តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេថា តើ​ការរួម​ភេទ​ប៉ុន្មាន​ដង​ជា​មធ្យម​ទើប​ចាត់​ទុក​ជា​រឿង​ធម្មតា? វាជា​ធម្មជាតិ​របស់​មនុស្ស​ដែល​មិន​អាច​ធានា​ថា តើ​គួរ​មាន​សិច​ប៉ុន្មាន​ដង។

ប៉ុន្ដែ​វា​ពិត​ជា​សំខាន់​ដែល​ត្រូវចងចាំ​ក្នុង​ចិត្ដ​ថា ទំនាក់ទំនង​ស្នេហា​នីមួយៗ​មាន​ភាព​ខុស​ប្លែ​ក​គ្នា​ និង​តម្រូវការ​សិច​ខុស​ៗ​គ្នា។

សិច​ញឹក​ញយ​មិន​មែន​មាន​ន័យ​ថា សម្ព័ន្ធភាព​ស្នេហ៍​កាន់​តែ​ស្អិត​រមួត​នោះទេ។ ផ្ទុយ​ទៅវិញ ការ​ផ្ដោត​លើ​គុណភាព​សិច​ ទំនាក់ទំនង​រវាង​អ្នក​ និង​ដៃគូ ក៏​ដូចជា​អ្វី​ដែល​ល្អ​ៗ​សម្រាប់​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ នោះ​ទើប​ជា​គុណភាព​ជីវិត​​ពិត​ប្រាកដ។

សួរ​ថា តើ​ដៃគូ​រួម​គ្រែ​គួរ​មាន​សិច​ញឹក​ញយ​ប៉ុនណា?

គ្មាន​ចម្លើយ​ជាក់​លាក់​ចំពោះ​សំណួរ​នេះ​ឡើយ​ តែ​វាជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​ចំពោះ​គ្នា ឬជីវិត​សិច​ប្រកប​ដោយ​ភាព​ជឿជាក់។

យ​មនុស្ស​វ័យ​ខ្ទង់​ ២០ មាន​សកម្មភាព​សិច​ប្រមាណ ៨០​ដង​ក្នុង​មួយ​ឆ្នាំ ឬ ២,៥ដង​ក្នុង​មួយ​សប្ដាហ៍។

ការសិក្សា​ឆ្នាំ​ ២០១៧ មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Archives of Sexual Behavior ដែល​ស្រាវជ្រាវ​លើ​អត្ដចរឹក​សិច​លើ​មនុស្ស​ជាង ២៦​ ០០០​ នាក់​ ពី​ឆ្នាំ​ ១៩៨៩ ដល់​ឆ្នាំ​ ២០១៤ បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​មាន​សិច​ជាមធ្យម​ ៥៤​ ដង​ក្នុង​មួយ​ឆ្នាំ ឬ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

វា​ក៏​បា​នរក​ឃើញ​ថា សម្រាប់​គូស្វាមី​ភរិយា​ ចំនួន​នេះ​ស្ទើរ​តែមាន​ដូចគ្នា គឺ ៥១​ ដង​ក្នុង​មួយ​ឆ្នាំ។

យ៉ាង​ណាមិញ សិច​​​មាន​ការ​ប្រែ​ប្រួល​អាស្រ័យ​លើ​អាយុ​បុគ្គល​ ដោយ​មនុស្ស​វ័យ​ខ្ទង់​ ២០ មាន​សកម្មភាព​សិច​ប្រមាណ ៨០​ ដង​ក្នុង​មួយ​ឆ្នាំ ឬ ២,៥ ដង​ក្នុង​មួយ​សប្ដាហ៍​ ខណៈ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ដល់ ២០ ​ដង​មួយ​ឆ្នាំ​ សម្រាប់​បុគ្គល​អាយុ​ខ្ទង់ ៦០ ​ឆ្នាំ។

ចូរ​ចង​ចាំថា សិច​មាន​អត្ថ​ន័យ​ទូលំទូលាយ​ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ដោត​លើ​សកម្មភាព​សិច​ជា​ច្រើន។ ដូច្នេះ និយម​ន័យ​របស់​សិច​អាច​ខុស​ប្លែក​គ្នា​ទៅតាម​បុគ្គល​នីមួយៗ។

សម្រាប់​គូស្វាមី​ភរិយា​ ពួកគេ​ស្ថិតក្នុង​តួលេខ ៥១​ដង​ក្នុង​មួយ​ឆ្នាំ។

សិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ជា​ចំនួន​មធ្យម​ តែ​មិន​មែន​មាន​ន័យ​ថា វា​សម​ល្មម​ចំពោះ​គូស្នេហ៍​គ្រប់​រូប​ឡើយ។ ស្ដេហ្វានី ហ្គឺរលិច អ្នក​សិច​វិទូ​ បាន​និយាយ​ថា​៖​ «​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ប្ដីប្រពន្ធ​ ដែល​និយាយ​តវ៉ា​ថា សិច​ម្ដង​មួយ​សប្ដាហ៍​គឺ​ច្រើន​លើស​លប់​ពេក​ ហើយ​អ្នក​ខ្លះ​និយាយ​ថា វា​មិន​ទាន់​គ្រប់​គ្រាន់​នោះទេ។ ដៃគូ​នីមួយៗ​កំណត់​បរិមាណ​សិច​ដែល​សម​ល្មម​សម្រាប់​ពួកគេ​ ដោយ​អាស្រ័យ​លើ​ពួកគេ​ផ្ទាល់​»។

គ្រីស្ដេន ឡូហ្សាណូ ជា​អ្នក​ឯកទេស​ព្យាបាល​អាការ​ញៀន​សិច និង​អាពាហ៍ពិពាហ៍​គ្រួសារ​ បាន​និយាយ​ថា​៖ «​ខណៈ​វា​អាចជា​សិច​តិចពេក ឬ​ច្រើន​ពេក វា​ច្បាស់ណាស់​ថា វា​អាស្រ័យ​លើ​បុគ្គល​នីមួយៗ។ អ្នក​ខ្លះ​នៅតែ​មាន​ការ​ពេញ​ចិត្ដ​ពេញ​ថ្លើម​ ទោះបីជា​ពួកគេ​អត់​បាន​រួម​ភេទ​រាប់​ខែ។ ដូច្នេះ គួរ​ផ្ដោត​លើ​ទំនាក់​ទំនងផ្លូវភេទ​ និង​អ្វីដែល​ធ្វើ​ឱ្យ​គូស្នេហ៍​នីមួយៗ​ចូលចិត្ដ​»។

កត្ដា​នាំ​ឱ្យ​រ៉ាំង​ស្ទះ​ដល់​ជីវិត​សិច​ប្រកប​ដោយ​សុខុមាលភាព​

យ៉ាងណាមិញ បើ​លោកអ្នក​មិន​ពេញ​ចិត្ដ​ជាមួយ​បរិមាណ​សិច​រវាងអ្នក​ទាំងពីរ កត្ដា​ជាក់​លាក់​មួយ​ចំនួន​ គួរ​តែ​ត្រូវបាន​បន្ទោស។

ចំនួន​ដង​នៃ​សិច​​បាន​ធ្លាក់​ចុះ​ដល់ ២០​ដង​មួយ​ឆ្នាំ​ សម្រាប់​បុគ្គល​អាយុ​ខ្ទង់ ៦០​ឆ្នាំ។

អ្នកស្រី ហ្គឺរលិច បាន​និយាយ​ថា​៖ «​សិច​ជា​បទពិសោធ​ចម្រុះ។ សិច​ប្រកប​ដោយ​គុណភាព​ផ្ដោត​លើ​សុខភាព​ផ្លូវចិត្ដ ផ្លូវ​កាយ និង​អារម្មណ៍។ ដូច្នេះ សិច​រង​ឥទ្ធិពល​ដោយ​សុខភាព​ផ្លូវ​​ចិត្ដ និង​ផ្លូវ​កាយ​»។

កត្ដា​ខាង​ក្រៅ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ជីវិត​សិច​របស់​គូស្នេហ៍ រួមមាន​៖ ស្ដ្រេស​ ដែលកើត​ឡើង​​ជាទូទៅ ឬទាក់ទង​នឹងចំណង​ស្នេហ៍​តែម្ដង។ បម្រែ​បម្រួល​រាងកាយ​ ដោយសារ​វ័យ និង​បញ្ហា​សុខភាព។ ដៃគូ​ដដែល​ៗ ដែល​ធ្វើ​ឱ្យ​ជ្រក់​ជ្រេញគ្នា។

មមាញឹក​ជាមួយ​កូន​ៗ ក្រុម​គ្រួសារ ឬ​អាជីព​ការងារ។ អត់​មាន​ទំនាក់ទំនង​គ្នា​ល្អ​ និង​អត់មានភាព​ទាក់ទង​ចំពោះ​ដៃគូ​ជាដើម។

អ្នកស្រី ឡូហ្សាណូ បាន​និយាយ​ថា​៖ «​កត្ដា​ខុស​ប្លែក​គ្នា​ទាំង​នេះ​អាច​ក៏​ជះ​ឥទ្ធិពល​លើ​ភាគី​ជា​ដៃគូ​ផង​ដែរ។ ជាក់ស្ដែង បើ​រាងកាយ​របស់​អ្នក​ប្រែប្រួល​ដោយ​ប្រការ​ណាមួយ អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្លាក់​សម្រស់។ អារម្មណ៍​មិន​សូវ​ចូលចិត្ដ​រាងកាយ​កំប៉េង​កំប៉ោង​អាច​ជា​ដើម​ចម​នាំ​ឱ្យ​មានការ​ដក​ថយ​ចំណង់​ផ្លូវភេទ​ជាមួយ​ដៃគូ​»៕

សិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ជា​ចំនួន​មធ្យម​ តែ​មិន​មែន​មាន​ន័យ​ថា វា​សម​ល្មម​ចំពោះ​គូស្នេហ៍​គ្រប់​រូប​ឡើយ។