The Phnom Penh Post Search

Search form

ទឹក ល្អ​ចំពោះ​សុខភាព តែបើ​ញ៉ាំ​បង្ខំ​ពេក​ក៏​ប៉ះពាល់​រាងកាយ​ដែរ

Content image - Phnom Penh Post
ការ​ញ៉ាំ​ទឹកទាំង​បង្ខំ​ក្នុង​បរិមាណ​ច្រើន​នាំ​ឲ្យ​ប៉ះពាល់ដល់​បេះដូង និង​ក្រលៀន។

ទឹក ល្អ​ចំពោះ​សុខភាព តែបើ​ញ៉ាំ​បង្ខំ​ពេក​ក៏​ប៉ះពាល់​រាងកាយ​ដែរ

ក្រុងសាន ហ្រ្វានស៊ីស្កូ: ការណែនាំ​បែប​វេជ្ជសាស្ត្រ​ជាច្រើន​ជំរុញ​ឲ្យ​យើង​ត្រូវ​ញ៉ាំ​ទឹក ពី ៨ កែវ ឬ​រហូត​ដល់ ១៥ កែវ​ឯណោះ​ក្នុង​មួយ​ថ្ងៃ និង​ក៏មាន​ការជំរុញ​ដែរ​ថា មនុស្ស​ម្នាក់​ត្រូវ​ទទួល ទាន​ទឹក​ឲ្យ​បាន​ច្រើន​បំផុត​តាម​លទ្ធភាព។ ប៉ុន្ដែ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា វាមិន​អាចជា​ទង្វើ​ល្អ​បំផុត​នោះ ទេ។

ខណៈ​ទឹក​ពិតជា​សំខាន់​សម្រាប់​ស្បែក ប្រព័ន្ធ​ស៊ាំជំងឺ និង​កម្រិត​ថាមពល ការខិតខំ​អក​ទឹក​ច្រើន​ហួសហេតុ​អាច​ជាការ​ប្រឹងប្រែង​ឥត​អាសា ឬ​ជះឥទ្ធិពល​អវិជ្ជមាន​ថែម​ទៀត។

វេជ្ជបណ្ឌិត ស្ដេហ្វានី ឡុង ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ One Medical ក្នុង​ក្រុង​សាន ហ្រ្វានស៊ីស្កូ ថ្លែង​ពី​វិធីសាស្ដ្រ​សុខភាព​ដែល​មនុស្ស​ទូទៅ​គួរ​ទទួល​ទាន​ទឹក​ថា ការ​ស្រេកឃ្លាន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កម្រិត​សូដ្យូម​ក្នុង​រាងកាយ ដែល​អាច​បង្កើន​អំឡុង​ហាត់​ប្រាណ​ខ្លាំង។ ដើម្បី​បន្សាប​កម្រិត​សូដ្យូម ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ក៏ធ្វើ​ឲ្យ​នោម​ច្រើន​ដូចគ្នា និង​បង្កើន​បញ្ហា​ដល់​បេះដូង ក្រលៀន និង​ក្រពះ។

នោះ​គឺជាការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ។ យ៉ាងណា​មិញ ទោះ​បីជា​អ្នក​ដែល​មិន​ធ្លាក់​ខ្លួន​ឈឺ មិន​រង​ប៉ះពាល់​អ្វី​ដល់​សុខភាព​យ៉ាងណា​ក៏ដោយ ក៏ការ​ទទួលទាន​ទឹក និង​អក​ទាំង​គំហុក វាអាច​លើស​ពី​ចំណុះ​ផ្ទុក​របស់​រាងកាយ។

វេជ្ជបណ្ឌិត ឡុង បាន​ណែនាំ​ឲ្យ​ស្វែងយល់​ពី​រាងកាយ​ខ្លួន​ពេល​សម្រេច​ចិត្ដទ​ទួល​ទាន​ទឹក​ច្រើន​ប៉ុន្មាន។

អ្នកស្រី​បាន​បន្ដថា៖ «ពេល​យើង​ត្រូវការ​ទឹក​ច្រើន រាងកាយ​ផ្ដល់​សញ្ញា​សម្គាល់​ថា យើង​មាន​ជាតិ​អំបិល​ច្រើន»។

ប្រការ​គួរ​ចៀសវាង​គឺ ការទទួល​ទាន​ក្អឹកៗ​យ៉ាង​លឿន និង​ត្រូវ​នោម​ច្រើន​ដង​ខុសពី​ប្រក្រតី៕ HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។