The Phnom Penh Post Search

Search form

សម្រាប់​អ្នករវល់​ខ្លាំង ហាត់ប្រាណ​តែចុង​សប្ដាហ៍ ​ក៏ល្អ​ដូចហាត់​រាល់ថ្ងៃ

Content image - Phnom Penh Post
អ្នកជំនាញ​ណែនាំ​ឲ្យ​ហាត់​ប្រាណ ១៥០ នាទីក្នុង​មួយ​សប្ដាហ៍​​​។

សម្រាប់​អ្នករវល់​ខ្លាំង ហាត់ប្រាណ​តែចុង​សប្ដាហ៍ ​ក៏ល្អ​ដូចហាត់​រាល់ថ្ងៃ

ក្រុងម៉ៃអាមី: ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា អ្នក​ហាត់ប្រាណ​សកម្ម​នៅថ្ងៃ​ចុងសប្ដាហ៍​អាច​ទទួលបាន​សុខភាព​ល្អ និង​អត្ថប្រយោជន៍​រស់​យូរអង្វែង​ដូចនឹង​អ្នក​ហាត់ប្រាណ​រៀងរាល់ថ្ងៃ។

ថ្មីៗនេះ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ធ្វើការ​ហាត់ប្រាណ ១៥០ នាទី​ក្នុងមួយ​សប្ដាហ៍ ឬការហាត់​ស្វាហាប់ (ប្រភេទ​ធ្ងន់) ៧៥ នាទី។

លទ្ធផល​ចុះ​នៅក្នុង​ព្រិត្តិបត្រ​សមាគម​វេជ្ជសាស្ដ្រ​អាមេរិក (JAMA) បាន​បង្ហាញថា អ្នក​បង្រួម​សកម្មភាព​ហ្វឹកហ្វឺន​រាងកាយ​មកត្រឹម​តែមួយ ឬពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ រមែង​សំដៅលើ «លំហាត់ប្រាណ​ខ្លាំងក្លា» ទំនងជា​កាត់បន្ថយ​ហានិភ័យ​ឆាប់ស្លាប់​លើស​អ្នកដែល​ហាត់ប្រាណ​ច្រើនជាង ៣ ដង។

ការសិក្សា បាន​តាមដាន​លើ​ការស្ទង់មតិ​មនុស្ស ៦៤ ០០០ នាក់។ ការប្រៀបធៀប​ការហាត់​ប្រាណ​បែកញើស​ហូរញើស​នា​ចុង​សប្ដាហ៍​របស់​ក្រុម​មនុស្ស​មិនសូវ​ប្រើ​កម្លាំង ក្រុមអ្នក​ស្រាវជ្រាវ​រកឃើញថា អ្នក​ហាត់ប្រាណ​មួយ ឬពីរ​ថ្ងៃក្នុង​មួយ​សប្ដាហ៍​បន្ថយ​គ្រោះថ្នាក់​ស្លាប់​មុន​អាយុ ៣០ ភាគរយ។

ហានិភ័យ​មរណភាព​នៃជំងឺ​បេះដូង​ចំពោះ​ការហាត់​ប្រាណ​សកម្ម​នាចុង​សប្ដាហ៍​មាន ៤០ ភាគរយ និង​ហានិភ័យ​មរណភាព​ជំងឺមហារីក ១៨ ភាគរយ​ទាប​ជាង​ក្រុមអ្នក​ហាត់ប្រាណ​សកម្ម​រៀងរាល់​ថ្ងៃ។

ក្រុម​អ្នកជំនាញ​ឲ្យ​ដឹងថា លំហាត់​ប្រាណ​រាងកាយ​បង្កើន​សុខភាព​មាំមួន កាត់បន្ថយ​កូឡេស្ដេរ៉ូ គ្រប់គ្រង​ទម្ងន់​ខ្លួន​រាងកាយ បង្កើន​ដំណេក​លក់​ស្រួល និង​កាត់បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។