ក្រុង​ប៉ារីស៖ វា​ជា​ឈុត​ដ៏​តឹង​រឹប​​ល្មម​ដែល​គ្មាន​បុរស​ណា​មិន​ប្រាថ្នា​ចង់​ប្រើ​នោះ​ទេ​។ ពេល​នេះ​ក្រុមហ៊ុន​ហ្វេសសិន​បារាំង Saint Laurent ដាក់​លក់​ស្រោម​អនាម័យ​ស្រោប​មាស​វេច​ខ្ចប់​បែប​ប្រណីត​។

ដោយ​មាន​ប្រវត្ដិ​ជា​អ្នក​ផលិត​អាវ​ឈុត​​ Le Smoking និង​សម្លៀក​បំពាក់​​រឹប​រាង​ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​អាវ​ភ្លៀង​ជ័រ​ចម្រុះ​ទំហំ​។ លោក Anthony Vaccarello ជា​អ្នក​ឌីហ្សាញ​ស្រោម​អនាម័យ​បាន​បង្ហាញ​ថា ផលិតផល​ចុង​ក្រោយ​បង្ហោះ​លើ​​អ៊ីនស្ដាក្រាម​នេះ​ ដោយ​មាន​ម៉ូដែល​David Alexander Flinn ជា​អ្នក​ក្រុង​ញូវយ៉ក​​មាន​រូប​​​សាក់​ពេញ​​ខ្លួន។

ស្រោម​អនាម័យ​ស្រោប​មាស​ស៊េរី​ថ្មី​ ដែល​លោក Vaccarello បាន​សរសេរ​លើ​អ៊ីនស្ដាក្រាម​ដោយ​ដាក់​ឈ្មោះ​អ្នក​ថត​រូប​អាល្លឺម៉ង់​មក​ពី​អង់គ្លេស Juergen Teller កំពុង​ដាក់​លក់​នៅ​ប៊ូទិក​ថ្មី​របស់​ក្រុមហ៊ុន Saint Laurent នៅ​​ក្រុង​ប៉ារីស​។

គ្មាន​នរណា​នៅ​ហាង​លក់​នោះ​អាច​ប្រាប់ AFP ស្រោម​អនាម័យ​នោះ លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ ឬ​តើ​គេ​លក់​វា​តាម​របៀប​ណា​ឡើយ​។

លោក Vaccarello អាយុ ៣៧ ឆ្នាំ មិន​មែន​ជា​អ្នក​ឌីហ្សាញ​ហ្វេសសិន​ដំបូង​ដែល​ចង់​កោត​ស្ញប់ស្ញែង​ចំពោះ​ស្រោម​អនាម័យ​នេះ​។

កាល​ពី​ឆ្នាំ​មុន ​Alexander Wang ជនជាតិ​​អាមេរិក​បាន​សហការ​ជាមួយ​យីហោ​ស្រោម​អនាម័យ Trojan ក្រោម​តំណ​ភ្ជាប់​ #ProtectYourWang ហើយ​កាល​ពី​ដើម​ឆ្នាំ​ អ្នក​ច្នៃម៉ូដ​ក្រុង​ប៉ារីស Georgian Demna Gvasalia បាន​ផ្ញើ​ស្រោម​អនាម័យ​​ពណ៌​ខ្មៅ និង​ឆ្នូត​ផ្កា​ក្រហម​ទៅកាន់​ការី​និពន្ធ​ផ្នែក​ហ្វេសសិន​ដោយ​​បាន​អញ្ជើញ​ពួក​គេ​ចូលចិត្ដ​នូវ​អ្វី​ដែល​ហៅ​ថា ជា​កម្មវិធី​ចុង​ក្រោយ​​សម្រាប់ Vetements ជា​ក្រុមហ៊ុន​ដែល​លោក​បាន​ប្ដូរ​ផ្ដាច់​ក្នុង​ការ​​បង្កើត​វា​ឡើង​៕ AFP/HR