The Phnom Penh Post Search

Search form

ទទួល​ទាន​សាច់​ច្រើន ​រង​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្មើ​នឹង​ជាតិ​ស្ក​រខ្ពស់​

Content image - Phnom Penh Post
ជាតិ​ផ្អែម​ និង​សាច់​សត្វជា​ដើម​ចម​ចម្បង​បង្ក​ឲ្យ​ធាត់​ឡើង​ទម្ងន់​ខ្លាំង​។

ទទួល​ទាន​សាច់​ច្រើន ​រង​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្មើ​នឹង​ជាតិ​ស្ក​រខ្ពស់​

ក្រុងស៊ីដនី: ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ បាន​ព្រមាន​ថា ការ​ទទួល​ទាន​សាច់​ច្រើន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ស្មើ​នឹង​អាហារ​មាន​ជាតិ​ស្ករខ្ពស់​។ ​

ប្រូតេ​អ៊ីន​ដែល​រកឃើញ​ក្នុង​ផលិត​ផល​សត្វ​អាច​ប៉ះពាល់​ដល់ទំហំ​ចង្កេះ​ និង​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២។

ការ​សិក្សា​ថ្មីមួយ​បាន​រកឃើញ​ថា ការ​ទទួល​ទាន​សាច់​ជាបញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​របប​អាហារ​សម័យ​ទំនើប​ និងសុខភាព​មនុស្ស​ពីព្រោះ​ប្រូតេ​អ៊ីន មាន​ទំនាក់​ទំនង​ផ្ទាល់​នឹង​វិបត្ដិ​ធាត់​ជ្រុល​ដែល​កំពុង​ប្រឈម​នៅ​ទូទាំង​ពិភព​លោក។

ក្រុម​អ្នក​វិទ្យា​សាស្ដ្រ បាន​និយាយ​ថា ដោយ​សារតែ​ប្រូតេ​អ៊ីនសាច់​ត្រូវ​បាន​រំលាយ​យឺត​ជាង​ខ្លាញ់ និង​កាបូន​អ៊ី​ដ្រាត វា​ផលិត​ជា​ថាមពល​ដែល​បាន​កកើត​មកពី​ប្រូតេអ៊ីន​ដ៏លើស​លប់​ដែល​ក្រោយ​មក​ត្រូវបាន​បំប្លែង​ និង​ស្ដុក​ជា​ខ្លាញ់​ក្នុង​សព៌ាង្គ​កាយ។

ការ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​អាដេ​លែដ បាន​តាមដាន​ពីទំនាក់​ទំនង​រវាង​ការ​ទទួល​​ទាន​សាច់ និង​អត្រា​ធាត់​ខ្លាញ់​ចំពោះ​មនុស្ស ១៧០ នាក់ និង​បានរក​ឃើញ​ថា សមាស​ធាតុស្ករ​នៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​បង្កហា​និភ័យ​ធាត់​ជ្រុល​ដល់​ ៥០ ភាគរយ​ ខណៈ​សាច់សត្វ​ផ្ទុក​ប្រូតេអ៊ីន និង​ខ្លាញ់ដ៏​ច្រើន​សន្ធឹក​នោះ​ ទទួល​បន្ទុក​ហានិ​ភ័យ​ពាក់​កណ្ដាល​ទៀត។

ម៉ាស៊ីក ហេន​ណេប៊ឺក ជា​សាស្ដ្រា​ចារ្យ​មក​ពីសាក​លវិទ្យាល័យ​អាដេ​លែដ បាន​លើក​ឡើង​ពីសារ​ព្រមាន​ស្រដៀង​គ្នា​រវាង​សាច់ និង​ជាតិ​ស្ករ។

លោក​ ម៉ាស៊ីក បាន​បន្ថែម​ថា៖ «ក្នុង​ពិភព​លោក​ដ៏ទំនើប​ដែល​យើង​រស់នៅ​នេះ ដើម្បី​ទប់​ស្កាត់ការ​ធាត់​ឡើង​គីឡូខ្លាំង គួរតែ​មាន​គោល​ការណ៍​ណែនាំ​ពីរបប​អាហារ​ប្រចាំថ្ងៃ​ឲ្យបាន​ត្រឹមត្រូវ​ឲ្យ​ទទួល​ទាន​សាច់តិច និង​ជាតិ​ស្ករតិច​ផង​ដែរ»៕

HR

អត្ថបទគួរចាប់អារម្មណ៍