ក្រុងញូវយ៉ក: ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀត​ថា ស្ដ្រី​ជិត​សម្រាល​កូន​គួរតែ​ចៀសវាង​ការទទួលទាន​អាហារសម្រន់​ដែល​សម្បូរ​ប្រេងឆា​។ ក្រុម​អ្នកវិទ្យាសាស្ដ្រ​បារម្ភ​ថា អាស៊ីដ​ប្រេងឆា​កែច្នៃ​អូមេហ្គា ៦ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ក្រោយពី​ពួកគេ​រកឃើញ​ថា វា​បង្ក​ឲ្យ​ហើមពោះ​ចំពោះ​ការពិសោធ​លើ​សត្វ​កណ្ដុរ​។

ពួកគេ​បាន​ព្រមាន​ថា ការទទួលទាន​អាហារសម្រន់​សម្បូរ​ប្រេង​ខ្លាញ់​ច្រើនពេក​អាច​បង្ក​ផល​ស្មុគស្មាញ​ចំពោះ​គភ៌ និង​ការអភិវឌ្ឍ​យឺតយាវ​របស់​ទារក​។ ប្រេង​បន្លែ ដែល​តែងតែ​ប្រើ​សម្រាប់​ចម្អិន​ភីហ្សា ដំឡូងបារាំង និង​នំប៉័ង គឺជា​ប្រភព​អាស៊ីដ​ប្រេង​កែច្នៃ​ដ៏ធំ​បំផុត​មួយ​។

គោលការណ៍​ណែនាំ​របស់​ក្រសួង​សេវាកម្ម​សុខាភិបាល​ជាតិ​បាន​លើក​ឡើង​ថា ស្ដ្រី​ត្រៀម​ធ្វើ​ជា​អ្នក​ម្ដាយ​គួរតែ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​កែច្នៃ​តិចតួច ដូចជា ប្រេងឆា​ជាដើម​។

អង្គភាព​នេះ​ក៏​បាន​ទទូច​ស្ត្រី​ចៀសវាង​ការបរិភោគ​អាហារ​ខ្លាញ់​មួយ​ចំនួន ដូចជា ភីហ្សា និង​ដំឡូងបារាំង តែ​មិនមែន​ដោយសារ​វា​ផ្ទុក​សារធាតុ​អាស៊ីដ​ខ្លាញ់​ចម្រាញ់​នោះទេ​។

សមាគម​សុខភាព​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញវ័យ​គួរតែ​ទទួលទាន​កាឡូរី​ពី ១០០ ទៅ ២០០ ចំពោះ​អាស៊ីដ​ប្រេង​ចម្រាញ់​ក្នុង​ ១ ​ថ្ងៃ​។ អាស៊ីដ​ខ្លាញ់​គឺជា​ខ្លាញ់​ចម្រាញ់​លើសលប់​ក្នុង​របប​អាហារ​បស្ចិមប្រទេស​។

នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ហាវើដ ។

ដើម្បី​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​ចំពោះ​គភ៌ និង​ការអភិវឌ្ឍ​ទារក​យឺតយ៉ាវ វេជ្ជបណ្ឌិត ឌីណេ ស្កេលលី បាន​ថ្លែង​ពី​លទ្ធផល​លើ​ការស្រាវជ្រាវ​បាន​ទទូច​ទៀត​ថា​៖ «​វា​ពិតជា​សំខាន់​ចំពោះ​ស្ដ្រី​មានគភ៌​ដែល​ត្រូវ​គិត​ពី​របៀប​អាហារ​របស់​ខ្លួន​»៕ HR