ខុសពីកុមារតូចៗ និងកុមារមុនអាយុចូលរៀនដែលគ្រាន់តែចង់ដឹងល្មមៗអំពីបញ្ហាផ្លូវភេទនិងរាងកាយរបស់ពួកគេក្រុមអ្នកជំនាញបាននិយាយថា កុមារក្នុងវ័យចូលរៀនទំនងជាចង់ជីកឫសជីកគល់ជាមួយសំណួរច្បាស់ៗអំពីទំនាក់ទំនងផ្លូវភេទ និងរបៀបបង្កើតឱ្យមានកូន។
កុំឱ្យមានការសន្និដ្ឋានផ្ដេសផ្ដាស Mayo Clinic បានណែនាំឱ្យសាកសួរនូវអ្វីដែលពួកគេបានដឹង ពេលពួកគេមកសួរបញ្ហានេះ។ បន្ទាប់មក លោកអ្នកអាចស្រាយចម្ងល់ទាំងអម្បាមាណដើម្បីបញ្ជៀសការយល់ច្រឡំ និងផ្ដល់នូវព័ត៌មានលម្អិត។
អ្នកអាចសួរថា «តើកូនអាចប្រាប់ម៉ាក់អ្វីអត្ថន័យរបស់វាតាមដែលកូនបានដឹងឬទេ?» រួចក៏បន្ដពីចំណុចនេះ។
ឧទាហរណ៍ វិទ្យាស្ថានចិត្ដវិទ្យាកុមារនិងក្មេងជំទង់អាមេរិក បានណែនាំឱ្យធ្វើការពន្យល់ពីរឿងរ៉ាវនៃការបង្កកំណើតទារកដោយនិយាយប្រហាក់ប្រហែលនេះថា គ្រាប់ពូជរបស់ប៉ា (មេជីវិត) បញ្ចេញមកតាមលិង្គ រួចលាយបញ្ចូលនឹងគ្រាប់ពូជរបស់ម៉ាក់ (ស៊ុត) ក្នុងស្បូន ហើយទារកចាប់ផ្ដើមដុះលូតលាស់រយៈពេល ៩ ខែ រហូតដល់រឹងមាំគ្រប់គ្រាប់ក្នុងការចាប់កំណើត។
ប្រធានបទសាមញ្ញមួយទៀត គឺការឡើងរឹងនៃលិង្គដែលអាចកើតចំពោះកុមារាតូចត្រឹមអាយុប៉ុន្មានខែដំបូង។ ពេលពួកគេធំល្មមដែលអាចសាកសួរអំពីចម្ងល់នេះលោកអ្នកអាចពន្យល់ថាលិង្គមានសភាពទន់ តែជួនកាលវាក៏ឡើងរឹង និងងើបឈរត្រង់ផងដែរ។
ចូរសង្កត់ធ្ងន់ថាវាបញ្ជាក់ពីសុខភាពល្អធម្មតាទេនិងអាចធ្វើឱ្យអារម្មណ៍កាន់តែល្អថែមទៀត។ ពេលពួកគេស្វែងយល់ពីរាងកាយ ចូរអនុញ្ញាតឱ្យកូនៗរីករាយនឹងភាពរីករាយដោយកុំធ្វើឱ្យពួកគេខ្មាសអៀន ឬវាយដៃរបស់ពួកគេ ជាពិសេសបើពួកគេស្ថិតក្នុងផ្ទះ បន្ទប់ទឹក ឬបន្ទប់គេងស្ងាត់តែម្នាក់ឯង។
ប្រធានបទផ្លូវភេទទាក់ទងនឹងវ័យនេះ
ចូរដាក់ដែនកំណត់: វាពិតជាសំខាន់ ដែលកុមាររៀនត្រឹមកម្រិតបឋមសិក្សាយល់ដឹងពីអ្វីទៅជាដែនកំណត់ និងចេះពីរបៀបដាក់ដែនកំណត់។ នេះបើយោងតាមចិត្ដវិទូ ក្លាផូវ។
ការចេះនិយាយពាក្យ «ទេ» និងការទាក់ទង ពេលពួកគេមានអារម្មណ៍មិនសុខចិត្ដ ពិតជាសំខាន់ បំណងឱ្យពួកគេត្រៀមប្រឈមបញ្ហារឿងផ្លូវភេទនៅពេលអាយុច្រើនជាងនេះ។
យេនឌ័រ៖ ទាក់ទងនឹងយេនឌ័រ ក្លាផូវ បាននិយាយថា កុមារចន្លោះអាយុ ៥ ទៅ ១០ ឆ្នាំ ចាប់ផ្ដើមយល់ដឹងច្រើនពីបញ្ហាយេនឌ័រ និងការសម្គាល់ភេទរបស់ពួកគេ។
បើកូនៗមករកលោកអ្នកដោយមានសំណួរងឿងឆ្ងល់ពីការសម្គាល់ភេទ លោកអ្នកអាចឱ្យពួកគេបានដឹងថា ទារកប្រសូតមកដោយមានភេទជាក់លាក់ មិនមែនមានន័យថា បុគ្គលម្នាក់នោះត្រូវស្ថិតក្នុងក្រុមយេនឌ័រណា ឬទាក់ទាញចំណង់ផ្លូវភេទអ្វីនោះទេ។
អ្នកស្រី ម៉ាកហ្គីរ បាននិយាយថា៖ «លោកអ្នកអាចនិយាយអំពីការពិត ដែលអ្នកខ្លះកើតមកជាប្រុស អ្នកជាស្រី និងខ្លះទៀត អភេទ ហើយអត្ដសញ្ញាណនេះអាចផ្លាស់ប្ដូរផងដែរ»។ វាកាន់តែប្រសើរចំពោះការទាញយកសាច់រឿងប្រហាក់ប្រហែលគ្នាពីទូរទស្សន៍ ឬតួអង្គក្នុងសៀវភៅសម្រាប់កូនតូចៗ និងវប្បធម៌ចម្រៀងប៉ុបសម្រាប់ក្មេងធំ៕