ក្រុងឡុងដ៍: សម្រាក​ពេល​រាត្រី​ជាមួយ​ការកម្សាន្ដ​លើ​គ្រែ ធ្លាប់តែ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ។ ប៉ុន្ដែ​កំណើន​សេវាកម្ម​ទូរទស្សន៍​តាម​តម្រូវការ ទំនង​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សិច​របស់​យើង។

ការសិក្សា​មួយ​បាន​បង្ហាញថា មានកម្ម​វិធីថ្មីៗលើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​ចន្លោះ​ម៉ោង ១០ ទៅ ១១ ដែល​នាំគ្នា​មើល​សេវាកម្ម​ភាពយន្ដ​ផ្សាយ​ផ្ទាល់ ដូចជា Netflix និង BBC iPlayer ព្រមទាំង​វេបសាយ​ចែក​រំលែក​វីដេអូ ដូចជា យូធូប​ជាដើម។

ក្រុម​អ្នកនិពន្ធ បាន​និយាយថា៖ «ភាព​មមាញឹក​នេះ ទាក់ទង​នឹង​ការ​ទស្សនា​ភាពយន្ដ ឬ​កម្មវិធី​ផ្សេង។ វា​បាន​បង្ហាញ​ថា ឧបករណ៍​ចល័ត​ត្រូវ​បាន​ប្រើ​ឲ្យ​ពន្យារពេល​មើល​កម្មវិធី​ទូរទស្សន៍​កាន់​តែ​ច្រើន​ម៉ោង ប្រហែល​ជា​ក្រោយ​ពី​កម្មវិធី​ចម្បង​បញ្ចប់​ទៅ»។

ការសិក្សា​នេះ បាន​គាំទ្រ​ដល់​សេចក្ដី​ព្រមាន​ពី​សាស្ដ្រាចារ្យ ដា​វីដ ស្ពែហ្គេល ហាល​ធ័​រ មក​ពី​សាកល​វិទ្យាល័យ​ខេមប្រ៊ីដ ថា ប្ដី​ប្រពន្ធ​មិន​សូវ​មាន​ចំណង់​សិច​ដោយសារ​ពួកគេ​មើល​ទូរទស្សន៍​ច្រើន​ជាង​ម៉ោង​គេង។ កាល​ពី​ឆ្នាំ ២០១៦ លោក​បាន​ស្ដី​បន្ទោស​ដល់​តួលេខ​បង្ហាញ​ពី​អត្រា​ធ្លាក់ចុះ​នៃ​សិច​ដោយសារ​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី បើ​ធៀប​នឹង​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន នៅ​ពេល​ដែល​ទូរទស្សន៍​ត្រូវ​បាន​បិទ​នៅ​ម៉ោង ១០:៣០ យប់។

កំណើន​ទូរទស្សន៍​តាម​អន​ឡាញ​អាចជា​កត្តា​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​ជាច្រើន​មិន​ធ្លាប់​ឆ្លងកាត់​ជីវិត​សិច។ នេះ​បើ​យោង​តាម​ក្រុម​ស្រាវជ្រាវ។ ដោយ​យោង​តាម​ការ​សិក្សា​មួយ​លើ​មនុស្ស ១៦០០០ នាក់ យុវវ័យ​អាយុ ២៦ ឆ្នាំ​ម្នាក់​ក្នុង​ចំណោម ៨ នាក់ នៅ​រក្សា​ភាព​បរិសុទ្ធ (ព្រហ្មចារី)៕HR