ក្រុងប៉ារីស: កាសែត Le Monde និងវិទ្យុសាធារណៈបារាំងបានរាយការណ៍ដោយដកស្រង់លិខិតមួយចេញពីអាជ្ញាធរសុខាភិបាលជូនដល់ក្រុមហ៊ុនផលិតសារធាតុបញ្ចូលក្នុងរាងកាយ ដើម្បីកែសម្ផស្សថា បារាំងគ្រោងដាក់បម្រាមទៅលើការវះកាត់ពង្រីកសុដន់ដ៏ពេញនិយមមួយដែលត្រូវបានភ្ជាប់ជាមួយជំងឺមហារីកប្រភេទកម្រ។
ក្នុងសេចក្ដីសម្រេច «ប្រវត្ដិសាស្ដ្រ» កាសែត Le Monde បានឲ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់វេជ្ជសាស្ដ្រ និងផលិតផលសុខាភិបាល (AN-SM) បានជម្រាបជូនដល់ក្រុមហ៊ុនទាំងអស់នូវគម្រោងហាមឃាត់ការផលិត ការចែកចាយការនាំចូល ការនាំចេញ ការផ្សព្វផ្សាយ និងការវះកាត់បញ្ចូលសុដន់សិប្បនិម្មិត និងសារធាតុម៉ូលីមែរ ។ ទីភ្នាក់ងារបានដកស្រង់ខ្លឹមសារសំខាន់ថា «វាកម្រ តែគ្រោះថ្នាក់បំផុត» បង្កឡើងពីការវះកាត់ពង្រីកសុដន់ ដែលមានទំនាក់ទំនងនឹងជំងឺមហារីកកម្រ (BIA- ALCL) បំផ្លាញដល់ប្រព័ន្ធស៊ាំជំងឺ និងកោសិកាផ្សេងៗ។
កាលពីខែវិច្ឆិកា ANSM បានបន្ដថាខ្លួនបានកត់ត្រាជំងឺមហារីក BIA- ALCL ៥៣ ករណីជាមួយការផ្ដល់បទបង្ហាញជាច្រើនដល់ក្រុមអ្នកវះកាត់សុដន់តាមរយៈការបញ្ចូលសារធាតុគ្រើមៗ និងណែនាំឲ្យប្រើផលិតផលរលោងៗជំនួសវិញ។
អ្នកវះកាត់កែសុដន់ភាគច្រើនក្នុងចំណោម ៥០ ម៉ឺននាក់ជឿថាបានបញ្ចូលសារធាតុស្រដៀងស្កុតស្អិតដែលបិទភ្ជាប់កោសិកាសុដន់ដើម្បីបញ្ចៀសការរបូតរអិល។
កាលពីខែមីនា ឆ្នាំ ២០១៧ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានរកឃើញថាស្ដ្រីបញ្ចូលសារធាតុពង្រីកសុដន់ «មានអត្រាទាប តែហានិភ័យខ្ពស់» នៃការអភិវឌ្ឍទៅជាមហារីក BIA- ALCL បើធៀបនឹងស្ដ្រីដែលមិនវះកាត់ពង្រីកសុដន់៕ HR