ក្រុងបាងកក: ការថែទាំ និងពិនិត្យសុខភាពក្នុងអំឡុងពេលមានគភ៌ ឬមុនពេលសម្រាល គឺព័ត៌មានពុំទាន់ទូលំទូលាយដល់ស្ត្រីត្រៀមខ្លួនធ្វើជាអ្នកម្ដាយនៅក្នុងសង្គមខ្មែរយើងនោះទេ។
កត្តាជាច្រើនដែលប៉ះ ពាល់ដល់ស្ត្រីមានផ្ទៃពោះដែលមិនទៅពិនិត្យ និងតាមដានពីសុខភាពទារក ជាមួយគ្រូពេទ្យក្នុងអំឡុងពេលពួកគាត់មានផ្ទៃពោះ ឬមុនពេលសម្រាល។
លោក វេជ្ជបណ្ឌិត Pansak Sugkraroek ប្រចាំមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់បានផ្តល់បទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ អំពីការថែទាំ និងពិនិត្យសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ ឬមុនពេលសម្រាល។
១.តើអ្វីទៅដែលហៅថាការថែទាំសុខភាពក្នុង អំឡុងពេលមានផ្ទៃពោះឬមុនពេលសម្រាល?
ដើម្បីឲ្យម្តាយ និងទារកមានសុខភាពល្អ គឺត្រូវតែមានសេវាកម្មថែទាំសុខភាពមុនពេលសម្រាល ហើយការមើលថែសុខភាពមុនពេលសម្រាលនេះគឺចែកចេញជាបីប្រភេទ អំឡុង ពេលមានផ្ទៃពោះ មុនសម្រាល និងក្រោយពីសម្រាល។
ចំពោះការមកពិនិត្យមុនពេលសម្រាលនេះ កាលពីសម័យមុន មិនថាជនជាតិថៃ ឬខ្មែរនោះទេ គឺគាត់មិនសូវមកជួបពេទ្យឡើយ ជួនកាលពេលដែលគាត់មានផ្ទៃពោះ ភាគច្រើនមកពិនិត្យតែម្តង និងមកពេលសម្រាលតែម្តងប៉ុណ្ណោះ តែបច្ចុប្បន្ននេះគេបែង ចែកច្បាស់លាស់ ដោយចាប់ផ្តើមដឹងថាមានផ្ទៃពោះភ្លាមគឺគួរតែមកពិនិត្យផ្ទៃពោះមុនពេលសម្រាល ។
២. ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះត្រូវការមកពិនិត្យសុខ ភាពមុនពេលសម្រាល?
ជាធម្មតាពេលដែលដឹងថា ចាប់ផ្តើមមានផ្ទៃភ្លាមរហូតដល់ ៤០ អាទិត្យនេះ នៅពេលដែលមកពិនិត្យមុនសម្រាលគឺអាចឲ្យគ្រូពេទ្យដឹងពីបញ្ហាសុខភាពម្តាយ និងទារកអ៊ីចឹងទៅគ្រូពេទ្យនឹងធ្វើការណាត់ ជួបដើម្បីមកពិនិត្យសុខភាព ហើយអំឡុងពេលហ្នឹង នៅពេលដែរគ្រូពេទ្យរកឃើញអ្វីដែលខុសប្រក្រតីគឺគ្រូពេទ្យនឹងពន្យល់ភ្លាមៗទៅអ្នកម្តាយអំពីរបៀបការពារ និងគ្រូពេទ្យអាចជួយសង្គ្រោះបានទាន់ពេល។
ជាទូទៅនៅពេលដែលដឹងថាមានផ្ទៃពោះភ្លាមគឺគេជួសឈាមមើលស្ត្រីដែលមានផ្ទៃពោះ ថាមានជំងឺឆ្លងអីឬអត់?ខ្វះឈាម ក្រហម ឬអត់ ហើយមុនពេលសម្រាលស្ត្រីមានផ្ទៃពោះត្រូវតែចាក់វ៉ាក់សាំងអីឬអត់?
៣. តើមានសារ:ប្រយោជន៍អ្វីខ្លះក្នុងការមកពិនិត្យថែទាំសុខភាពមុនពេលសម្រាល?
សារប្រយោជន៍ក្នុងការមកពិនិត្យថែទាំសុខភាពញឹកញាប់មុនពេលសម្រាលគឺឱកាសដែលម្តាយមានសុវត្ថិភាព និងកូនមានសុខភាពល្អគឺវាខ្ពស់ ជាង អ្នកម្តាយដែលមកពិនិត្យតែម្តងរួចឈប់មកពិនិត្យ។ នៅ ពេលដឹងថាមានបញ្ហាហើយគឺយើងអាចដឹងពីវិធីការពារបានយ៉ាងងាយស្រួល។ ម្យ៉ាងទៀតម្តាយអាចយល់ដឹងច្រើនពីរបៀបមើលថែសុខភាព និងអាការខ្លួនឯងដោយខាងមន្ទីរពេទ្យមានថ្នាក់ និងសៀវភៅសម្រាប់បង្រៀនដល់អ្នកម្តាយពីរបៀបថែកូនយ៉ាងម៉េច ជា ដើមសម្រាប់ថ្នាក់នេះគឺមានជាភាសាខ្មែរផងដែរ។
៤. តើមន្ទីរពេទ្យបំរ៉ុងរ៉ាត់មានឧបករណ៍ពិសេសសម្រាប់ការថែទាំសុខភាពមុនពេល និងក្រោយសម្រាលឬទេ?
មន្ទីរពេទ្យបំរ៉ុងរ៉ាត់គឺមានឧបករណ៍ទំនើបទាន់សម័យសម្រាប់សេវាកម្មថែទាំសុខភាពមុនពេលសម្រាល គឺខាងគ្រូពេទ្យមានឧបករណ៍អាចពិនិត្យឃើញពីអាការទារក ពិការឬអត់? មានមុខមាត់គ្រប់ បែបយ៉ាង ឬអត់? យើងមាន ឧបកណ៍បិទនៅលើពោះម្តាយអាចពិនិត្យបេះដូងទារកលោតយ៉ាងម៉េច មើលស្បូនម្តាយមាន ការកន្ត្រាក់យ៉ាងម៉េច។
ចំពោះឧបករណ៍ប្រើប្រាស់ក្នុងមន្ទីរពេទ្យបំរ៉ុងរ៉ាត់គឺទាន់សម័យ និងស្តង់ដារអន្តរជាតិដែលទទួល ស្គាល់ពីសហរដ្ឋអាមេរិក JCIA ដូច្នេះអ្នកម្តាយទាំងអស់មិនបាច់ព្រួយបារម្ភពីបញ្ហាមានផ្ទៃពោះនោះទេ គឺខាងមន្ទីរពេទ្យមានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយដល់ទារក និងម្តាយទាន់ពេល។
៥. ប្រសិនបើប្រជាជនខ្មែរគាត់ចង់មកសម្រាលនៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ តើខាងមន្ទីរពេទ្យតម្រូវឲ្យអ្នកម្តាយមកពិនិត្យសុខភាពផ្ទៃពោះប៉ុន្មានដងដែរ?
នៅពេលដែលដឹងថាមានផ្ទៃពោះភ្លាមគឺត្រូវតែមកពិនិត្យជាមួយគ្រូពេទ្យនៅទីនេះ ដើម្បីពិនិត្យសុខភាព។ បន្ទាប់គឺអ្នកម្តាយអាចតាមដានសុខភាពផ្ទៃពោះជាមួយនឹងគ្រូពេទ្យ ផ្នែកសម្ភពនៅស្រុកខ្មែរបាន ពីព្រោះថាខាងមន្ទីរពេទ្យដឹងថាអ្នកម្តាយមិនអាចមកពិនិត្យ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់បានគ្រប់ ពេលនោះទេ។
និយាយរួមទៅគឺខាងមន្ទីរពេទ្យអាចនឹងណាត់ឲ្យអ្នកម្តាយមកពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ប្រហែលចាប់ពី (ចន្លោះ ១២ សប្តាហ៍ ២០សប្តាហ៍ និងសប្តាហ៍ពី ៣៦ ទៅ ៤០ សប្តាហ៍ គឺត្រូវតែពិនិត្យ)។
ចំណុចសំខាន់គឺចង់ណែនាំឲ្យអ្នកជំងឺកម្ពុជាកុំឲ្យក្រែងចិត្តជាមួយនឹងគ្រូពេទ្យក្នុងការសាកសួរព័ត៌មានតាមទូរស័ព្ទ គឺខាងយើងចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់យោបល់ គឺមិនមានការគិតកម្រៃនោះទេ ហើយសម្រាប់ការមើលថែរបស់មន្ទីរពេទ្យបំរុងរ៉ាត់ជាមួយអ្នក ជំងឺគឺខាងយើងទទួលមើលថែដោយយកចិត្តទុកដាក់ដូចជាសាច់ញាតិអ៊ីចឹង៕