ក្រុង​ឡាសវេហ្គាស៖ ឧបករណ៍​សិច​ជា​ជំនួយ​ជួយ​បន្ធូរ​ភាព​តានតឹង​ សម្រាប់​ការ​អប់រំ និង​ជួយ​ព្យាបាល​ក្រោយ​សម្រាល​កូន​ក៏​ដូច​ជា​ ទំនាក់​ទំនង​ស្នេហា​យូរ​អង្វែង​ និង​ឃ្លាត​គ្នា​សែន​ឆ្ងាយ​ ព្រម​ទាំង​ផ្ដល់​សេរីភាព​ដល់​ស្ដ្រី​។

ជា​ពិសេស​ឧបករណ៍​សិច​សម្រាប់​ជា​ជំនួយ​សម្រេច​កាម​។ ប៉ុន្ដែ​ក្រុមហ៊ុន​មាន​បំណង​គោរព​ដល់​ទំនោរ​និយម​ដើម្បី​គាំទ្រ​នៃ​ការ​ប្រើប្រាស់​។

Jerome Bensimon អគ្គនាយក Satisfyer បាន​និយាយ​ថា​៖ «​ឧបករណ៍​សិច​មាន​បង្កប់​អត្ថន័យ​អវិជ្ជមាន​​យ៉ាង​ខ្លាំង។ ដូច្នេះ យើង​គួរ​កែ​សម្រួល​ខ្លួន​យើង​ជា​ក្រុមហ៊ុន​ស្ទួយ​សុខភាព​ផ្លូវ​ភេទ​វិញ​»។

ក្រុមហ៊ុន​បាន​ទទួល​ចំណាប់​អារម្មណ៍​​ចំពោះ​បច្ចេកវិទ្យា​រំញ័រ​ដើម្បី​ផ្ដល់​​សម្រើប​ដល់​សិរ​ និង​គ្រោង​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​គ្រប់គ្រង​​ឧបករណ៍​សិច​ ជា​ពិសេស​ការ​ប្រើប្រាស់​សំឡេង​បញ្ជា​។

ដោយ​ស្ដង់​នៅ​ពិព័រណ៍ CES ក្នុង​ទីក្រុង​ឡាសវេហ្គាស ឧបករណ៍​រំញ័រ និង​កូន​បាល់​ Ben Wa ស្ថិត​នៅ​ក្បែរ​ឧបករណ៍​រំញ័រ​តូចៗ​ រូប​ស្រដៀង​នឹង​​សាជី​ការ៉េម​។ ក្រោយ​ពី​ឡើង​ចុះៗ «បច្ចេកវិទ្យា​សិច​» កំពុង​ធ្វើ​តេស្ដ​សាកល្បង​ទឹក​នា​ឆ្នាំ​នេះ​។ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​តាំង​បង្ហាញ​ឧបករណ៍​ទំនង​ជា​ត្រូវ​បាន​ហាម​ឃាត់​។

ឧបករណ៍ជំនួយ​ផ្លូវភេទ​ ត្រូវ​បាន​ដាក់តាំង​នៅពិព័រណ៍ CES​​។ រូបថត AFP

នៅ​ពិព័រណ៍​ឆ្នាំ ​២០១៩ សមាគម​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ ដែល​រៀបចំ​ពិព័រណ៍​នេះ បាន​ដក​ឧបករណ៍​ម៉ាស្សា Ose ដែល​ជាប់​ពាន​ចេញ​ដើម្បី​អភិវឌ្ឍ​ថ្មី ដោយ​បាន​និយាយ​ថា វា​មិន​ទាន់​មាន​គុណភាព​គ្រប់គ្រាន់​ដែល​ទាក់ទង​នឹង «​សីលធម៌» «​អាសគ្រាស​» និង​ ​«​ក្រៅ​សាសនា​»។

អ្នកស្រី Janet Lieberman-Lu សហស្ថាបនិក​ Dame Products ដែល​ផលិត​ឧបករណ៍​តូច​ៗ​សម្រាប់​រំញោច​ប្រដាប់​ភេទ​ បាន​និយាយ​ថា​៖​ «ឧបករណ៍​សិច​ជា​គ្រឿង​អេឡិចត្រូនិក​ទូទៅ​មិន​ខុស​ពី​ឧបករណ៍​ផ្សេងៗ​​ទៀត តែ​វា​ត្រូវ​​​ចាត់​ទុក​ថា​មិន​ប្រក្រតី​»​។

អ្នកស្រី​បាន​បន្ដ​ថា​៖ «​ពេល​អ្នក​និយាយ​ថា មុខងារ​សិច​បុរស​មាន​ដំណើរ​ការ​ល្អ និង​ចាំ​បាច់ តែ​ឧបករណ៍​រំញ័រ​​សម្រាប់​ស្ដ្រី​ប្រែ​ជា​អាសគ្រាម​ អ្នក​​នឹង​និយាយ​ថា បុរស​ទំនង​ជា​អាច​មាន​ឱកាស​ទទួល​សេចក្ដី​សុខ​ ហើយ​ស្ដ្រី​មិន​អាច​រីករាយ​នឹង​កាម​តម្រេក​ឡើយ​។ នោះ​ហើយ​ជា​អ្វី​ដែល​នាំ​ឲ្យ​កើត​អំពើ​រំលោភ​ផ្លូវ​ភេទ​»។

យោង​តាម​ការ​ព្យាករ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Aritzon ​បាន​បង្ហាញ​ថា ឧស្សាហកម្ម​លើក​ស្ទួយ​​​ផ្លូវ​ភេទ​ ដែល​អាច​មាន​ទំហំទឹក​ប្រាក់​ជិត ៤០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០២៤ អាច​មាន​មូល​ហេតុ​ល្អ​ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​រវាង​អាថ៌​កំបាំង និង​ភាព​​ចម្រូង​ចម្រាស»៕ AFP/HR