The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តោះ​! មក​ដឹង​​ប្រភេទ​​ទឹក​ក្រឡុក​ និង​ធញ្ញជាតិ​ ជួយ​​សមត្ថភាព​ផ្លូវភេទបុរស​




តោះ​! មក​ដឹង​​ប្រភេទ​​ទឹក​ក្រឡុក​ និង​ធញ្ញជាតិ​ ជួយ​​សមត្ថភាព​ផ្លូវភេទបុរស​

Content image - Phnom Penh Post

តោះ​! មក​ដឹង​​ប្រភេទ​​ទឹក​ក្រឡុក​ និង​ធញ្ញជាតិ​ ជួយ​​សមត្ថភាព​ផ្លូវភេទបុរស​

ការ​ស្រាវជ្រាវ​ផ្នែកជីវជាតិអាហារ​បាន​រក​ឃើញ​សមាសជាតិ​ជា​ច្រើន​នៅ​ក្នុង​ផ្លែឈើបន្លែគ្រាប់​ធុញ្ញជាតិរុក្ខជាតិ និង​គ្រឿង​ទេស​មួយ​ចំនួន​ដែលអាច​បង្កើន​ចំណង់​ផ្លូវ​ភេទសមត្ថភាព​ផ្លូវភេទនិង​កាម​តម្រេក​បាន​យ៉ាង​ល្អ​ប្រសើរ។

ចូរ​ស្វែង​យល់​ពី​សភាសធាតុ​ទាំង​នេះ​ និង​អាហារ​អ្វី​ខ្លះ​ដែល​ផ្ទុក​នូវ​សារធាតុ​ស្ទួយ​សុខភាព​សិច​ខ្ពស់​បំផុត។

ទឹក​​ក្រឡុក​​មិន​ត្រឹម​តែជា​មធ្យោបាយ​ល្អ​ដើម្បី​បង្កើន​សុខភាព​ ពង្រឹង​សាច់​ដុំនិង​កាត់​បន្ថយ​គីឡូ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​ស្ទួយ​សុខភាព​ជា​ទូទៅ​ផង​ដែរ។

ប្រសើរ​ជាង​ឱសថ​

ការ​រក​ឃើញ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ស្រប​ពេល​យ៉ាង​ល្អ។ សារធាតុ​ជំនួយនិង​ការ​ប្រើ​ប្រាស់​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​អសមត្ថភាព​ផ្លុវ​ភេទ​ កំពុង​តែ​ពេញ​និយមហើយ​ការ​ព្យាបាល​លើ​ស្ដ្រីជិត​អស់​រដូវដែល​ធ្លាក់​ចំណង់​ផ្លូវ​ភេទ។

ជាអកុលសមនុស្ស​តិច​តួច​ណាស់​ ដែល​ដឹងថាឱសថ​ទាំង​នោះ​ជា​អាវុធ​មុខ​ពីរ​ ដែល​ប៉ះពាល់​ដល់​ការ​ចង​ចាំសោតនិង​ចក្ខុ​វិញ្ញាណ​ផង​ដែរ។

អ៊ីចឹងសាក​គ្រវែង​ចោល​ឱសថ​ទាំងនេះ​ រួច​ចាប់​យក​របប​អាហារ​ស្ទួយ​សុខភាពនិង​បង្កើន​បទពិសោធ​សិច​តាម​បែប​ធម្មជាតិ​ម្ដង​មើល។

Content image - Phnom Penh Post

ការ​ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទ​បុរស

ចេក: សម្បូរ​សារធាតុ​ប៉ូតាស្យូម ដែល​កាត់​បន្ថយ​សូដ្យូម​ក្នុង​រាង​កាយ។ សារធាតុ​សូដ្យូម ធ្វើ​ឱ្យ​រាងកាយ​ទប់​ជាតិ​ទឹក​ដែល​កាត់​បន្ថយ​លម្ហូ​ឈាម​រត់។ លម្ហូ​ឈាម​ដែល​ត្រូវ​បាន​កាត់​បន្ថយ ជា​លទ្ធផល​កាត់​បន្ថយ​ភាព​ស្រើប​ស្រាល។ ចេក​សារធាតុ​ធម្មជាតិ​ ដែល​ប្រឆាំង​នឹង​ជំងឺ​អសមត្ថភាព​ដ៏​ពូកែ។

ប៊្លូរី ឬ​ឈើរី: ស្ថិត​ក្នុង​ចំណោម​ធនធាន​ប្រឆាំង​សារធាតុ​ឌីអុកស៊ីដ​ដ៏​ល្អ​បំផុត ដែល​បង្កើន​ផលិតភាពអុកស៊ីដ ​នីទ្រីក។ វាជាកត្ដា​គន្លឹះ​ជំរុញ​ភាព​ត្រេក​ត្រអា​ល​ឱ្យ​ភាគ​បុរស។​

Content image - Phnom Penh Post

ខ្ញី: សម្បូរ​ឌីអុកស៊ីកម្មនិង​ជីវជាតិ​ប្រឆាំង​ការ​រលាក​ ដែល​ពង្រឹង​សមត្ថភាព​លម្ហូ​ឈាម​ និង​ជំរុញ​សរសៃ​ប្រសាទ​ភ្ញោច​អារម្មណ៍​ខ្ពស់។

ឪឡឹក: សម្បូរ​ទៅដោយ​សារធាតុ​អាមីណូ​អាស៊ីដ ដែល​បំលែង​អុកស៊ីដ​ នីទ្រីក និង​ជំរុញ​លម្ហូ​ឈាម​កាន់តែ​ប្រសើរ។

Content image - Phnom Penh Post

សម្រាប់​តែ​ភាគី​បុរស
· ឪឡឹក​ចិត​ចំណិត​តូច​ៗ លាយ​សម្បក​តិច​តួច​មួយ​ពែង
· ផ្លែ​ឈើ​រី ១០ ​គ្រាប់ ដោយ​ឥត​មាន​គ្រាប់
· ខ្ញី​ប៉ុន​មេដៃ យក​ទាំង​សម្បក
· ក្រោយ​ពី​ក្រឡុក​សមាស​ធាតុ​ទាំង​អស់​ខាង​លើ ដាក់​ចេក​កន្លះ​ផ្លែ រួច​ចុច​ម៉ាស៊ីន​ក្រឡុក​ឱ្យ​សព្វ។

Content image - Phnom Penh Post

សារធាតុ​ជំនួយ​បន្ថែម​សម្រាប់​បុរស

ទឹក​តែខ្មៅ: គឺជា​ឱសថ​បុរាណ​ចិនសម្រាប់​កែ​រោគ​អសមត្ថភាព​ផ្លូវ​ភេទ។ ការ​សិក្សា​វិទ្យា​សាស្ដ្រ​ជីវជាតិ​អាហារ បាន​រក​ឃើញ​ថា វា​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ តេស្ដូស្ទើរ៉ុន ក្នុង​រាងកាយ។

Content image - Phnom Penh Post

គ្រាប់​ធញ្ញជាតិ អាល់ម៉ុន: សម្បូរ​វីតាមីន អ៊ី ដែល​ជំរុញ​ការ​ផលិត​អុកស៊ីដ នីទ្រីក។ លទ្ធផល​ល្អ ចូរ​ទទួល​ទាន​គ្រាប់​អាល់ម៉ុន​ប្រមាណ​មួយ​ក្ដាប់​ ពីរទៅ​បីដង​ក្នុង​មួយ​សប្ដាហ៍។

Content image - Phnom Penh Post

ស៊ុត: គឺជា​សារធាតុ​សម្បូរ​វីតាមីន​បេ​ដ៏​ច្រើន​បំផុត​មួយ​ ដែល​ជួយ​កាត់​បន្ថយ​ស្ដ្រេស​សម្រាប់​ទាំង​បុរសនិង​ស្ដ្រី។ ស្ដ្រេស​ត្រូចបាន​ចាត់​ទុក​ដោយ​វេជ្ជបណ្ឌិត​ជា​ដើម​ចម​ចម្បង​បំផុត​ក្នុង​ការ​កាត់​បន្ថយ​កាម​តម្រេក។ ចូរ​បន្ថែម​ស៊ុត​មួយ​គ្រាប់​ចូល​ក្នុង​ទឹក​ក្រឡុក។

Content image - Phnom Penh Post

ប្រេងធ្មៃ: ជា​ប្រភេទ​អាហារ​មួយ​បែប​ ដែល​បង្កើន​លម្ហូ​ឈាម​ ដោយសារតែសម្បូរ​អូមេហ្គា ៣។

ខ្ទឹម​ស: ជួយ​រាងកាយ​ផលិត​អុកស៊ីដ​ នីទ្រីក។ អ្នក​ត្រូវ​ការ​បរិវេណ​ខ្ទឹម​ស​តែ​បន្ដិច​ ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ សម្រាប់​អ្នក​មិន​សូវ​ចូល​ចិត្ដ​ក្លិន​របស់វា ម្សៅ​ខ្ទឹម​ស​ដែលអត់​មាន​ក្លិន អាច​ជា​សារធាតុ​ជំនួយ​ជំនួស​ខ្ទឹម​ស។

ប្រេងអូលីវ: សម្បូរ​អូមេហ្គា ៣ និង​អាស៊ីដ​ខ្លាញ់ ៦ ដែល​បង្កើន​កម្រិត​អ័រម៉ូន តេស្ដូស្ទើរ៉ុន ក្នុង​រាង​កាយ។

Content image - Phnom Penh Post

ធញ្ញជាតិ ភីស្ដាឈីអូ និង​វ៉ាល់ណាត់: សម្បូរ​អាមីណូ​អាស៊ីដ ដែល​ជួយ​ដល់​លម្ហូ​ឈាម​ ដោយ​ការ​ជំរុញ​អុកស៊ីដ នីទ្រីក​ក្នុង​រាងកាយ។

ទឹក​ដោះ​គោស្រស់: បង្កើន​កម្រិត​អ័រម៉ូន តេស្ដូស្ទើរ៉ុន ក្នុង​រាងកាយ។ ទឹក​ដោះ​គោ​ឆៅ​ដែល​ផលិត​នៅ​កសិដ្ឋាន​ក្នុង​ស្រុក​មាន​គុណភាព​ល្អ​ប្រសើរ​ ពីព្រោះ​ផលិតផល​កែច្នៃ​បាន​សម្លាប់​ជីវជាតិ​អាហារ​ជា​ច្រើន​៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍