ខណៈ​ប្រធានអប់រំផ្លូវភេទ​ជា​ច្រើន​ទំនងជា​ផ្ដោត​លើ​មេរៀន​សុខភាព​របស់​កូន​យុវវ័យ​ លោក​អ្នក​នៅតែ​មាន​តួនាទីសំខាន់​ក្នុង​ការ​​ធ្វើ​ជា​គំរូ​អាកប្បកិរិយា​ និង​អត្ដចរឹក​ជុំវិញ​បញ្ហា​សិច​ពី​អាយុ​ ១៤ ​ឆ្នាំ​ឡើង។

អ្វីដែល​ការ​ស្រាវជ្រាវ​បង្ហាញ: ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​ ២០១២ បាន​បង្ហាញថា យុវវ័យ​និយាយថា ឪពុកម្ដាយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​សម្រេចចិត្ដ​ចំពោះ​បញ្ហា​ផ្លូវ​ភេទ ជាជាង​មិត្ដភក្ដិ បង​ប្អូន ឬ​បណ្ដាញ​ផ្សព្វផ្សាយ។

យុវវ័យ​ភាគច្រើន​ក៏​បានសារភាពថា ការ​សម្រេច​ចិត្ដ​អំពី​ការ​ពន្យា​ឱកាស​រួម​ភេទ​ប្រាកដជា​​ងាយ​ស្រួល​ បើ​ពួកគេ​អាច​ជជែក​ដោយ​បើក​ចំហ និង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ជាមួយ​ឪពុក​ម្ដាយ។

ការសិក្សា​ឆ្នាំ​ ២០១០ បាន​បង្ហាញ​ថា យុវវ័យ​ ដែល​និយាយ​ជាមួយ​ឪពុក​ម្ដាយ​អំពី​រឿង​ផ្លូវភេទ​ទំនងជា​អាច​ពន្យា​ពេល​ចង់​ឡើង​គ្រែជាមួយ​ដៃគូ​ និង​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ពេល​ពួកគេ​ប្រព្រឹត្ដិ។

ក្រោយ​ពីប្រាកដថា កូន​ៗ​ជំទង់​របស់​លោក​អ្នក​ដឹងថាត្រូវ​រក​សេវា​ពន្យា​កំណើត​មក​ពី​ណា និង​ប្រើ​ដោយ​របៀប​មេច​គ្លីនិក Mayo Clinic បាន​ឱ្យ​ដឹងថា លោក​អ្នក​ប្រហែល​ជា​ចង់​ពន្យល់​ប្រាប់​តាម​មធ្យោបាយ​ផ្សេង​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃជំងឺ​ឆ្លង​ ដូចជា ការ​រក្សា​ទំនាក់ទំនង​ស្នេហ៍​ជាមួយដៃគូតែម្នាក់​យូរ​អង្វែង ឬ​សាក​សួរ​ដៃគូ​រួម​គ្រែ​ថា តើ​រូប​គេ​បាន​ធ្វើ​តេស្ដ​សុខភាព​ ក៏​ដូចជា​ធ្វើ​តេស្ដ​ខ្លួន​ឯង​ជា​ប្រចាំ​ឬទេ។

ចិត្ដវិទូ ក្លាផូវ ក៏​បាន​លើកឡើង​​ឱ្យ​មាន​ការ​ហ៊ានជជែក​វែកញែក​អំពី​សុវត្ថិភាព​ផ្លូវ​ភេទ​ជាមួយ​វេជ្ជបណ្ឌិត​អំឡុង​ពេល​ឆែក​សុខភាព​ជា​ប្រចាំ ខណៈ​គ្រូពេទ្យ​អាច​ជា​ប្រភព​នៃការគាំទ្រ​ប្រកប​ដោយ​ការ​សម្ងាត់​ និង​អប់រំ​កូន​ៗ​របស់​លោក​អ្នក។ ចូរ​កុំ​បើក​ឱកាស​ឱ្យ​ទូលាយ ដែល​កូន​ៗ​អាច​ហ៊ាន​និយាយ​សាកសួរ​ដោយ​ចំហ។

យោងតាម និក Mayo Clinic បាន​បង្ហាញ​ថា ការ​ក្រើន​រំឭក​កូន​ៗ​ពិត​ជា​សំខាន់ ដែល​មាន​វិធីសាស្ដ្រ​ច្រើន​យ៉ាង​ក្នុង​ការ​បើក​កិច្ច​សន្ទនា ដូចជា កាន់ដៃ រាំ ថើប និង​កាន់ស្ទាប ដោយ​គ្មាន​ការ​ស្ដី​បន្ទោស។

លោកអ្នក​ក៏​អាច​ចង់​ឱ្យ​កូន​ៗ​ដឹង​ថា ពួកគេ​មិន​គួរ​មាន​ការ​រួមភេទ​នោះទេ ដោយសារ​មាន​សម្ពាធ​ពីដៃ​គូ​ស្នេហា និង​ធានាថា ពួកគេ​ដឹង​ពី​និយម​ន័យ​នៃ​ពាក្យ​ថា រំលោភ។

អ្នកស្រី លៀលីស បាន​ណែនាំ​ឱ្យ​សាក​សួរ​កូន​ៗ​ដោយ​ផ្ទាល់​អំពី​កម្រិត​នៃ​សកម្មភាព​ផ្លូវភេទ​ ដោយ​ចាប់​ផ្ដើម​ពី​សំណួរ​ថា «​តើ​ធ្លាប់​ថើប​គ្នា​អត់?​» រួច​ប្រើ​ពាក្យ​ពេចន៍​សន្ទនា​នេះ​ជា​វិធី​ផ្ដល់​ដំបូន្មាន​ឱ្យ​ចេះ​និយាយ «ទេ» និង​វិធី​បដិសេធ​ដ៏​សមស្រប។

អ្នកស្រី​ក៏​និយាយ​ថា វា​ពិ​តជា​សំខាន់​ដែល​ចេះ​និយាយ​ពន្យល់​ពី​អានុភាព​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ដ៏​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ដ​ថា «​ព្រម» ឬ «ទេ»។

ការ​ឯកភាព​ព្រម​​សំដៅ​លើ​​ការ​សាទរ​ ផ្ដល់​ឱ្យ​គេ​ដោយ​សេរី និង​មិន​យល់​ពី​ឥទ្ធិពល​នៃ​សម្ភារ​និយម។

អ្នកស្រី លៀលីស បាន​និយាយថា​៖ «​ចូរ​ពន្យល់​ថា សិច​កាន់តែ​មិន​មែ​នជា​រឿង​រីក​រាយ ពេល​កូន​ស្រវឹង ហើយ​គួរ​តែ​រង់​ចាំ​សិន។ ដូច្នេះ​កូន​អាច​ទទួល​បាន​នូវ​បទពិសោធ​ល្អ​ពី​សិច​»។

យុវវ័យ​ត្រូវ​ដឹង​ថា គ្រឿង​ស្រវឹង​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ដ។

អ្នកស្រី លៀលីស បាន​ស្នើ​ឱ្យ​ប្រាប់​កូន​បង្កើត​ «សម្ព័ន្ធ​មិត្ដភក្ដិ» ឬ គោល​ការណ៍ «​​មិន​ទុក​មិត្ដភក្ដិ​ចោល​»។ ដូច្នេះ​ពួកគេ​មិន​ដែល​បោះ​បង់​មិត្ដភក្ដិ​ ដែល​ស្រវឹង​ និង​មានអារម្មណ៍​មិន​នឹង​នរ​ ហើយ​ពួកគេ​អាច​ពឹង​អាស្រ័យ​លើ​មិត្ដភក្ដិ​ដើម្បី​ព្យាយាម​កត់​សម្គាល់​ពី​ពួកគេ។

ចូរ​ឱ្យ​ប្រាកដ​ថា ពួកគេ​ជ្រើស​យក​វិធី​ប្រកប​ដោយ​សុវត្ថិភាព ដែល​ប្រឡប់​មក​វិញ​ផង។

សារៈសំខាន់: ពេល​ជជែក​អំពី​ស្នេហា និង​ទំនាក់​ទំនង​ ចូរ​ឱ្យ​ប្រាកដ​ថា ត្រូវ​ប្រើ​ប្រាស់​ភាសា​សមទំនង ដូចជា «​ដៃគូ» ជាជាងនិយាយ​ជ្រក់​ជ្រេញ​ថា កូន​មាន​សម្ព័ន្ធ​ភាព​ផ្លូវភេទ​អី។

វប្បធម៌​ទំនាក់ទំនង​ដៃគូ​បាន​បង្កើត​ជា​ការ​យល់​ច្រឡំ​ជា​ច្រើន​សម្រាប់​យុវវ័យនូវ​អ្វីដែល​ពួកគេ​គិត​ថាជា​សម្ព័ន្ធភាព​ផ្លូវភេទ។

អ្នកស្រី លៀលីស បាន​ណែនាំ​ឱ្យ​ប្រាប់​កូនៗ​រៀន​ថ្នាក់​វិទ្យា​ល័យ​ថា ដៃគូ​រួម​គ្រែ​ ឬ​បទពិសោធ​សិច​គ្រាន់តែ​ជា​ការ​សប្បាយ​មួយ​គ្រា តែ​គួរតែ​ជា​រឿង​រីករាយ និង​គួរ​ពិចារណា​ ដែល​មាន​ន័យ​ថា វា​មិន​បង្ក​បញ្ហា​ដល់​មិត្ដភក្ដិ។

អ្នកស្រី​និយាយថា​៖ «​គួរតែ​ជា​សិច​ប្រកប​ដោយ​សុភាវធម៌។ ទាំង​នេះ រួម​មាន ការ​ផ្ញើ​សារ​ ឬ​ខល​ទូរស័ព្ទ​នៅ​ថ្ងៃ​បន្ទាប់​ ដើម្បី​ប្រាប់​ដៃគូ​រួម​គ្រែ​នូវ​បទពិសោធ​ជាមួយ​គ្នា​»។

លោក​អ្នក​ក៏​អាច​ចង់​ចែករំលែក​ទំនាក់ទំនង​ស្នេហា និង​អារម្មណ៍​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំពោះ​សិច​ឱ្យ​កាន់តែ​មាន​អត្ថន័យ​ ឬ​រីករាយ។

អ្នកស្រី លៀលីស បាន​និយាយ​ថា​៖ «​ចូរ​លើក​ទឹកចិត្ដ​ដល់​កូន​វ័យ​ជំទង់​ឱ្យ​ចេះ​បង្ហាញ​ភាព​ស្មោះ​ត្រង់​និយាយ​ពី​អារម្មណ៍​ល្អ និង​មិន​ល្អ​ជាមួយ​ដៃគូ​ ដោយសារ​វា​អាច​ជួយ​បង្កើត​ព្រំ​ដែន​កំណត់​»៕