The Phnom Penh Post Search

Search form

វិធី​ងាយៗ​បុរស​អាច​កែកុន​ក្លិន និង​រសជាតិ​ទឹកកាម

Content image - Phnom Penh Post
ទឹកកាម​ដែល​ជាទូទៅ​មាន​ក្លិន​ក្រពុល និង​រសជាតិ​មិន​អំណោយ​ផល អាច​ត្រូវ​បាន​កែកុន​ឲ្យ​ប្រសើរ​ខ្លះៗ។

វិធី​ងាយៗ​បុរស​អាច​កែកុន​ក្លិន និង​រសជាតិ​ទឹកកាម

អ្នក​ឯកទេស​ផ្លូវភេទ និង​ទំនាក់​ទំនង​ស្នេហា សាម អ៊ីសាដូរ៉ា​បាន​លើក​ឡើង​ថា៖ «ចិន​បុរាណ មាន​ទិចនិក​សិចត​អាយុកាល​ជាង ៥ ពាន់​ឆ្នាំ​ហៅថា «ខ្លា​ញី ស» ដែល​ត្រូវបាន​ជឿថា​នារី​ប្រើ​ទឹកកាម​រស់​នៅ​បាន​អាយុ​យឺនយូរ​សម្ផស្ស​ផូរផង់ សាច់ចាំ និង​ក្មេង​ជាង​វ័យ។ វាអាច​ទៅរួច​លុះ​ត្រាតែ​អ្នក​ព្យាយាម​ធ្វើឲ្យ​ទឹកកាម​មាន​រសជាតិ​ប្រសើរ​សម្រាប់​ដៃគូ​ក្រេប»។

ការសិក្សា​ជាច្រើន​ដែល​បាន​លើក​ឡើង​ថា ការលេប​ទឹកកាម​ពិតជា​ល្អ​សម្រាប់​នាង (រួមទាំង​ការប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ) តែ​ភាគី​នារី​ត្រូវមាន​ឆន្ទៈ​ផងដែរ។ អ៊ីចឹង​តើ​ទឹកកាម​ផលិត​ឡើង​ពីអ្វី? ហើយ​តើ​វា​មាន​រសជាតិ​បែបណា​ដែរ?

លោក អង់តូនី ហាល់ ជា​ចិត្ដវិទូ​អ្នក​ជំនាញ​ផ្លូវភេទ និង​ទំនាក់ទំនង​ស្នេហា បាន​និយាយ​ថា៖ «ទឹកកាម​បុរស​ផលិត​ឡើង​ភាគច្រើន​ពីស​មាសធាតុ​ទឹក​ជាមួយ​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ សូដ្យូម ព្រមទាំង​វីតាមីន និងរ៉ែ​មួយ​ចំនួន​ទៀត»។

ទឹកកាម​អាច​មាន​រសជាតិ​ប្លែកៗ ចាប់ពី​ក្លិនឈួល​ដូច​សាប៊ូ​អូសាវ៉ែល​រហូតដល់​ស្ទើរតែ​ស្រដៀង​រសជាតិ​ផ្អែម​ពិសា។ គ្រូ​បង្រៀន​សិច និង​ស្នេហា ឡូរ៉េល ហោស បាន​និយាយថា៖ «រសជាតិ​ទឹកកាម​កើត​ឡើង​ពីធម្មជាតិ មិនអាច​បញ្ជា​តាមចិត្ត​ចង់ តែ​កម្រិត​រសជាតិ​អាច​ត្រូវបាន​កែសម្រួល​ខ្លះៗ​តាមរយៈ​របប​អាហារ និង​របៀបរបប​រស់​នៅ»។

Content image - Phnom Penh Post
អាហារ​មានឥទ្ធិពល​ដល់ក្លិន និងរសជាតិ​ទឹក​កាម។

ព្យាយាម​ទទួល​ទាន​ត្រឹមត្រូវ​ដើម្បី​បង្កើត​ទឹកកាម​ដែល​ដៃគូ​របស់​អ្នក​មិន​ខ្ពើមរអើម។

ប្រការ​គួរ​ចៀសវាង​

ការ​ជក់បារី សេព​គ្រឿងញៀន គ្រឿង​ស្រវឹង ទឹក​ដោះគោ ឈីស ទឹក​គោជូរ ប៊័រ សាច់ ផ្កា​ខាត់ណា ស្ពៃក្ដោប ប្រូខូលី កាហ្វេ​អ៊ីន ប៊ឺហ្គឺ ភីហ្សា ដំឡូង​បំពង និង​ទំពាំង​បារាំង​ជាដើម ជា​អាហារ​គួរ​ចៀសវាង ព្រោះ​វា​ធ្វើឲ្យ​ទឹកកាម​មាន​ក្លិន​ឆួល និង​មាន​រសជាតិ​ប្រៃ ឬ​ល្វីង។

បង្កើន​គុណភាព​រសជាតិ

មានមុខ​ម្ហូប​អាហារ​ជាច្រើន​ដែល​ជួយ​បង្កើន​រសជាតិ​ទឹកកាម​កាន់តែ​ប្រសើរ។

រសជាតិផ្អែម៖ អ្នកជំនាញ​ហោ​សបាន​បង្ហើប​ប្រាប់​ថា៖ «ម្សៅ​សម្បក​ឈើ (ឈើអែម) ដើមស្រូវ​សាលី វ៉ាន់ស៊ុយ​បារាំង (ផាស្លី) ក្រូច​ឆ្មារ និង​ជីរអង្កាម ទាំង​អស់នេះ​ធ្វើឲ្យ​ទឹកកាម​មាន​រសជាតិ​ផ្អែម»។

ជាទូទៅ​អាហារ​ស្ករ (មិនមែន​ជា​នំ​ឃុកគី និង​ប្រោននី) រួមមាន​ម្នាស់ ទន្លាប់ គី​វី ប៉ែស និង​ប្ល៊ូប៊ឺរី បង្កើន​រសជាតិ​កាន់តែ​ឆ្ងាញ់​ពិសា។ អ៊ីចឹង​គួរ​ប្រមូល​ទុក​ទឹក​ម្នាស់​ក្នុង​ទូទឹកកក​ឲ្យបាន​ច្រើន។

សេឡឺរី៖ ក្រៅពី​មិនមាន​ផ្ទុក​កាឡូរី បន្លែ​បៃតង​នេះមាន​វីតាមីន​សេ​ខ្ពស់ និង​ជួយ​កម្ចាត់​ជាតិ​ប្រៃ​ចេញពី​ទឹកកាម​មួយ​កម្រិត​ផងដែរ។

អ្នក​ក៏អាច​កែកុន​រសជាតិ​ទឹកកាម​ដោយ​ការ​ទទួល​ទាន​ទឹកឲ្យ​បាន​ច្រើន។ ភេសជ្ជៈ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​មួយ​ចំនួន​អាច​ដើរតួ​ជាអ្នក​សម្អាត​ទឹកកាម​របស់​អ្នក។ ទន្ទឹម​នឹង​នោះ​វាក៏​អាចជួយ​កម្ចាត់​ជាតិពុល​ចេញពី​បំពង់​បង្ហូរ​របស់​សុភាពបុរស​ទាំងឡាយ​ផងដែរ៕

HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។