សេអ៊ូលៈ នៅក្នុងតំបន់ Gangnam គឺជាកន្លែងធ្វើជំនួញដ៏ធំក៏ដូចជាកន្លែងប្រជុំទៅដោយមន្ទីរពេទ្យល្បីៗដែលមានបទពិសោធជាយូរឆ្នាំមកហើយ។ទន្ទឹមនឹងនោះក៏មានកន្លែងទេសចរណ៍ជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរមកលេងឬក៏ពិនិត្យសុខភាពនៅទីនេះផងដែរ។
Gangnam មានមន្ទីរពេទ្យធំៗជាច្រើនកន្លែងដូចជាមន្ទីរពេទ្យជំនាញផ្នែកឆ្អឹងខ្នង Wooridul Spine មន្ទីរពេទ្យ Samsung ដែលមានជំនាញខាងផ្នែកជំងឺមហារីកទូទៅ មន្ទីរពេទ្យសម្ភព CHA ដែលមានជំនាញខាងផ្នែកថែរក្សាអ្នកមានផ្ទៃពោះនិងបង្កើតកូនមន្ទីរពេទ្យជំនាញខាងផ្នែកស្រ្តី MizMedi កន្លែងកែសម្ផស្សដ៏ល្បីខាងផ្នែកភ្នែកច្រមុះកែទម្រង់ឆ្អឹងមុខនិងកែដើមទ្រូងជាដើមគឺមានមជ្ឈមណ្ឌលកែសម្ផស្ស JW plastic surgery និង HERSHE plastic surgery ជាដើម។ ទន្ទឹមនឹងនោះក៏មានកន្លែងដើរជាច្រើនកន្លែងសម្រាប់អ្នកដែលចូលចិត្តប្រើរបស់ម៉ាកល្បីៗដូចជាក្នុងហាង Galleria Luxury Hall East & West Hyndai department store Apgujeong និងហាងជាច្រើនកន្លែងទៀត។
លោកស្រី Shin Yeon-hee ចៅហ្វាយក្រុងនៅតំបន់ Gangnam នៅក្នុងទីក្រុងសេអ៊ូលបានមានប្រសាសន៍នៅក្នុង Medical smart care Korea Gangnam ថា សម្រាប់ភ្ញៀវកម្ពុជាដែលមកបម្រើសេវាកម្មពិនិត្យសុខភាពនិងទេសចរណ៍នៅក្នុង Medical smart care Korea Gangnam គឺនៅមានកម្រិតនៅឡើយ។

អ្នកស្រីបញ្ជាក់ថា៖«តាមការស្ទង់មើលរបស់យើងក្នុងឆ្នាំ២០១១គឺមានភ្ញៀវទេសចរមកពិនិត្យជំងឺប្រមាណជា១៥នាក់ដែលពួកគេស្វែងរកសេវាពិនិត្យស្បែកកែសម្ផស្ស និងពិនិត្យជំងឺស្រ្តីជាដើម។ សម្រាប់បច្ចុប្បន្ននេះយើងពុំមានGangnam office ក្នុងប្រទេសកម្ពុជានៅឡើយទេ។ ដូច្នេះអ្នកអាចទាក់ទងខាងផ្នែកក្រុមហ៊ុន ក្រសួងទេសចរណ៍ប្រចាំប្រទេសកម្ពុជាឬក៏មើលតាម Website របស់យើងផ្ទាល់ គឺ http://medicaltour.gangnam.go.kr សម្រាប់ការស្វែងរកClinic ឬមន្ទីរពេទ្យដែលសហការជាមួយនឹងតំបន់ Gangman នៅក្នុងប្រទេសកូរ៉េ ឬក៏អាចទាក់ទងតាមក្រុមហ៊ុនទេសចរណ៍ Sunbird Angkor នៅប្រទេសកម្ពុជាឬក៏អាចទូរស័ព្ទមកប្រទេសកូរ៉េផ្ទាល់ក៏បានតាមរយៈលេខ ៨២២ ៥១១ ១២៣០។
ទេសចរពិនិត្យសុខភាពនៅ Gangnam បង្កើតកម្មវិធីផ្សេងៗគ្នាជាច្រើន គឺពួកយើងទាក់ទងជាមួយនឹងស្ថាប័នពិនិត្យសុខភាពនៅសណ្ឋាគារកន្លែងផ្សារទំនើប កន្លែងស្ប៉ា និងកន្លែងធ្វើសក់ជាដើម។ សម្រាប់មន្ទីរពេទ្យនីមួយៗដែលភ្ញៀវជ្រើសរើសទៅព្យាបាលនៅតំបន់ Gangnam ភាគច្រើនគេផ្តល់សេវាដឹកជញ្ចូនពីព្រលានយន្តហោះអន្តរជាតិ Incheon តែម្តង។
លោកស្រីបន្ថែមទៀតថាពួកយើងមានបច្ចេកទេសខ្ពស់ក្នុងការព្យាបាលជំងឺបញ្ហាឆ្អឹងខ្នងបញ្ហាសន្លាក់ជាច្រើនទៀត។ Gangnam ផ្តល់ការពិនិត្យព្យាបាលជំងឺលំដាប់ល្អបំផុតនៅលើពិភពលោកដល់អតិថិជនដែលប្រើសេវាកម្មមន្ទីរពេទ្យនៅក្នុងតំបន់ Gangnam។ ជាទូទៅគឺចំណាយពេល១ថ្ងៃសម្រាប់ពិនិត្យសុខភាពពេញដងខ្លួន ១អាទិត្យសម្រាប់ដឹងលទ្ធផលនៃការពិនិត្យ។
សម្រាប់អ្នកដែលចង់សម្រាលកូននៅមន្ទីរពេទ្យ CHA ដែលជាមន្ទីរពេទ្យមានជំនាញច្បាស់លាស់ខាងផ្នែកសម្ភព និងមានបំពាក់ឧករណ៍ទំនើប និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺជាលក្ខណៈស្តង់ដាររួមមានគ្រែសម្រាប់ទារក ដែលក្នុងបន្ទប់នោះមានបំពាក់គ្រប់ឧបករណ៍ស្រាប់តែម្តងនិងមានចង្រ្កានបាយ បន្ទប់ទឹក សាឡុង ទូរទស្សន៍ តាមលក្ខណៈស្តង់ដារមន្ទីរពេទ្យទំនើប គឺអ្នកជំងឺត្រូវសម្រាកយ៉ាងហោចណាស់២យប់៣ថ្ងៃ។ ដោយឡែកការបង្កើតកូនធ្វើឡើងតាមធម្មជាតិ ដោយគ្មានការវះកាត់ហើយសម្រាប់ការចំណាយថវិកា គឺប្រមាណជា៥០០០ដុល្លារទៅ៦០០០ដុល្លារ៕