The Phnom Penh Post Search

Search form

ធ្លាប់តែ​គេច​វេះ! សិច​អំឡុង​ពេល​មក​រដូវ​ មាន​ផល​ល្អ​ដែរ​តើ!

Content image - Phnom Penh Post
ទោះ​មាន​ការ​រអា​ទាំង​សង​ខាង​ក្ដី ក៏​អ្នក​ជំនាញ​សិច​សាស្ត្រ​លើក​ពី​គុណសម្បត្តិ​នៃ​សិច​ពេល​មក​រដូវ​។

ធ្លាប់តែ​គេច​វេះ! សិច​អំឡុង​ពេល​មក​រដូវ​ មាន​ផល​ល្អ​ដែរ​តើ!

ក្រុងញូវយ៉ក: អារម្មណ៍​មិន​សូវ​ល្អ​អំឡុង​ពេល​មក​រដូវ ដែល​មានន័យ​ថា ស្ដ្រី​ជា​ច្រើន​ធីប​សិច​ប៉ុន្មាន​ថ្ងៃ ជា​រៀង​រាល់​ខែ។

ខណៈ​គំនិត​គិត​ដល់​រឿង​ភេទ​សម្ព័ន្ធ​អំឡុង​ពេល​មក​រដូវ ទំនងជា​​មិន​អាច​ផ្ដល់​សេចក្ដី​ស្រណុក​ស្រួល មាន​ការ​រក​ឃើញ​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពេល​កំពុង​ធ្លាក់​ឈាម​រដូវ។

ក្រុម​អ្នកជំនាញ​ពី​សាកល​វិទ្យាល័យ មីឈីហ្គេន ជឿ​ថា​ រួមភេទ​អំឡុង​ពេល​មក​រដូវ បង្រួម​ពេលវេលា​រៀងរាល់​ខែ​កាន់​តែ​ឆាប់​រហ័ស។

អ្នក​ឯកទេស​រោគ​ស្ដ្រី បាន​បង្ហាញ​ថា ការ​សម្រេច​កាម​អំឡុង​ពេល​នេះ​ជួយ​ជំរុញ​លំ​ហូរឈាម​ឆ្លង​កាត់​រាងកាយ​ក្នុង​អត្រា​លឿន​បំផុត។ នេះ​ដោយសារ​តែ​ការ​ឈាន​ដល់​ចំណុច​កំពូល​ធ្វើ​ឲ្យ​សាច់ដុំ​ស្បូន​កន្ត្រាក់ រឹតតែ​បញ្ចេញ​ធាតុ​រាវ​កាន់​តែ​លឿន​ជាង​រាល់​ដង។

វេជ្ជបណ្ឌិត ឌី ហ្វេនន័រ បាន​ពន្យល់​ថា៖ «ថ្វី​ដ្បិត​តែ​គ្មាន​ការ​សិក្សា​ណា​ត្រូវ​បាន​ធ្វើ​ឡើង​លើ​បញ្ហា​នេះ វា​ទំនង​ថា ឈាម​រដូវ​ក្នុង​ស្បូន​ត្រូវ​បាន​ច្របាច់​ចេញ​អំឡុង​ពេល​សម្រេច​កាម»។

វាមិន​ត្រឹមតែ​ជំរុញ​ឲ្យ​ជីវិត​សិច​របស់​អ្នក​ត្រឡប់​មក​ប្រក្រតី​ភាព​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​មានន័យ​ថា អ្នក​នឹង​កាត់​បន្ថយ​ពេលវេលា​ឈឺចាប់​ដោយសារ​រដូវ​ផង​ដែរ។ ពេល​អ្នក​ឈានដល់​ចំណុច​កំពូល រាងកាយ​ស្ត្រី​នឹង​បញ្ចេញ​អ័រម៉ូន អេនដូហ្វីន អុកស៊ីតូស៊ីន និង​ដូផាមីន ដែល​ជួយ​បន្ធូរ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ។

Content image - Phnom Penh Post
ការ​រួមភេទ​ពេល​មក​រដូវ​ទំនង​ជា​អាច​កាត់​បន្ថយ​អាការ​ឈឺ​ចុកពោះ​​។

នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ចំពោះ​ការ​គ្រប់គ្រង​បញ្ហា​ឈឺ​ហើម (PMS) ដោយ​មិន​ចាំបាច់​ប្រើ​ឱសថ​បំបាត់​ការ​ឈឺ​ចាប់។ មនុស្ស​ជា​ច្រើន​ជឿ​ថា វា​សំខាន់​ដែល​អ្នក​គួរតែ​បន្ធូរ​ភាព​តាន​តឹង​ចាប់​ឱកាស​សិច​មក​រដូវ​ជាមួយ​ដៃគូ​វិញ។ វា​កាន់​តែ​បន្ថែម​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​គ្នា​ថែម​ទៀត។

អត្ថប្រយោជន៍​ទាំងនេះ​មិន​ត្រឹមតែ​ជា​គុណ​សម្បត្ដិ​វិជ្ជមាន​ចំពោះ​ការ​សម្រេច​កាម​តែ​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត នីកូល ប្លោស ដែល​បាន​បើក​មន្ទីរ​ពិសោធ​សិច​ឈ្មោះ Liberos ក្នុង​សហរដ្ឋអាមេរិក​ទើប​បាន​ថ្លែង​ប្រាប់ Daily Star Online អំពី​អត្ថប្រយោជន៍​សុខភាព​បាន​មក​ពី​សិច។

អ្នកវិទ្យាសាស្ដ្រ​រូបនេះ​បាន​បង្ហើប​ប្រាប់​ថា រក្សា​ទំនាក់​ទំនង​ជីវិត​សិច​ជា​ប្រចាំ​អាច​ជួយ​បង្កើន​មុខងារ​ខួរក្បាល​កាន់​តែ​រស់​រវើក។ លើស​ពី​នេះ​សេចក្ដី​ស្រណុក​ស្រួល​អាច​ជា​ជំនួយ​ដល់​មុខងារ​ខួរក្បាល សេរ៉ូតូនីន​ផ្នែក​បញ្ជូន​សារ​កាត់​បន្ថយ​ស្រេ្តស និង​ជួយ​អ្នក​ទប់ទល់​ជំងឺ​ធ្លាក់​ទឹកចិត្ត។

អ្នកជំនាញ​ផ្លូវភេទ​រូបនេះ​ពន្យល់​ថា៖ «សិច​មិន​រើស​អើង​ថ្ងៃ​មក​រដូវ​ទំនង​ជាមួយ​តេស្ដ​ប្រព័ន្ធ​ប្រសាទ​ចិត្ដវិទ្យា​ល្អ​ប្រសើរ រំឭក​សមត្ថភាព​ចងចាំ និង​រក្សា​មុខងារ​ញាណ​សម្គាល់​ស្គាល់»៕ HR

អត្ថបទគួរចាប់អារម្មណ៍