មនុស្ស យើងនៅពេលដែលគេងបានតែរយៈពេលខ្លីប្រាកដជាមិនអាចបំពេញ ការងារប្រចាំថ្ងៃបានល្អនោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ការប្រើថ្នាំងងុយគេងជាប់លាប់ក៏ប៉ះពាល់ទៅលើការចងចាំ និងខូចខាតដល់សារធាតុគីមីក្នុងខួរក្បាល។ យោងតាមការសង្កេត បើសិនជាអ្នកភ្ញាក់ពីគេងនៅចន្លោះម៉ោង៣ដល់ម៉ោង៥ព្រឹក វាទំនងជាក្រពេញលើតម្រងនោមអស់កម្លាំងដោយសារតែស្ត្រេស ឬបើភ្ញាក់នៅចន្លោះម៉ោង១ដល់ម៉ោង៣ព្រឹក ទំនងជាមានបញ្ហាទៅលើថ្លើម។