ក្រុងញូវយ៉ក: មនុស្ស​ពេញវ័យ​កាន់តែ​អង្គុយ​ច្រើន​ម៉ោងជាង​មុន ហើយ​មនុស្ស​តិចតួច​ណាស់​ដែល​ចាប់​អារម្មណ៍​ពី​ទម្លាប់​អង្គុយ​ពេញ​មួយ​ថ្ងៃ។ ឥរិយាបថ​អង្គុយ​ទូទៅ​បំផុត រួមទាំង​ការ​អង្គុយ​ទទួលទាន​បើកបរ និយាយ​ទូរស័ព្ទ ប្រើ​កុំព្យូទ័រ មើល​ទូរទស្សន៍ ឬ​ឧបករណ៍​តូចៗ និង​ការ​អាន​ជាដើម ។

នាពេល​បច្ចុប្បន្ន ចំនួន​មនុស្ស​វ័យ​កណ្ដាល​ចំណាយ​ពេល​ចន្លោះ​ពី ៥៦ ទៅ ៨៦ ភាគរយ​ពេល​ក្រោក​ពី​ដំណេក​ធ្វើ​លំហាត់​ប្រាណ​តិចតួច​បំផុត។ នោះ​ពាក់​ព័ន្ធ​នឹង​ការ​អង្គុយ​ទាំង​អស់។

ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​អំពី​មនុស្ស​វ័យ​កណ្ដាល​មាន​សុខ​ភាពល្អ​បរិបូណ៌ និង​ទម្លាប់​នៃ​ការ​អង្គុយ​អាច​បង្ក​ជា​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម។

មានការ​សន្និដ្ឋានថា ទម្លាប់​អង្គុយ​យូរ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម​នៅ​គ្រា​ណាមួយ​នៃ​ឆាក​ជីវិត ។ ដោយសារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ត្រូវការ​ពេល​អភិវឌ្ឍ​យូរ ចម្ងល់​នេះ​មិន​អាច​ត្រូវ​បាន​ធ្វើ​ពិសោធ​នៅ​មន្ទីរ​ពិសោធន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​បំប្លែង​ការ​សិក្សា​លើ​ចំនួន​ប្រជាជន​ដើម្បី​ជួយ​បកស្រាយ​ចម្ងល់​នេះ។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​ហូ​ឡង់ បាន​សិក្សា​លើ​មនុស្សពេញវ័យ ២ ៥០០ នាក់​អាយុ​ចន្លោះ​ពី ៤០ ទៅ ៧៥ ឆ្នាំ និង​បាន​រក​ឃើញ​ថា ទម្លាប់​អង្គុយ​យូរ​ពាក់​ព័ន្ធ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ និង​បញ្ហា​រំលាយ​អាហារ​ថែម​ទៀត។

ដូច្នេះ ការផ្លាស់ប្ដូរ​ទម្លាប់​អង្គុយ​អាចជា​វីតាមីន​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ។ បើ​ចាំបាច់​ត្រូវតែ​អង្គុយ​យូរ ចូរ​ឧស្សាហ៍​ក្រោក​ដើរ ឬ​ធ្វើ​សកម្មភាព​បន្ដិច​បន្ដួច​កុំ​ខាន៕HR