ក្រុងឡុងដ៍ : ព្រះនាង ខេត មីដលធិន ដែលបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ វីលៀម នោះកំពុងរងនូវពាក្យចចាមអារ៉ាមថា ព្រះនាងបានលួចទៅវះកាត់កែសម្ផស្សជាច្រើនសា ទើបក្នុងការប្រកួតកីឡាអូឡាំពិកកន្លងទៅនេះ មុខមាត់របស់ព្រះនាងហាក់មានសភាពស្អាតប្លែកជាងមុន។
យោងតាម វេជ្ជបណ្ឌិតឯកទេសកែសម្ផស្ស រ៉ូប៊ើត អេហ្គីដា សភាពស្អាតប្លែកនៃផ្ទៃមុខរបស់ព្រះនាងគឺជាលទ្ធផលនៃការចាក់ បំពេញផ្ទៃមុខ ដោយថ្នាំបំបាត់ជ្រួញបូតក់ និងការព្យាបាលដោយកាំរស្មីឡាហ្សែរផងដែរ។
ថ្មីៗនេះផងដែរ ព្រះនាង ខេត មីដលធិន ព្រះជន្ម៣០ឆ្នាំក៏កំពុងរងនូវពាក្យចចាមអារ៉ាមថា ព្រះនាងកំពុងមានគភ៌ផងដែរ។
ប្រភព ពីសែរាជវង្សអង់គ្លេសម្នាក់បានឲ្យដឹងថា៖ «គូស្នេហ៍នេះបានព្យាយាមផលិតបុត្រយ៉ាងស្វិតស្វាញរហូតដល់បាន សម្រេច ប៉ុន្តែទាំងពីរអង្គមិនទាន់ចង់ផ្សព្វផ្សាយដំណឹងនេះជាសាធារណៈនៅ ឡើយទេ៕