ក្រុងញូវយ៉ក: អ្នកឯកទេសវះកាត់កែសម្ផស្សមកពីទីក្រុងញូវយ៉ក វេជ្ជបណ្ឌិត ន័រមេន រ៉ូវេ បានផ្ដល់នូវវិធីបំប៉ោងសុដន់ដោយចាក់បញ្ចូលសូលុស្យុង saline ចូលទៅក្នុងដើមទ្រូងឲ្យវាប្រែជាធំមូលក្បំរយៈពេល ២៤ ម៉ោងមុនពេលនាងសម្រេចចិត្ដធ្វើការវះកាត់យកមែនទែន។ លោកលើកឡើងថា៖ «វាជាការសាកល្បង មុនសម្រេចចិត្តជាវ»។
«អ៊ីស្ដាប្រ៊ីស» (Instabreasts) គឺជាឧបករណ៍ដែលផ្ដល់ឱកាសឲ្យសុភាពនារីស្គាល់នូវរសជាតិដើមទ្រូងឡើងក្បំដ៏សិចស៊ីបណ្ដោះអាសន្ន ដោយគ្រាន់តែចាក់ម្ជុលទៅក្នុងបរិវេណរង្វង់ក្រហមព្រើងៗក្រោមក្បាលសុដន់ រួចបញ្ចូលសូលុស្យុងប្រមាណ២៣៦មិលី្លលីត្រទៅក្នុងសុដន់ម្ខាងៗ។
ក្នុងតម្លៃ២៥០០ដុល្លារ វេជ្ជបណ្ឌិត រ៉ូវេ បានចាក់សារធាតុនេះឲ្យអតិថិជនពី៦ទៅ៨នាក់ក្នុងមួយសប្ដាហ៍។ ក្រុមអ្នករិះគន់ បាននិយាយថា វាអាចបង្កឲ្យមានស្នាមជាំ និងបង្ករោគ ហើយអ្នកដែលអនុវត្តច្រើនដងអាចប្រឈមនឹងការយារធ្លាក់សុដន់ និងបន្សល់នូវស្នាមដានអាក្រក់ទៀតផង៕ HR