The Phnom Penh Post Search

Search form

រំអិល​ខ្យង​កាន់​តែ​ក្លាយជា​គ្រឿង​ផ្សំ​ពេញ​និយម ​ក្នុង​វិស័យ​សម្ផស្ស

Content image - Phnom Penh Post
ការ​ប្រើសត្វ​ខ្យង​ឲ្យ​វារ​លើ​មុខ ជា​ផ្នែកមួយ​នៃការ​ម៉ាស្សា និង​ស្ប៉ា ថែរក្សា​សម្រស់​នៅ​ប្រទេស​ថៃ​។

រំអិល​ខ្យង​កាន់​តែ​ក្លាយជា​គ្រឿង​ផ្សំ​ពេញ​និយម ​ក្នុង​វិស័យ​សម្ផស្ស

ក្រុងបាងកក: អាថ៌កំបាំង​នៅ​ពី​ក្រោយ​ផលិតផល​ថែរក្សា​សម្ផស្ស​កំពុង​ពេញ​និយម​នៅ​អាស៊ី​ជា​គ្រឿង​ផ្សំ​ពី​រំអិល​ខ្យង ដែល​គេ​អះអាង​ថា អាច​ធ្វើឲ្យ​ស្បែក​មាន​សំណើម និង​ស្អាត​ក្មេង​ជាង​វ័យ។

ស្រី្ត​កូរ៉េ​ជាច្រើន​ដែល​និយម​ប្រើ​ក្រែម​លាប​ថែ​ស្បែក​សឹងតែ​មិន​ដឹង​ថា ផលិតផល​ដែល​ខ្លួន​ប្រើ​មាន​រំអិល​ខ្យង​ដ៏គួរ​ឲ្យ​រអើម​ឡើយ។ ជាតិ​រំអិល ឬ​ទឹកមាត់ ដែល​បន្សល់​ពី​ស្នាម​វា​រគើមៗ​របស់​ខ្យង​នេះ​ត្រូវ​បាន​ការ​សិក្សា​ជាច្រើន​អះអាង​ថា មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ស្បែក​ល្អ។

ស្ថិត​នៅ​ទឹក​ដី​ថៃ ក្រុមហ៊ុន Siam Snail ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​បាងកក កំពុង​មមាញឹក​ថែទាំ​សត្វ​ខ្យង​ពូជ (Hemiplecta distinct) ប្រមាណ ៨០០០ ក្បាល ខណៈ​ពួកវា​អាច​វារ​លេង​ដោយ​សេរី​លើ​ផ្ទៃដី​ព្រៃ ១,៦ ហិកតា រង់ចាំ​កម្មករ​ប្រមូល​រំអិល​វា។

ទឹកមាត់​ខ្យង​ដ៏ល្អ គឺជា​រំអិល​ពណ៌ស​ថ្លា ដែល​ប្រមូល​ពី​សត្វ​ខ្យង​រីករាយ នឹង​ការ​ស៊ី​ចំណី និង​សេរីភាព​វារ​តាមចិត្ត។

ប្រសិន​បើ​សត្វ​នោះ​មិន​រីករាយ​ទេ រំអិល​របស់​វា​នឹង​ប្រែ​ពណ៌​ពី​ថ្លា ទៅ​លឿង រហូត​ដល់​បៃតង ដែល​គ្មាន​គុណភាព​ក្នុងការ​ផលិត​គ្រឿង​ថែរក្សា​សម្រស់។ នេះ​បើ​យោង​តាម​សាស្ត្រាចារ្យ Supot Hannongbua ស្ថាបនិក​ក្រុមហ៊ុន Siam Snail។

កសិដ្ឋាន​ចិញ្ចឹម​ខ្យង Siam Snail ដែល​បង្កើត​ឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ជូឡា​ឡុងកន នៅ​ឆ្នាំ ២០១៥ បាន​ផ្ដល់​ជម្រក​ព្រៃ​ដល់​ខ្យង និង​ផ្សិត​ជា​ចំណី​ដល់​វា ដើម្បី​ឲ្យ​ខ្យង​ទាំង​នោះ​រីករាយ និង​អាច​ផលិត​នូវ​រំអិល​ថ្លា​ល្អ។ ជា​ទូទៅ​ក្នុង​មួយ​សប្ដាហ៍ កម្មករ​អាច​ប្រមូល​រំអិល​ខ្យង​ក្នុង​មួយ​ក្បាល​ត្រឹម​តែមួយ​សង់​ទីលីត្រ​ប៉ុណ្ណោះ។

Content image - Phnom Penh Post
ការ​ចិញ្ចឹម​ខ្យង​នៅព្រៃ និង​ឲ្យ​ផ្សិត​ជា​ចំណី​អាច​ធ្វើឲ្យវា​រីករាយ​។

ខ្យង​ពូជ​នេះ​អាច​រស់​នៅ​បាន ៥ ឆ្នាំ និង​ធំធាត់​រហូត​ដល់ ១០ សង់​ទីម៉ែត្រ។ រំអិល​វា​មាន​ផ្ទុក​សារធាតុ Anti-microbial peptides ពពួក​អាស៊ីត​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម វីតាមីន A, D និង E។

សាស្ត្រាចារ្យ​ផ្នែក​ជីវៈ​នៅ​ជូឡា​ឡុងកន Anchalee Tassanakajon បាន​អះអាង​ថា រំអិល​ខ្យង​ពពួក​នេះ អាច​ជួយ​ការពារ​បាក់តេរី ព្យាបាល និង​ថែរក្សា​ស្បែក។

ក្រែម​លាប​ធ្វើ​ពី​រំអិល​ខ្យង​ដែល​កំពុង​ពេញនិយម​នៅ​អាស៊ី ដែល​សូម្បីតែ​ផលិតផល​ថោក​បំផុត​ក៏មាន​តម្លៃ​ពី ៣០ ទៅ ៦០ ដុល្លារ​ដែរ។

ប្រជាប្រិយភាព​របស់​ផលិតផល​ពី​រំអិល​ខ្យង​បាន​សាយភាយ​ពី​ថៃ និង​កូរ៉េ រហូត​ដល់​ប្រទេស​កម្ពុជា ចិន ឡាវ និង​មីយ៉ាន់ម៉ា​ទៀតផង៕

Content image - Phnom Penh Post
កន្លែង​តាំង​ពិព័រណ៍​ផលិត​ផល​សម្រស់​ធ្វើ​ពីរំអិល​សត្វ​ខ្យង​។

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។