ក្រុង​ញូវយ៉ក: គោលការណ៍​ណែនាំ​របស់​សហព័ន្ធ​ថ្មី​បាន​បង្ហាញថា ចូរ​នាំ​កូន​របស់​អ្នក​ហាត់​ប្រាណ​ដោយ​ផ្ដើម​ពី​អាយុ ៣ ឆ្នាំ​ទៅ។ ការ​ណែនាំ​ថ្មី​ពី​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្ដូរ​អាយុ​កុមារ​អាច​ហាត់​ប្រាណ​ដោយ​ទម្លាក់​ពី​អាយុ ៦ ឆ្នាំ​មក​នៅ​ត្រឹម​ចន្លោះ ៣ ទៅ ៥ ឆ្នាំ។

នេះ​ជាការ​ធ្វើ​បច្ចុប្បន្នភាព​លើកដំបូង​ចំពោះ​គោលការណ៍​ណែនាំ​សកម្មភាព​រាងកាយ​របស់​រដ្ឋាភិបាល តាំង​ពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨។

ការ​បន្ទាប​គោល​ការណ៍​ណែនាំ និង​បង្កើន​អត្រា​ធាត់​របស់​កុមារ បាន​ជំរុញ​ឲ្យ​កុមារ​ចាប់​យក​វិធី​ហាត់​ប្រាណ​នៅ​អាយុ​ក្មេង​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ចំពោះ​សុខភាព​នាពេល​ពេញ​វ័យ។

កុមារ​មុន​អាយុ​ចូលរៀន​គួរ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​ពេញ ១ ថ្ងៃ​ដើម្បី​ពង្រឹង​ដល់ ការ​លូត​លាស់ និង​អភិវឌ្ឍន៍។

គោលការណ៍​ថ្មី​បានស្នើ​ឲ្យ​កុមារ​ធ្វើ​សកម្មភាព​រាងកាយ​ស្រាលៗ ល្មមៗ ឬ​ជោកជាំ​យ៉ាង​តិច ៣ ម៉ោង​ក្នុង ១ ថ្ងៃ។

យោងតាម​ទិន្នន័យ​ពី​ម​ជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​បាន​ឲ្យ​ដឹងថា ធាត់​ឡើង​ទម្ងន់​ជ្រុល​បាន​ប៉ះពាល់​ដល់​កុមារ​ម្នាក់​ក្នុង​ចំណោម ៥ នាក់​នៅ​សហរដ្ឋ​អាមេរិក។

ការ​ធាត់​លើស​ទម្ងន់​របស់​កុមារ​ជា​ក្ដីកង្វល់ ជាពិសេស​ចំពោះ​ឪពុកម្ដាយ​មាន​ប្រវត្តិ​គ្រឿង​ញៀន និង​ជក់​បារី។

ធាត់​ពេក​តាំង​ពី​អាយុ​ក្មេង​ខ្ចី អាច​បង្កើន​ហានិភ័យ​ចំពោះ​សុខភាព​ជាច្រើន​បញ្ហា រួមទាំង ជំងឺ​បេះដូង ជំងឺ​ក្រលៀន លើស​ឈាម ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​ខួរក្បាល ព្រមទាំង ងាយ​នឹង​មាន​រាង​ធាត់​ខ្លាំង​ពេល​ពេញ​វ័យ៕HR