ក្រុងញូវយ៉ក៖ រហូត​ដល់​បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់​ៗ​បាន​ដឹង​ថា មនុស្ស​ខ្លួន​ឯង​ជា​បំផ្លាញ​ផែនដី។ បញ្ហា​បរិស្ថាន​កខ្វក់​ ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​មនុស្ស​ មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ប៉ះពាល់​គ្រប់​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី។

វា​បាន​បំផ្លាញ​ដល់​ប្រដាប់​ភេទ​ខ្លាឃ្មុំ​ទឹកកក និង​ធ្វើ​ឱ្យ​ខ្សោយ​ប្រដាប់​ភេទ​សត្វ​ភេ​ ហើយ​ឥឡូវ វា​ដល់​ពេល​មនុស្ស​ខ្លួន​ឯង​ម្ដង ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប៉ះពាល់​ដល់​អានុភាព​តម្លើង​នៃ​លិង្គ​ផង​ដែរ។

អ្នកវិទ្យាសាស្ដ្រ​ផ្នែក​បរិស្ថាន វេជ្ជបណ្ឌិត សានណា ស្វាន បាន​ព្រមាន​ដោយ​សរសេរ​សៀវភៅ​ក្រោម​ចំណង​ជើង​ថា «​រាប់​ថយ​ក្រោយ​» ឬ Count Down ដែល​ប្រដាប់​ភេទ​បុរស​កំពុង​តែ​រួញ​ខ្លី​ ក៏ដូចជា​ប្រែ​ប្រួល​រូបរាង​ដោយសារ​បញ្ហា​បរិស្ថាន​កខ្វក់​នេះ។

ធាតុ​បង្ក​ឱ្យ​លិង្គរួញ​​​​​​​​​​​​​​​​​​​​​​​​​​ដែល​អ្នកស្រី ស្វាន ដែល​ជឿ​ថា​គឺជា​វិបត្ដិ​កំពុង​តែ​កើត​ឡើង​ដោយសារ​មនុស្ស​ បាន​ជះ​ឥទ្ធិពល​ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្រា​បង្ក​កំណើត ដោយសារ​វត្ដមាន​អាស៊ីដ​ phthalates ដែល​រមែង​ប្រទះ​ឃើញ​ក្នុង​ប្លាស្ទីក​ចេញពីរោងចក្រ។

ប្លាស្ទីក phthalates បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​បុរស ដោយ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​អេនដូក្រីន​ដែល​ផលិត​អ័រម៉ូន​ ហើយ​ផល​លំបាក​នេះ​បាន​បង្ក​ឱ្យ​ទារក​ប្រសូត​មក​មាន​លិង្គ​កាន់តែ​តូច។

អ្នកស្រី ស្វាន បាន​ស្រាវជ្រាវ​លើ​ប៉ះពាល់​ពី​ប្លាស្ទីក phthalate ចំពោះ​កណ្ដុរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​ទាំង​នេះ​បាន​បង្កើន​លទ្ធភាព​​កូន​កណ្ដុរ​កើត​មក​មាន​ប្រដាប់​ភេទ​រួញ។

ចំពោះ​មនុស្ស អ្នកស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វាន បាន​រក​ឃើញ​ថា ទារក​ (​ភេទ​ប្រុស​) ដែល​ប៉ះពាល់​សារធាតុ​គីមី​តាំងពី​នៅ​ក្នុង​ពោះ​ម្ដាយ ទំនង​ជា​មាន​គម្លាត​រវាង​រន្ធ​គូទ និង​បរិវេណ​ប្រដាប់​ភេទ​ខ្លី ដែល​នាំឱ្យ​មាន​ការ​សន្និដ្ឋាន​ ប្រដាប់​ភេទ​ខ្លី។

ប្រភព​នៃ​សារធាតុ​គីមី អាច​មាន​នៅ​លើ​របស់​របរ​ក្មេង​លេង និង​ចំណីអាហារ ដែល​រំខាន​ដល់​អ័រម៉ូន​អេស្ដ្រូហ្គេន និង​ប៉ះពារ​ដល់​ការ​ផលិត​អ័រម៉ូន​តាម​ធម្មជាតិ​របស់​មនុស្ស​​​​​​​​​​​ ដោយ​បង្ក​ផល​ប៉ះពាល់​ចំពោះ​ការ​អភិវឌ្ឍ​ប្រដាប់​ភេទ​ចំពោះ​កុមារ​ ក៏​ដូចជា​អត្ដ​ចរិត​​របស់​មនុស្ស​ពេញ​វ័យ​ផង​ដែរ។

ចំពោះ​ការ​សិក្សា​កន្លង​មក ដែល​ចុះ​ផ្សាយ​ដោយអ្នកស្រី ស្វាន ក្នុង​ឆ្នាំ ​២០១៧ បាន​បង្ហាញ​ថា ​​​​​​​​​​​​វាត្រូវបាន​រក​ឃើញ​ថា កម្រិត​មេជីវិត​បាន​ធ្លាក់​ចុះ​លើស​ពាក់​កណ្ដាលនូវ​រយៈ​ពេល ៤០​ ឆ្នាំ​ចុង​ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​អាស្រ័យ​លើ​ការ​ត្រួតពិនិត្យ​ចំពោះ​ការ​សិក្សាចំនួន​ ១៨៥។

អ្នកស្រី ស្វាន ជឿ​ថា បុរស​ភាគ​ច្រើន​នឹង​លែងអាច​ផលិត​មេជីវិត​ល្អ​នៅ​ឆ្នាំ​ ២០៤៥៕ HR