូបចុកជារឿងសំខាន់នៅក្នុងការជួបដល់សុខភាពភ្នែក ដូច្នេះអាហារទាំងនេះដែលអាចដល់ភ្នែកអ្នកបានមានដូចជាប្រភេទផ្លែឈើ បន្លែជីរ គ្រឿងទេស និងត្រីជាដើមដែលសុទ្ធតែបានផ្តល់នូវ ជាតិវីតាមីនច្រើនយ៉ាង ផ្តល់ជាតិការ៉ូតេណូអ៊ីត ជាតិរ៉ែ និងជាតិអាស៊ីតខ្លាញ់មួយចំនួនមានប្រយោជន៍សម្រាប់ភ្នែក។
អាហារមានជាតិសាច់និងជាតិស្ករខ្ពស់នោះមិនមានប្រយោជន៍សម្រាប់សុខភាពភ្នែករបស់អ្នកឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាអាចបង្កឲ្យមានការប្រឈមមុខចំពោះជំងឺភ្នែកមួយចំនួនទៅវិញដូចជាជំងឺសរសៃឈាមភ្នែកជាដើម។ ពេលណាមានជាតិស្ករខ្ពស់នៅក្នុងសរសៃឈាមនោះវានឹងបង្កឲ្យមានជំងឺទឹកនោមផ្អែមដែលពាក់ព័ន្ធនឹងជំងឺភ្នែកនានាទៀតនិងអាចវិវត្តទៅរកជំងឺភ្នែកឡើងបាយ។
ទាំងនេះគឺជាអាហារដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែកដូចជាបន្លែបៃតងរួមមានដូចជាបន្លែប្រូកូលី សណ្តែកបារាំង ខាត់ណាពណ៌បៃតង សណ្តែកខៀវ ស្ពៃក្តោបបៃតង។ ចំណែកបន្លែជាអាហារផ្សេងទៀតមានការ៉ុត បន្លែស៊ីលេរី ពោតខ្ចី សាឡាដ ដំឡូងជ្វា ប៉េងប៉ោះ បន្លែអាព្រីកូក្រៀម ផ្លែបើរីពណ៌ខៀវ ត្រសក់ផ្អែម ក្រូចឆ្មារ ជីរទឹកអប់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីនជាដើម។
ផ្លែឈើបន្លែនិងសាច់ត្រីទាំងឡាយដែលបានរៀបរាប់ខាងលើនេះគឺសុទ្ធតែមានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់មនុស្សហើយវាមានលក្ខណៈងាយរកផងដែរ៕ PR